ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ក្រសួងកិច្ចការនារី និង ACC សហការរៀបចំវេទិកាជាតិស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ដើម្បីស្វែងរកការគាំទ្រ បណ្តុះសន្ទុះចិត្តដល់ស្ត្រីនិងក្មេងស្រីក្នុងការអភិវឌ្ឍជាតិ

នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ មានរៀបចំវេទិកាជាតិស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ក្រោមកិច្ចសហការរវាងក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាវប្បធម៌អាស៊ី ហៅកាត់ថា ACC ក្រោមអធិបតីភាព លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភានិងជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និងវត្តមានជាកិត្តិយស លោកជំទាវ លោកជំទាវ...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព ភូមិគ្រឹះ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ...

ព័ត៌មានលំអិត

វត្តអង្គរខាងជើង ប្រារព្ឋពីធីដង្ហែបុណ្យពិសាបូជា ជុំវិញបរិវេនប្រាសាទអង្គរវត្ត

នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ព្រះចរណសោភ័ណ បណ្ឌិត គង់ សុភាព ថិតប្បញ្ញោ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរីអង្គរខាងជើង ស្ថិតក្នុងសង្កាត់នគរធំ ក្រុងសៀមរាប រួមជាមួយវត្តមានលោកជំទាវ មហាឧបាសិកាបណ្ឌិត ហ៊ុន សេងនី និងក្រុមគ្រួសារព្រមទាំងញាតិធម៌ ឯកឧត្តម គង់ប៊ុនលី ទីប្រឹក្សាផ្ទាល់...

ព័ត៌មានលំអិត

ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ប្រជាពលរដ្ឋ សិស្សានុសិស្ស រួមនិងព្រះសង្ឃជាច្រើនអង្គនាក់ បានធ្វើការដង្ហែក្បួន ដើម្បីអបអរសាទពិធីបុណ្យវិសាខបូជា ដែលជាថ្ងៃ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត្រ បានត្រាស់ដឹង និងបរិនិពាន្ធ។ មានវត្តមានចូលរួមក្នុងក្បួនដង្ហែនោះ លោកស្រី កៅ គន្ធា បានឱ្យដឹងថា ដោយសារជំងឺកូវីដ-១៩ រយៈពេល២ឆ្នាំកន្លងមកនេះ ពុទ្ធបរិស័ទក្នុងខេត្តសៀមរាប...

ព័ត៌មានលំអិត

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែឧសភា

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ហៅកាត់ថា គ.ខ.ប.ជ បានរៀបចំកិច្ចប្រជុំប្រចាំខែឧសភា ដឹកនាំប្រជុំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប និងអញ្ជើញចូលរួមពីសមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការដៃគូជាច្រើនរូប។...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពីអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាក្របីរៀល 

បន្ទាប់ពីខកខានរយ:ពេល ២ឆ្នាំកន្លងមក ដោយសារការឆ្លងរីករាលជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរក្នុងតំបន់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ ប្រមាណជិត ២០០នាក់ នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ដើម្បីបញ្រ្ជាបការយល់ដឹងអំពីសិល្ប:...

ព័ត៌មានលំអិត

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បើកការដ្ឋានជួសជុលផ្លូវគ្រួសដីក្រហមប្រវែង ១៤គ.ម

ផ្លូវដីគ្រួសក្រហមប្រវែង ១៤គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្ទីង ឃុំពាក់ស្នែង និងជាផ្លូវតភ្ជាប់ទៅកាន់ភូមិត្រពាំងទូក នៃឃុំជប់តាត្រាវ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ដែលរងការខូចខាត ត្រូវបានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាក់ស្នែង បើកការដ្ឋានជួសជុលឡើងវិញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និង ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ។...

ព័ត៌មានលំអិត

កម្ពុជាប្រកាសអំពីការប្រើប្រាស់ កម្មវិធីទូរស័ព្ទដៃ” មតិយើង ” សម្រាប់ទទួលព័ត៌មានត្រលប់ពីប្រជាពលរដ្ឋអំពីការផ្តល់សេវាសាធារណ:ថ្នាក់ក្រោមជាតិ !

ក្រសួងមហាផ្ទៃកម្ពុជា សហការជាមួយដៃគូពាក់ព័ន្ធ បានប្រកាសជាផ្លូវការអំពីការប្រើប្រាស់កម្មវិធីមតិយើង ដែលជាកម្មវិធីមួយនៅលើទូរស័ព្ទដៃសម្រាប់ទទួលព័ត៌មានត្រលប់ពីប្រជាពលរដ្ឋអំពីការផ្តល់សេវាសាធារណ:នៅថ្នាក់ក្រោមជាតិ។ ការប្រកាសនេះ បានធ្វើឡើងនៅសាលប្រជុំធំរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។ លោកតូច ថុន អនុប្រធាននាយកដ្ឋានមុខងារ និងធនធានក្រសួងមហាផ្ទៃ បានលើកឡើងថា ក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ពង្រឹងពង្រីកភាពជាដៃកូជាមួយអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ដើម្បីរួមចំណែកនៅក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។ ជាក់ស្តែង...

ព័ត៌មានលំអិត

គ.ជ.ប បើកវគ្គបណ្តុះបណ្តាលស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប សហការជាមួយ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីការបោះឆ្នោះ ការរាប់សន្លឹកឆ្នោត នឹងការប្រកាសលទ្ធផលនៃការបោះឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជូនដល់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) លេខាធិការដ្ឋាន...

ព័ត៌មានលំអិត
Page 162 of 592 1 161 162 163 592

Recommended

សូម Like និង Follow ពួកយើង