សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

ព្រះសង្ឃ និងពុទ្ធបរិស័ទជាង ៣០០អង្គ នាក់ រៀបចំពិធីពុទ្ធាភិសេកព្រះពុទ្ធប្រោសសត្វ ក្នុងវត្តទេពពោធិវង្ស ក្រុងសៀមរាប

នៅល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តទេពពោធិវង្ស ហៅវត្តថ្មី ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប មានរៀបចំពិធីពុទ្ធាភិសេក ព្រះពុទ្ធបដិមា កម្ពស់ ៣.៦ម៉ែត្រ និង រូបខ្លាមួយគូរ ធ្វើឡើងពីថ្ម ដែលជាសទ្ធាជ្រះថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ធន វិមានច័ន្ទ...

ព័ត៌មានលំអិត

មនុស្សជាច្រើនពាន់នាក់ ចូលរួមដង្ហែរក្បួនអបអរពិធីបុណ្យមាឃបូជានៅក្រុងសៀមរាប

ព្រះសង្ឃ និងពុទ្ធបរិស័ទ ក៏ដូចជាសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណជា៣ពាន់អង្គនាក់ នៅក្រុងសៀមរាប កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចូលរួមដង្ហែក្បួនប្រារព្ធពិធីបុណ្យមាឃបូជា ដើម្បីបង្ហាញដល់សាធារណ:ជនឲ្យបានដឹងពិធីបុណ្យមាឃបូជា ដែលមានសារៈសំខាន់នៅក្នុងព្រះពុទ្ធសាសនា និងដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនា ឡើងក្នុងលោក ក៍ដូចជាផ្សព្វផ្សាយ ដល់ភ្ញៀវអន្តរជាតិឲ្យបានស្គាល់កាន់តែច្បាស់ ពីតម្លៃរបស់ព្រះសម្មាសម្ពុទ្ធ។ ការដង្ហែរក្បួនដោយថ្មើរជើងនៃប្រារព្ធពិធីបុណ្យមាឃបូជានេះ រៀបចំឡើងដោយព្រះចៅអធិការវត្ដដំណាក់...

ព័ត៌មានលំអិត

សមិទ្ធិផលជាច្រើនក្នុងស្រុកអង្គរជុំ ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សមិទ្ធិផលជាច្រើន ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ផ្ដល់ជូនដល់ប្រជាពលរដ្ឋក្នុងភូមិពង្រ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មានដូចជា៖ ផ្លូវដីសរ អណ្ដូងទឹក បណ្ណាល័យមួយ និងភ្លើងសូឡាបំភ្លឺផ្លូវ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ។ លោក អ៊ុន ញ៉ាន តំណាងសប្បុរសជនប្រទេសសឹង្ហហ្គាពួរ បានបញ្ជាក់ថា...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ៦០គ្រួសារ រស់នៅស្រុកជីក្រែង បានទទួលអំណោយពីសប្បុរសជន និងព្រះសង្ឃ ក្នុងក្រុងសៀមរាប

ដោយទទួលបានការឧបត្ថម្ភថវិកាប្រកបដោយចិត្តសប្បុរសពីសាកលវិទ្យាល័យពោធិសាស្រ្ត លោកបណ្ឌិត សាក់ប្រាសាន់ឌី លោក អាន់ឌ្រាស់ និងភរិយា ពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បាននាំយកអំណោយជាស្បៀង ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន ៦០គ្រួសារ រស់នៅភូមិពោធ៍រីង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់...

ព័ត៌មានលំអិត

ក្រុមនិស្សិតស្ម័គ្រចិត្ដមកពីប្រទេសកូរ៉េខាងត្បូង សាងសងអាគារសាលប្រជុំ១ខ្នង និងផ្ដល់សម្ភារៈសិក្សាមួយចំនួន ដល់សាលាបឋមសំបួរ ក្នុងក្រុងសៀមរាប

  ក្រុមនិស្សិតស្ម័គ្រចិត្ដនៃសាកលវិទ្យាល័យកេម្យុង ប្រទេសកូរ៉េខាងត្បូង ជាង៣០នាក់ បានជួយសាងសង់អាគារសាលប្រជុំមួយខ្នង និងផ្ដល់សម្ភារៈសិក្សា កីឡាជាច្រើនទៀត ដល់សាលាបឋមសិក្សាសំបួរ ស្ថិតនៅសង្កាត់សំបួរ ក្រុងសៀមរាប ដើម្បីជាការរឹតចំណងមិត្ដភាពនិស្សិត និងសិស្សប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ឱ្យកាន់តែរឹងមាំថែមទៀត និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ ។ លោក លី...

ព័ត៌មានលំអិត

មន្ត្រីសង្ឃក្រុងសៀមរាប ណែនាំឱ្យគណៈគ្រប់គ្រងវត្តអង្គរខាងជើង សហការគ្នាឲ្យបានល្អក្នុងការគ្រប់គ្រងគរុភ័ណ្ឌវត្តឱ្យបានគង់វង្ស

ថ្លែងក្នុងពិធីប្រគល់សេចក្តីសម្រេចតែងតាំងគណៈគ្រប់គ្រងវត្តឥន្ទបត្តបុរី ហៅអង្គរខាងជើង កាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការវត្តទេពពោធិវង្ស មានសង្ឃដីកាថា គណៈគ្រប់គ្រងមានភារកិច្ច គ្រប់គ្រងគរុភ័ណ្ឌវត្ត មានដូចជា ដីធ្លី ទីសេនាសេនៈ កុដិសាលាព្រះវិហារ បេតិភណ្ឌ ឱ្យបានគង់វង្សស្ថិតស្ថេរក្នុងព្រះពុទ្ឋសាសនា...

ព័ត៌មានលំអិត

អង្គការមនុស្សធម៌ផ្ដល់ទឹកសេរ៉ូម ដល់មណ្ឌលសុខភាពចំនួន៧ នៅក្នុងស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ខេត្ដសៀមរាប !

អង្គការមនុស្សធម៌មួយ ធ្វើការផ្នែកអប់រំ សុខភាព និងការសង់លំនៅឋាន នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី បានផ្ដល់ទឹកសេរ៉ូម ដល់មណ្ឌលសុខភាពនៅតាមឃុំចំនួន ៦ឃុំ នៅស្រុកបន្ទាយស្រី និងមណ្ឌលសុខភាពមួយឃុំទៀត នៅឃុំពាក់ស្នែក ស្រុកអង្គរធំ ខេត្ដសៀមរាប ដើម្បីជួយសម្រួលការខ្វះខាត នៅក្នុងមណ្ឌលសុខភាព។ ការផ្ដល់ជំនួយនេះធ្វើឡើង នៅសាលាស្រុកបន្ទាយស្រី និងមណ្ឌលសុខភាពឃុំពាក់ស្នែង ។...

ព័ត៌មានលំអិត

វត្តព្រៃធុតង្គព្រះនិពាន្វ បើកអង្គធុតង្គវគ្គខ្លីលើកទី៣ ដើម្បីចម្រើនសមថៈវិបស្សនាកម្មដ្ឋាន

អង្គធុតង្គវគ្គខ្លីលើកទី៣ បានចាប់ផ្តើមដំណើរការ ដើម្បីបើកឱកាសដល់សិក្ខាកាមចូលរួមចំនួន១០០អង្គ/នាក់ បានចម្រើនសមថៈវិបស្សនាកម្មដ្ឋាន ដែលមានន័យថា បានចម្រើនការដុះខាត់សម្អាតចិត្ត។ អង្គធុតង្គនេះ បានធ្វើឡើងនៅក្នុងបរិវេណវត្តព្រៃធុតង្គ ព្រះនិពាន្វ ស្ថិតក្នុងភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមការនិមន្តចូលរួមពីព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាសម្តេចព្រះសង្ឃនាយក សមាជិកថេរសភាក្នុងព្រះពុទ្ធសាសនា...

ព័ត៌មានលំអិត

សម្តេចព្រះអគ្គសង្ឃរាជធិបតីគតិឧទ្ទេសបណ្ឌិត ទេព វង្ស និមន្តយាងស្រោចព្រះសុគន្ធវារី ចម្រើនព្រះជន្មព្រះមហាវិមលធម្ម ពិន សែម

សម្តេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តយាងជាអធិបតី ក្នុងពិធីស្រោចព្រះសុគន្ធវារី ចម្រើនព្រះជន្ម ៨៣វស្សា ឈានចូល ៨៤វស្សា ប្រគេនព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាសម្តេចព្រះសង្ឃនាយក សមាជិកថេរសភាក្នុងព្រះពុទ្ធសាសនា...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ចែកអំណោយដល់គ្រួសារ(ក្រ១.ក្រ២) ចាស់ជរា ជនពិការ ក្នុងឱកាសខួបកំណើត និងចម្រើនព្រះជន្ម ព្រះតេជគុណពិន សែម សិរីសុវណ្ណោ !

រដ្ឋបាលខេត្តសៀមរាប បានរៀបចំចែកអំណោយជូនដល់គ្រួសារ (ក្រ១.ក្រ២ )ចាសជរា ជនពិការ ចំនួន៣៨៤គ្រួសារ  ក្នុងឱកាសបុណ្យខួបកំណើត និងចម្រើនព្រះជន្ម ប្រគេនដល់ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណ: ថ្នាក់ទ គណ:មហានិកាយ ឧត្តមទីប្រឹក្សាសម្តេចព្រះសង្ឃនាយក សមាជិកថេរសភា ក្នុងព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ព្រះនាយកពុទ្ធិកវិទ្យាល័យរាជបូណ៌...

ព័ត៌មានលំអិត
Page 15 of 93 1 14 15 16 93

Recommended

សូម Like និង Follow ពួកយើង