ព័ត៌មានជាតិទូទៅ

ដំណឹងទូទៅ (categorized)

អ្នកបំរើសេវាកម្មដឹកជញ្ជូននៅក្រុងសៀមរាប អនុវត្ដន៍វិធានការណ៍ការពារកូវីដ-១៩ បានស្ទើរមួយរយភាគរយ

អ្នករត់ម៉ូតូឌុប ផាសអាប់ និងអ្នករត់ធុកៗ នៅក្នុងខេត្ដសៀមរាប បានអះអាងថា ពួកគាត់បានអនុវត្ដវិធានការណ៍ ការពារជំងឺកូវីដ-១៩ បានប្រមាណ៩០ភាគរយ ជាពិសេសបានអនុវត្ដការពារបីកុំបីការពារជាប់ជានិច្ច ទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ខណៈដែលខេត្ដនេះ រកឃើញអ្នកឆ្លងជំងឺសាហាវនេះក្នុងសហគមន៍ចំនួន៥នាក់។ វិធានការណ៍បីការពារ ៣កុំ រួមមាន ពាក់ម៉ាស់ លាងដៃ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី១មែត្រកន្លះឡើង។ ដោយឡែកបីកុំ...

ព័ត៌មានលំអិត

ទំនិញម្ហូបអាហារពុំមានសុវត្ថិភាពប្រមាណជាង៨0គីឡក្រាមត្រូវបានមន្ត្រីជំនាញធ្វើការដកហូតនឹងដុតកំទេចចោល

ទំនិញនិងម្ហូបអាហារដែលមានផ្ទុកសារធាតុគីមី ពុំមានសុវត្ថិភាពទម្ងន់ជាង៨០គីឡូក្រាមដែរបានដាក់លក់នៅក្នុងផ្សារស្រែណូយ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ត្រូវបានមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តសៀមរាប បានធ្វើការដកហូតយកទៅដុតកំទេចចោល ដោយប្រតិបត្តិការណ៍នេះមានការចូលរួមពីលោក ប៊ុត វិបុល អភិបាលរងស្រុកវ៉ារិន មន្ត្រីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្ត មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរស់នៅស្រុកអង្គរធំមានការត្អូញត្អែរអំពីផ្លូវហុយពិបាកធ្វើដំណើរខណៈរថយន្ដធន់ធ្ងន់មានការឆ្លងកាត់ច្រើន

ផ្លូវមួយខ្សែនៅចំណុចផ្លូវមិត្ដភាពកម្ពុជា-កូរ៉េ ស្ថិតនៅទីរួមស្រុកអង្គរធំ ជាផ្លូវឆ្ពោះទៅកាន់ស្រុកវ៉ារិន ស្រុកអង្គរជុំ ខេត្ដសៀមរាប បានរងការខូចខាតជាច្រើនឆ្នាំមក ដោយសាររថយន្ដដឹកថ្ម ដឹកដីឆ្លងកាត់បណ្ដាលអោយហុយប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋ និងអ្នកដំណើរដោយសារក្រុមហ៊ុនដឹកជញ្ជូននោះមិនស្រោចទឹក។ ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងស្រុកអង្គរធំ ដែលរស់នៅតាមផ្លូវនោះបានត្អូញត្អែរថា ជារៀងរាល់ថ្ងៃពួកគាត់រងផលប៉ះពាល់ពីធូលីដីហុយចូលផ្ទះ និងពេលកំពុងធ្វើដំណើរបណ្ដាលអោយប៉ះពាល់សុខភាពពួកគាត់ ជាពិសេសប៉ះពាល់ដល់សិស្សធ្វើដំណើរទៅសាលារៀន ព្រោះតែមិនស្រោចទឹកផ្លូវ ខណៈដែលមានរថយន្ដរាប់រយគ្រឿងដឹកជញ្ជូនថ្ម ដីខ្សាច់ចេញពីតំបន់ភ្នំ ឆ្លងកាត់តាមបណ្ដោយផ្លូវនោះ។ ប្រជាពលរដ្ឋលើកឡើងទៀតថា កន្លងមកមានប្រជាពលរដ្ឋតវ៉ាអោយស្រោចទឹកជាច្រើនដងដែរ...

ព័ត៌មានលំអិត

ឯកឧត្តមអភិបាលខេត្តសៀមរាប ដឹកនាំប្រតិភូចុះពិនិត្យមណ្ឌលចត្តាឡីស័កនៅស្រុកក្រឡាញ់

នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អមដំណើរដោយឯកឧត្តម គុជ លីណា អនុប្រធានសាខាកាកបាទក្រហមសៀមរាប លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ឯកឧត្តម ប្រាក់សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅស្រុកក្រឡាញ់...

ព័ត៌មានលំអិត

ពលរដ្ឋនៅខេត្តសៀមរាប គាំទ្រការបង្កើតច្បាប់ស្ដីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

បន្ទាប់ពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសឱ្យប្រើប្រាស់ កាលល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ រួចមក ប្រជាពលរដ្ឋមួយចំនួន រស់នៅក្នុងក្រុងសៀមរាប បានសម្ដែងការពេញចិត្ដនិងគាំទ្រដល់រាជរដ្ឋាបាលពេញទំហឹង ដោយទទួចឲ្យរាជរដ្ឋាភិបាលអនុវត្ដច្បាប់នេះ ឲ្យមានប្រសិទ្ធភាព ព្រោះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំងឺដ៏កាចសាហាវនេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្ស...

ព័ត៌មានលំអិត

បឹងពារាំងជំរកត្រីមេពូជ ដ៏ធំក្នុងក្រុងសៀមរាប ប្រឈមនឹងការគោករាក់ ខណៈក្រុមអ្នកអភិរក្សកំពុងស្វះស្វែងរកការសង្គ្រោះ

កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្រុមអ្នកអភិរក្ស បានបង្ហាញនូវការព្រួយបារម្ភ ខណៈបរិមាណទឹកក្នុងផ្ទៃបឹងពារាំង ដែលជាជម្រកត្រីមេពូជដ៏ធំក្នុងក្រុងសៀមរាបមួយនេះ បានបន្តស្រកចុះយ៉ាងខ្លាំង ដោយសារកត្តាអាកាសធាតុ។ ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង លោក គង់ មង្គល បានឲ្យដឹងថា ដោយសារទទួលរបបទឹកភ្លៀងមិនទៀងទាត់កាលពីរដូវវស្សាកន្លងមកនោះ ទឹកក្នុងផ្ទៃបឹងទាំងមូលបានស្រកចុះគួរឲ្យព្រួយបារម្ភ ដោយកន្លែងខ្លះត្រូវគោករាក់ ហើយកន្លែងដែលទឹកជ្រៅបំផុតត្រឹមមានកម្ពស់ទឹកត្រឹម ៤តឹកប៉ុណ្ណោះ។ ដើម្បីបញ្ចៀសការបាត់បង់...

ព័ត៌មានលំអិត

អ្នកដំណើរមកខេត្តសៀមរាបមានការថយចុះ ខណៈអ្នកមានវីរុសកូវីដ-១៩ទូទាំងប្រទេស កើនដល់ជាង១៣០០នាក់

នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ អ្នកបើកបររថយន្តឈ្នួល ពីបណ្ដាខេត្តនានា ចូលមកខេត្តសៀមរាប លើកឡើងថា ចំនួនរថយន្តធ្វើចរាចរណ៍ នៅតាមផ្លូវជាតិលេខ៦ រវាងព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តសៀមរាប មានការថយចុះ។ ការថយចុះ ត្រូវបានមើលឃើញថា ស្របពេលដែលចំនួនអ្នកមានវីរុសកូវីដ-១៩ នៅតាមបណ្ដាខេត្តទូទាំងប្រទេស កើនដល់ ១៣០៥នាក់ គិតត្រឹមម៉ោង៧:០០ព្រឹកថ្ងៃទី១៤ ខែមីនានេះ។...

ព័ត៌មានលំអិត

រយៈពេល០៧ថ្ងៃ មន្ដ្រីរាជការ និងកងកម្លាំងប៉ូលីសក្នុងខេត្តសៀមរាប ជិត៣ពាន់នាក់ ទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ លើកទី១

តាមការឲ្យដឹងពី លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ រយៈពេល០៧ថ្ងៃ ថ្ងៃទី០១ដល់ថ្ងៃទី០៧ខែមីនានេះ មានមន្ដ្រីរាជការ និងកងកម្លាំងប៉ូលីសក្នុងខេត្តសៀមរាប ជិត៣ពាន់នាក់ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ពីមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប។ លោកប្រធានមន្ទីរសុខាភិបាលខេត្ដ បន្ថែមថា វ៉ាក់សាំងដែលបានចាក់ជូនមន្ដ្រីនាពេលនេះ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា‘ “ស្ត្រី និងការអភិវឌ្ឍន៍ក្នុងបរិយាការណ៍កូវីដ-១៩”

នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ រៀបចំម្ហូប អាហារ និងផ្តល់អំណោយ ដល់កុមារគថ្លង់ និងកុមារពិការភ្នែក នៅវិទ្យាល័យអប់រំពិសេសសៀមរាប ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដើម្បីអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា‘ ក្រោមប្រធានបទ“ស្ត្រី និងការអភិវឌ្ឍន៍ក្នុងបរិយាការណ៍កូវីដ-១៩”។ ពិធីអញ្ជើញជាអធិបតីពី ឯកឧត្តម...

ព័ត៌មានលំអិត

ហុងកុងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ជាមួយវ៉ាក់សាំងចិន Sinovac

បើតាមសារព័ត៌មាន CNA នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ហុងកុងបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយឥតគិតថ្លៃ ជូនដល់ប្រជាជនទាំង ៧.៥លាននាក់ ដែលរស់នៅទីនោះ។ សម្រាប់ដំណាក់កាលដំបូង អ្នកដែលវ័យចាប់ពី៦០ឆ្នាំឡើងទៅ ព្រមទាំងបុគ្គលិកផ្នែកសុខាភិបាល គឺស្ថិតក្នុងចំណោមមនុស្សប្រមាណ ២.៤លាននាក់ ដែលត្រូវបានផ្តល់អាទិភាព ដើម្បីទទួលបានការចាក់វ៉ាក់សាំង COVID-19 នៅទីក្រុងហុងកុង ជាមួយការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac។...

ព័ត៌មានលំអិត
Page 14 of 21 1 13 14 15 21

Recommended

សូម Like និង Follow ពួកយើង