នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ សម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ដោយវិបត្តិកូវីដ១៩ ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ កាលពីព្រឹកមិញនេះ នៅខេត្តសៀមរាប

គម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ សម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ដោយវិបត្តិកូវីដ១៩ ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការហើយ នៅសាលប្រជុំសាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពរបស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការ ជួញដូរមនុស្ស និងលោកស្រី...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរនិងអង្គភាពជំនាញចុះត្រួតពិនិត្យការដាក់លក់អំបិលគ្មានជាតិអ៊ីយ៉ូដ ខណៈក្រសួងផែនការថា ការប្រើប្រាស់ជាតិអ៊ីយ៉ូដមានការធ្លាក់ចុះ

លោក ពិន ប្រាដក អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា បញ្ហាកង្វះជាតិអ៊ីយ៉ូដ គឺជាបញ្ហាចម្បងមួយនៅក្នុងចំណោមបញ្ហាចម្បងបីទៀតគឺ បញ្ហាកង្វះប្រូតេអ៊ីន និងថាមពល កង្វះជីវជាតិអា និងកង្វះជាតិដែក។ បញ្ហាកង្វះជាតិអ៊ីយ៉ូដបានបង្កឲ្យការវិវត្តផ្នែករូបរាងកាយ និងការលូតលាស់ខាងប្រាជ្ញាស្មារតីរបស់កុមារមានភាពយឺតយ៉ាវ ហើយប្រសិនបើមានកង្វះជាតិអ៊ីយ៉ូដកើតឡើងតាំងពីទារកនៅក្នុងផ្ទៃម្តាយនោះ វានឹងបណ្តាលឲ្យទារកអាចស្លាប់ក្នុងផ្ទៃ ឬនៅពេលប្រសូតមក វានឹងធ្វើឲ្យខួរក្បាលទារកមិនអាចលូតលាស់ និងមិនអាចកែលម្អវិញបានឡើយ ឬទារកនឹងកើតមកមិនគ្រប់ទម្ងន់ជាដើម។ មានប្រសាសន៍...

ព័ត៌មានលំអិត

មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មហ្គាសខ្នាតតូចក្នុងក្រុងសៀមរាប ដែលកំពុងបើកអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត

លោក ឡេង លាត អនុប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប មានប្រសាសន៍ថា បច្ចុប្បន្នអាជីវកម្មហ្គាសខ្នាតតូចក្នុងក្រុងសៀមរាប មានចំនួន៣៣កន្លែង ប៉ុន្តែមានតែ១០ទីតាំងប៉ុណ្ណោះ ដែលទទួលបានការអនុញ្ញាតច្បាប់បើកអាជីវម្មពីមន្ទីររ៉ែនិងថាមពលខេត្ត ដូច្នេះចំពោះទីតាំងណាដែលមិនទាន់មានច្បាប់អនុញ្ញាតក្នុងការបើកអាជីវកម្មទេ នាពេលខាងមុខអាជ្ញាធរ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ ខណៈបច្ចុប្បន្ននេះ មិនទាន់មានចំណាត់ការផាកពិនិយ ឬ ផ្អាកអាជីវកម្ម ណាមួយចំពោះអាជីវករទាំងនោះនៅឡើយទេ ព្រោះជាជំហានដំបូងត្រឹម តែចុះអប់រំផ្សព្វផ្សាយតែប៉ុណ្ណោះ ។...

ព័ត៌មានលំអិត

សេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០ដល់ឆ្នាំ២០៣៥ ត្រូវបានយកមកពិនិត្យ និង ពិភាក្សាក្នុងកិច្ចប្រជុំព្រឹកមិញនេះ

សេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០ដល់ឆ្នាំ២០៣៥ ត្រូវបានយកមកពិនិត្យ និង ពិភាក្សាក្នុងកិច្ចប្រជុំមួយនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឯកឧត្ដម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា អញ្ជើញជំនួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មាន ខេត្តសៀមរាប

នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដឹកនាំដោយលោកស្រី សារ៉ា លារី លេខាទី១ របស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ក្រោយបញ្ចប់គម្រោងជំនួយប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ក្រោមជំនួយឧបត្ថមពីសារជីវកម្មសោតទស្សន៍ABC អូស្រ្តាលី រយៈពេល៨ឆ្នាំ ក្នុងខេត្តចំនួន៤ រួមមាន...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរព័ត៌មានខេត្តសៀមរាប ក្នុងការបន្តផលិតកម្មវិធីអប់រំ ទោះបីគម្រោងត្រូវបានបញ្ចប់នៅចុងឆ្នាំ២០១៨

នៅមន្ទីរព័ត៌មានខេត្តសៀមរាប នារសៀលថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០២០ មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ក្នុងការបន្តផលិតកម្មវិធីអប់រំនានា ដល់ប្រជាពលរដ្ឋ ទោះបីគម្រោង ជំនួយឧបត្ថម្ភពីសារជីវកម្មសោតទស្សន៍ របស់ប្រទេសអូស្រ្តាលី (ABC) បានបញ្ចប់តាំងពីឆ្នាំ២០១៨ក៏ដោយ។ តាមការឲ្យដឹងពី លោក លីវ...

ព័ត៌មានលំអិត

សិក្ខាសាលាផ្សព្វផ្សាយអំពីយន្តការតាមដាន និងឆ្លើយតបភាពរាំងស្ងួតសម្រាប់ខេត្តសៀមរាប

ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្ត និង អង្គការ DCA បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីយន្តការតាមដាន និងឆ្លើយតបនូវភាពរាំងស្ងួតសម្រាប់ខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្ត កាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោក ចឹក គឹមជុន ជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប...

ព័ត៌មានលំអិត

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនបីដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា

សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ សេចក្តីព្រាងច្បាប់ស្តីពី ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និង សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណកូរ៉េ ត្រូវបានរដ្ឋសភាទទួលយកមកពិនិត្យ សិក្សា តាមសំណើរបស់រាជរដ្ឋាភិបាល ។ ការសម្រេចទទួលយក សេចក្តីព្រាងច្បាប់ទំាងបីខាងលើ មកពិនិត្យសិក្សា...

ព័ត៌មានលំអិត

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លើកឡើងថាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋមិនមែនជាវិបត្តិនោះទេ តែជាគន្លឺះសម្រាប់ដោះស្រាយស្វែងរកការរីកចម្រើន

ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានមានប្រសាសន៍ថា បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ វាមិនមែនជាវិបត្តិនោះទេ តែវាជាគន្លឺះសម្រាប់ធ្វើការដោះស្រាយ ដើម្បីស្វែងរកការអភិវឌ្ឍ តាមរយៈនៃការកែលម្អបញ្ហាប្រឈមទាំងនោះ ដូច្នេះសំណូមពរដល់ក្រុមការងាររបស់ក្រុមប្រឹក្សាខេត្ត ដែលបានចុះតាមក្រុងស្រុក និង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់ អំពីសកម្មភាព និងលទ្ធផលដែលទទួលបានអំពីការសង្កេតរបស់ខ្លួន ពិសេសលើស្វែងយល់ឲ្យបានស៊ីជម្រៅលើបញ្ហាលំបាក ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ...

ព័ត៌មានលំអិត

ក្រសួងព័ត៌មាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លើងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រី តាមប្រព័ន្ធអេឡិចត្រូនិច

កាលពីសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័ត៌មាន មានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លើងប្រព័ន្ធគ្រប់គ្រងទិន្នន័យធនធានមនុស្ស តាមប្រព័ន្ធអេឡិចត្រូនិច រវាងក្រសួងព័ត៌មាន ជាមួយក្រុមហ៊ុន CAM INFO SERVICES ( CIS ) ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំការ តំណាង...

ព័ត៌មានលំអិត
Page 146 of 242 1 145 146 147 242

Recommended

សូម Like និង Follow ពួកយើង