នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ព្រះចៅអធិការវត្តចំនួន៣និមន្តដឹកនាំព្រះសង្ឃ យកកូនឈើចម្រុះ៥០០ដើម ដាំក្នុងតំបន់ក្រុងអង្គរធំ

កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ព្រះចៅអធិការវត្តព្រះឥន្ទកោសា និងវត្តប្រាសាទគោកចក ក្នុងក្រុងសៀមរាប រួមនិងព្រះចៅអធិការវត្តព្រះអង្គសាងទុក ក្នុងស្រុកអង្គរធំ បាននិមន្តដឹកនាំព្រះសង្ឃ សហការជាមួយមន្ត្រីអាជ្ញាធរជាតិអប្សរា នាំកូនឈើចម្រុះ៥០០ដើម ដាំក្នុងតំបន់ក្រុងអង្គរធំ ដើម្បីបង្ហាញពីគុណតម្លៃព្រៃឈើ ព្រមទាំងចូលរួមរក្សាលំនឹងបរិស្ថាន និងគម្របព្រៃឈើ ក្នុងតំបន់រមណីយដ្ឋានអង្គរ ឲ្យកាន់តែស្រស់បំព្រងបន្ថែមទៀត។ ព្រះសទ្ធម្មប្បកាសនី បណ្ឌិត តាត...

ព័ត៌មានលំអិត

១៦ វិច្ឆិកា ជាថ្ងៃសម្រេចបើកការដ្ឋាន ការសាងសង់ គម្រោងផ្លូវ៣៨ខ្សែ ក្នុងទីរួមខេត្តសៀមរាប

បើពុំមានឧបសគ្គ ឬបញ្ហាអ្វីនោះទេ គម្រោងសាងសង់ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប នឹងចាប់ផ្ដើមដំណើរការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបើតាមប្រសាសន៍ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តន៍គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកទី១...

ព័ត៌មានលំអិត

មន្ទីរសុរិយោដីខេត្តសៀមរាបនិងរដ្ឋបាលស្រុកសូទ្រនិគម បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លី ដើម្បីជូនប្រជាពលរដ្ឋធ្វើការផ្ទៀងផ្ទាត់ និងធ្វើការតវ៉ា

នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកសូទ្រនិគម ធ្វើការបិទផ្សាយជាសាធារណៈ នូវឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ លើក្បាលដីស្ថិតក្នុងភូមិក្រសារទុំ ភូមិដំដែកថ្មី ភូមិស្រែធ្នង់ និងភូមិបុស្ស ក្នុងបរិវេណ វត្តត្របែកឯករង្សី ភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម...

ព័ត៌មានលំអិត

អគារសម្រាកព្យាបាលជំងឺទូទៅចំនួន១ខ្នង ដែលស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាអំណោយរបស់លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាកិត្តិបណ្ឌិត សៀង ចាន់ហេង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ 

អគារសម្រាកព្យាបាលជំងឺទូទៅចំនួន១ខ្នង ស្មើនឹង២ជាន់ ដែលស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប អាចដាក់គ្រែអ្នកជំងឺបានជាង១០០គ្រែ ដែលត្រូវបានជួសជុល និងកសាងពង្រីកបន្ថែម ជាអំណោយរបស់លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ។ លោកវេជ្ជបណ្ឌិត...

ព័ត៌មានលំអិត

សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បើកវគ្គបណ្តុះបណ្តាលអនុក្រឹតស្តីពីមុខងារ និងរចនាសម្ព័ន្ធ ក្រុង ស្រុក ខណ្ឌ

អគ្គលេខាធិការដ្ឋាន សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមកិច្ចសហការដោយលេខាធិការដ្ឋាន គ.ជ.អ.ប គាំទ្រដោយសហភាពអ៊ឺរ៉ុប ( EU ) និងសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលហៅកាត់ថា AIMF បានរៀបចំវគ្គបណ្តុះបណ្តាល អនុក្រឹតស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅខេត្តសៀមរាបរយៈពេល២ថ្ងៃ តាមរយៈនៃគម្រោងពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិនៅកម្ពុជា ក្នុងការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី...

ព័ត៌មានលំអិត

ក្រុមការងារគណ:កម្មការអន្តរក្រសួងចុះពិនិត្យស្ថានភាពផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប សម្រាប់កិច្ចប្រជុំគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ

នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ធ្វើការបង្ហាញពីស្ថានភាពផ្លូវសំខាន់ៗមួយចំនួន ដល់ ក្រុមការងារគណ:កម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើការវាយតម្លៃ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរា និងវិស័យឯកជន រៀបចំពិធីដាំកូនឈើ១៥០០ដើម ក្នុងតំបន់រមណីយដ្ឋានអង្គរ

  នៅព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរា និងវិស័យឯកជន បានរៀបចំពិធី ដាំកូនឈើចម្រុះចំនួន ១៥០០ដើម ស្ថិតក្នុងបរិវេណប្រាសាទបន្ទាយក្ដី ក្រោមប្រធានបទ “យើងដាំ យើងចំណាំ យើងថែរក្សា ប្រាង្គប្រាសាទ ដែលជាបេតិកភណ្ឌមនុស្សជាតិ”។ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា...

ព័ត៌មានលំអិត

គម្រោងផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប៖ក្រុមការងារជំនាញថ្នាក់ក្រសួង និងខេត្ត ចាប់ផ្ដើមកិច្ចពិភាក្សាលម្អីត ដើម្បីអនុវត្តន៍គម្រោង

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារបច្ចេកទេស របស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាប បានចាប់ផ្ដើមបើកកិច្ចប្រជុំពិភាក្សាលើកទី១ របស់ខ្លួន ជាមួយរដ្ឋបាលខេត្តសៀមរាប បន្ទាប់ពីសេចក្ដីសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ដល់ថវិកា១៥០លានដុល្លារអាមេរិច សម្រាប់គម្រោងនេះ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ទៀ...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ចុះសួរសុខទុក្ខយោធិនពិការ និងគ្រួសារ មជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប អំឡុងពិធីបុណ្យកាន់បិណ្ឌ

  នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលលេខាធិការ ក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូ អញ្ជើញចុះមកសាកសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរយើងកាន់សាសនាព្រះពុទ្ធ...

ព័ត៌មានលំអិត

មន្ទីរសង្គមកិច្ចខេត្តសៀមរាប រួមនិងអង្គការមនុស្សចាស់កម្ពុជា បើកកិច្ចប្រជុំស្តីពី ”យន្តការគាំទ្រមនុស្សចាស់នៅកម្ពុជា“

  ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ អង្គការមនុស្សចាស់កម្ពុជា បានសហការជាមួយមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប រៀបចំកិច្ចប្រជុំស្តីពី ”យន្តការគាំទ្រមនុស្សចាស់នៅកម្ពុជា“ ជាមួយសមាជិកបណ្តាញមនុស្សវ័យចាស់នៅកម្ពុជា រួមមានតំណាងសមាគមមនុស្សចាស់ និងអង្គការសង្គមស៊ីវិលចំនួន១៨ ស្ថាប័ន មកពីរាជធានី-ខេត្តចំនួន ៦ រួមទាំងខេត្តសៀមរាប សរុបចំនួន៤៥នាក់។...

ព័ត៌មានលំអិត
Page 143 of 243 1 142 143 144 243

Recommended

សូម Like និង Follow ពួកយើង