ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

អាជ្ញាធរជាតិអប្សរាបន្តបើកវគ្គបណ្តុះបណ្តាលស្តីពីការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៃអនុវិទ្យាល័យក្របីរៀល ក្រុងសៀមរាប

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ ប្រមាណជិត២០០នាក់ នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ...

ព័ត៌មានលំអិត

អគារសិក្សាមួយខ្នង នៅក្នុងវិទ្យាល័យរើលស្រុកពួក ដែលជាអំណោយរបស់សប្បុរសជនប្រទេសជប៉ុន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អគារសិក្សាមួយខ្នង មាន៤បន្ទប់ ដែលជាអំណោយរបស់អង្គការអើសទ្រី នៃសប្បុរសជនប្រទេសជប៉ុន ផ្ដល់ជូនដល់វិទ្យាល័យរើស ស្រុកពួក ខេត្តសៀមរាប ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ ដើម្បីជាការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំកម្ពុជា ក៏ដូចជាកសាងធនធានមនុស្សក្នុងសហគមន៍ឱ្យកាន់តែរីកចំរើនថែមទៀត។ លោក មាន ល្វៃ នាយកវិទ្យាល័យរើល មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំសិស្សានុសិស្សនៅវិទ្យាល័យនេះ មានការកើនឡើងជាបន្ដបន្ទាប់...

ព័ត៌មានលំអិត

កុមារកម្ពុជាចំនួន៨នាក់ បានទទួលជ័លាភីក្នុងការប្រឡងប្រណាំងគំនូរកុមារអាស៊ី អេនីគី ២០២១-២០២២ នៅប្រទេសជប៉ុន

អង្គការសហព័ន្ឋជាតិនៃសមាគមយូណេស្កូជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំពីធីប្រគល់រង្វាន់មេដាយដល់សិស្សជាប់ជ័យលាភីគំនូរកុមារ អេនីគី ឆ្នាំ២០២១-២០២២ ជូនដល់កុមារាកុមារី ៨រូប ដែលបានចូលរួមក្នុងកម្មវិធីប្រឡងប្រណាំងគំនូរកុមារអាស៊ី អេនីគី មីតស៊ុប៊ិស៊ិ កាលពីក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២កន្លងមក។ លោក នង វុត្ថា នាយកអង្គការសហព័ន្ធជាតិនៃមាគមយូណេស្កូជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា គណៈកម្មការកិច្ចការសាធារណៈមីតស៊ុប៊ិស៊ិ...

ព័ត៌មានលំអិត

សិស្សមកពីវិទ្យាល័យចំនួន២ក្នុងខេត្តសៀមរាប ចុះសិក្សាស្វែងយល់ពីប្រាសាទអង្គរវត្ត និងការស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត

អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយសកលវិទ្យាល័យហាវៃ បានដឹកនាំសិស្សានុសិស្សមកពីវិទ្យាល័យស្វាយធំនៃស្រុកប្រាសាទបាគងចំនួន១០នាក់និងសិស្សនៃវិទ្យាល័យ១០មករានៅក្នុងក្រុងសៀមរាបចំនួន២០នាក់ ចុះទៅធ្វើទស្សនកិច្ចការធ្វើកំណាយស្រាវជ្រាវនៅបរិវេណខាងលិចរបស់ប្រាសាទអង្គរវត្ត ព្រមទាំងទៅទស្សនានៅប្រាសាទអង្គរវត្ត ក្នុងគោលបំណង ឱ្យសិស្សានុសិស្សទាំងនោះ បានសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ និងការងារធ្វើកំណាយស្រាវជ្រាវថ្មីៗ ព្រមទាំងឱ្យស្វែងយល់អំពីការរស់នៅ និងការតាំងទីលំនៅរបស់បុព្វបុរសខ្មែរ នាសម័យអង្គរនិងក្រោយអង្គរផង កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ លោក...

ព័ត៌មានលំអិត

ក្រុមនិស្សិតស្ម័គ្រចិត្ដមកពីប្រទេសកូរ៉េខាងត្បូង សាងសងអាគារសាលប្រជុំ១ខ្នង និងផ្ដល់សម្ភារៈសិក្សាមួយចំនួន ដល់សាលាបឋមសំបួរ ក្នុងក្រុងសៀមរាប

  ក្រុមនិស្សិតស្ម័គ្រចិត្ដនៃសាកលវិទ្យាល័យកេម្យុង ប្រទេសកូរ៉េខាងត្បូង ជាង៣០នាក់ បានជួយសាងសង់អាគារសាលប្រជុំមួយខ្នង និងផ្ដល់សម្ភារៈសិក្សា កីឡាជាច្រើនទៀត ដល់សាលាបឋមសិក្សាសំបួរ ស្ថិតនៅសង្កាត់សំបួរ ក្រុងសៀមរាប ដើម្បីជាការរឹតចំណងមិត្ដភាពនិស្សិត និងសិស្សប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ឱ្យកាន់តែរឹងមាំថែមទៀត និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ ។ លោក លី...

ព័ត៌មានលំអិត

វគ្គហ្វឹកហ្វឺន បំប៉នបុគ្គលិកជំនាញ ភស្តុភា ហិរញ្ញវត្ថុ និងយន្តយុទ្ធ សម្រាប់កម្មសិក្សាការីចំណុះយោធភូមិភាគទី៤ បានបិទបញ្ចប់ជាស្ថាពរ

កាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នៅសាលាពលទាហានទី៤ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នបុគ្គលិកជំនាញ ភស្តុភា ហិរញ្ញវត្ថុ និងយន្តយុទ្ធ ដល់បណ្តាអង្គភាព ចំណុះយោធភូមិភាគទី៤ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៤។...

ព័ត៌មានលំអិត

មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិ បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ នៅអនុវិទ្យាល័យអង្គរធំ ខេត្តសៀមរាប

នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម ផៃ សុខខេង នាយករងខុទ្ទកាល័យសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ នៅអនុវិទ្យាល័យអង្គរធំ ស្ថិតនៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប។ ឯកឧត្ដម ផៃ...

ព័ត៌មានលំអិត

វិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២.២០២៣

នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២.២០២៣ នៅវិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប រួមជាមួយវត្តមានថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស តំណាងមាតាបិតាអាណាព្យាបាលសិស្សជាច្រើនរូប។...

ព័ត៌មានលំអិត

អគារបណ្ណាល័យ១ខ្នងនៅសាលាបឋមសិក្សាខ្ចាស់ ក្នុងស្រុកសូទ្រនិគម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អគារបណ្ណាល័យ១ខ្នង សង់ពីបេតុទំហំទទឹង ៨ម៉ែត្រ បណ្តោយ ១២ម៉ែត្រ ស្ថិតក្នុងសាលាបឋមសិក្សាខ្ចាស់ នៃឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលចាអំណោយរបស់មូលនិធិហ្គីវធូអេយ៍សៀ (Give2Asia) តាមរយៈសមាគមជីវិត និងក្តីសង្ឃឹមវត្តដំណាក់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ។ ព្រះតេជគុណ ឡម លឿម...

ព័ត៌មានលំអិត

អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

អង្គការសាលារៀនទន្សាយ ដោយមានការគាំទ្រពីអាជ្ញាធរស្រុកពួក ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ខែធ្នូឆ្នាំ២០២២នេះ បានធ្វើការដង្ហែរក្បួន នៅតាមដងផ្លូវ និងចែកខិតប័ណ្ណ ផ្សព្វផ្សាយឱ្យជនមានពិការភាពទាំងអស់ នៅក្នុងស្រុកពួកទៅចុះឈ្មោះចូលរៀន នៅតាមមូលដ្ឋាន ភូមិ ឃុំ ដែលនៅជិតបំផុត ដើម្បីទទួលបានការសិក្សារៀនសូត្រដូចអ្នកដែលមានការសប្បាទាគ្រប់គ្រាន់ ទទួលបានអត្តសញ្ញាណជនមានពិការភាពផងដែរ។ លោក ជួន សុភី ជាអ្នកសម្របសម្រួលតំបន់ស្រុកពួក នឹងតំណាងអង្គការសាលារៀនទន្សាយ...

ព័ត៌មានលំអិត
Page 18 of 62 1 17 18 19 62

Recommended

សូម Like និង Follow ពួកយើង