រដ្ឋបាលខេត្តសៀមរាប រៀបចំប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា
នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំប្រារព្ធទិវាជាតិនៃការចងចាំ ព្រមទាំងមានពិធី បង្សុកូល និងរាប់បាត្រព្រះសង្ឃចំនួន៧០អង្គ នៅក្នុងបរិវេណវត្តទេពពោធិវង្ស ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ដើម្បីរំឭកដល់ប្រជពលរដ្ឋកម្ពុជា ក៏ដូចជាសាលកទាំងមូល និងរក្សាការចងចាំ នូវមហាឧក្រិដ្ឋកម្ម របស់មេដឹកនាំ នៃរបបកម្ពុជាប្រជាធិបតេយ្យចន្លោះឆ្នាំ១៩៧៥-១៩៧៩ និង ...