ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

សួនកែច្នៃមួយកន្លែង ដែលគេឱ្យឈ្មោះថា សួនរុក្ខជាតិអង្គរ ដែលក្នុងនោះមានសួនសត្វព្រៃ និងវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែជាច្រើន ត្រូវបានអាជ្ញាធរជាតិអប្សរា គ្រោងនឹងបើកសម្ពោធឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗខាងមុខនេះ ដើម្បីបន្ថែមការទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត លើផលិតផលទេសចរណ៍ថ្មី ក្រៅតែពីតំបន់អង្គរ។ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា សួនរុក្ខជាតិអង្គរជារមណីយដ្ឋានកែច្នៃ ទំហំជាង...

ព័ត៌មានលំអិត

សម្ដេចពិធីសេនា ទៀ បាញ់ ជួបជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ និងធ្វើការសំណេះសំណាល ខណ:ការបោះឆ្នោតនៅសល់មិនដល់ ១ខែទៀតនេះ !

ប្រធានក្រុមកាងារ នៃគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្ដសៀមរាប បានជួបសំណេះសំណាលជាមួយបេក្ខជនពេញសិទ្ធិ និងបេក្ខជនបំរុងមនៃក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីបង្ហាញសារមួយចំនួន និងលើកទឹកចិត្តដល់ពួកគាត់់ សម្រាប់ការដណ្ដើមជ័យជំនះ ក្នុងការបោះឆ្នោតខាងមុខនេះ។ ពិធីនេះធ្វើឡើង នៅសាលប្រជុំសណ្ឋាគារសុខាសៀមរាប នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ដោយមានអ្នកចូលរួមជាង១,៧០០នាក់។ ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ...

ព័ត៌មានលំអិត

ក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកក្រឡាញ់ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សស្រុក សមាជិក និងក្រុមការងារយុវជនគណបក្ស ដើម្បីស្វែងយល់អំពីសភាការណ៍ទូទៅនៅមូលដ្ឋាននេះ !

កាលពីរសៀលថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២២ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ អនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះមូលដ្ឋានស្រុកក្រឡាញ់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ ខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណ:កម្មាធិការគណបក្សស្រុក គណ:អចិន្ត្រៃយ៍គណបក្សស្រុក និងសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សស្រុក គណបក្សឃុំទាំង១០ ក្នុងស្រុក ព្រមទាំងបាននាំយកឧបករណ៍បំពងសម្លេងជាច្រើនគ្រឿង និងថវិកា...

ព័ត៌មានលំអិត

អាជ្ញាធរ ប្រកាសចាក់វ៉ាក់សាំងដូសទី៣និងដូសជំរុញ ជូនពលរដ្ឋអាយុ១៥ឆ្នាំ និងអាយុ១៨ឡើង នៅក្នុងខេត្ដសៀមរាប

រដ្ឋបាលខេត្ដសៀមរាប បានប្រកាសធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ដូសទី៣ និងដូសទី៤ ឬដូសជម្រុញ ជូនប្រជាពលរដ្ឋ ដែលមានអាយុពី១៥ឆ្នាំឡើង និងអាយុ១៨ឆ្នាំឡើង នៅក្នុងភូមិសាស្ដ្រខេត្ដសៀមរាប ចាប់ពីថ្ងៃទី៦និងទី៧ ដល់ថ្ងៃទី២១ខែឧសភាឆ្នាំ២០២២នេះ ។ យោងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដសៀមរាប ចេញផ្សាយថ្ងៃទី៥ ខែឧសភានេះ បានបង្ហាញថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នេះ ធ្វើឡើងមានពីផ្នែក។ ផ្នែកទី១ សម្រាប់ប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នំាឡើងចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី២១ខែឧសភាឆ្នាំ២០២២...

ព័ត៌មានលំអិត

តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

គិតត្រឹមខែមករា ដល់ខែមេសា ឆ្នាំ២០២២នេះ ភ្ញៀវទេសចរជិត ២លាននាក់ (១ ៨១៥ ៨៦៧ នាក់)បានមកធ្វើដំណើរកម្សាន្តក្នុងខេត្តសៀមរាប និងទស្សនាតាមប្រាង្គប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះទេសចរអន្ដរជាតិមានជាង ៣ម៉ឺននាក់ នេះបើតាមការឱ្យដឹងពីលោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋាន អភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៥ ខែឧសភា...

ព័ត៌មានលំអិត

ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប

នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ លោក គង់ សំអឿន ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប ជំនួសលោក អោ ម៉ៅ ដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅទីស្តីការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាវិញ។ ពិធីប្រកាសផ្ទេរមុខតំណែងនេះ បានប្រព្រឹត្តិទៅនៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច...

ព័ត៌មានលំអិត

កូនឈើ១៥០០០ដើមត្រូវបានដាំលើផ្ទៃដី៣៥ហិកតា ក្នុងតំបន់៣នៃដែនបឹងទន្លេសាបខេត្តសៀមរាប

នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ តំណាងក្រសួងបរិស្ថាន អាជ្ញាធរខេត្តសៀមរាប បាននាំយកកូនឈើចំនួន១ម៉ឺន៥ពាន់ដើម ដាំដុះឡើងវិញលើផ្ទៃដីចំនួន ៣៥ហិកតា ស្ថិតក្នុងភូមិ៦ សង្កាត់ចុងឃ្នៀស ក្រុងខេត្តសៀមរាប ដែលជាតំបន់ប្រើប្រាស់ច្រើនយ៉ាង នៃតំបន់៣ ក្នុងដែនបឹងទន្លេសាប ដើម្បីអបអរទិវាបរិស្ថានពិភពលោក ៦មិថុនា និងបង្ហាញពីសកម្មភាពបញ្ឈប់ការទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប។ លោក ពិន ប្រាកដ...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាង និងការអនុវត្តការងារប្រចាំខែរបស់រដ្ឋបាលខេត្ត

នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ ក្នុងអាណត្ដិទី៣ តាមរយៈប្រព័ន្ធវីដេអូ Zoom ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី៣៥ និងការសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមេសារបស់រដ្ឋបាលខេត្ត ព្រមទាំងពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តផងដែរ។ កិច្ចប្រជុំនោះ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន...

ព័ត៌មានលំអិត

ជនពិការមួយក្រុមបន្ដប្រគុំភ្លេងខ្មែរនៅក្នុងប្រាសាទ ដើម្បីបានកម្រៃចិញ្ចឹមជីវិត ខណៈដែលមិនសូវមានអ្នកទេសចរ

ឧបករណ៍លាយឡំគ្នាដូចជាទ្រអ៊ូ ទ្រសោ ឃឹម ស្គរ និងឆឺង បានបន្លឺលាន់ឡើងជារៀងរាល់ថ្ងៃនៅច្រកចូលទិសខាងកើតនៃខ្លោងទ្វារប្រាសាទតាព្រហ្ម ចាប់តាំងពីវេលាម៉ោងជាង៨ព្រឹក រហូតដល់ព្រះសូរិយារៀបលិចទើបស្ងប់ស្ងាត់។ សម្លេងភ្លេងខ្មែរដ៏គ្រលួចនេះ ជាបទប្រពៃណីខ្មែរបន្តបន្ទាប់គ្នា គឺប្រគុំឡើងដោយជនពិការប្រមូលផ្ដុំគ្នាមួយក្រុមនៅក្នុងរោងតូចមួយ ដើម្បីរកប្រាក់បន្តិចបន្តួចពីភ្ញៀវទេសចរណ៍សម្រាប់ចិញ្ចឹមជីវិត បើទោះបីមិនសូវមានអ្នកទេសចរចូលទៅទស្សនាប្រាសាទក៍ដោយ។ លោក ភោគ នី ជាប្រធានក្រុមភ្លេងនេះ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ មិនថាថ្ងៃសៅរ...

ព័ត៌មានលំអិត

អ្នកស្រុកអង្គរ បន្ដថែរក្សាពិធីឡើងអ្នកតា ឬឡើងម្ចាស់ស្រុក នៅប្រាសាទវត្តអធ្វា ខេត្តសៀមរាប

ក្រុមអ្នកភូមិមានប្រុសស្រី ក្មេងចាស់ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បានប្រមូលផ្តុំគ្នា ដើម្បីប្រារព្ធពិធីមួយនៅក្នុងប្រាសាទអធ្វា ដែលអ្នកស្រុកតែងហៅថា ពិធីឡើងអ្នកតា ឬឡើងម្ចាស់ស្រុក ដែលពិធីនេះគឺក្រុមអ្នកភូមិតែងតែនាំគ្នាប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅចំថ្ងៃ ៣កើត ខែមាឃ ឬក៏ថ្ងៃ ៣កើត ខែពិសាខ។ បើតាមលោកតា សុខ ស៊ាង ដែលជាចាស់ព្រឹទ្ធាចារ្យ...

ព័ត៌មានលំអិត
Page 163 of 591 1 162 163 164 591

Recommended

សូម Like និង Follow ពួកយើង