ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ពិធីបុណ្យដង្ហែបុណ្យមាឃបូជា នៅក្រុងសៀមរាប សម្រាប់ឆ្នាំនេះ មានសភាពអធឹកអធម ដោយសារ គុណវ៉ាក់សាំង 

ព្រះសង្ឃវត្តដំណាក់ ក្រុងសៀមរាប មានថេរដីកាថា ព្រះគុណថ្លៃនៃវ៉ាក់សាំង ដែលបានមកពីបញ្ញាញាណ នៃប្រមុខរាជរដ្ឋាភិបាល និងឱវាទវិធានការពារសុខភាពប្រជាពលរដ្ឋ ៣ការពារ និង៣កុំ ចៀសឆ្ងាយពីកូវីដ។ ឆ្នាំនេះ ព្រឹត្តិការណ៍សាសនាបានកម្រើកឡើងវិញ ជាមួយនឹងការបើកប្រទេស និងបើកដំណើរការចលនាសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ។ តាមថេរដីកា ព្រះតេជគុណ មហានាមោ ឡាច ចន្ថា ព្រះចៅអធិការវត្តដំណាក់...

ព័ត៌មានលំអិត

ក្នុងវិន័យព្រះពុទ្ឋសាសនា ភិក្ខុណាមានកំហុសតិចតួចត្រូវសម្តែងចំពោះមុខចៅអអិការវត្ត ឬធ្វើកិច្ចបរិវាសកម្ម ដើម្បីជំរះលុបលាងទោសកំហុសនោះ

ថ្លែងនៅក្នុងពិធីចូលបរិវាសកម្មកាលពីពេលថ្មីៗនេះ ព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ វិសារទោ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តអារញ្ញសាគរ ក្នុងក្រុងសៀមរាប មានសង្ឃដិកាថា ជារៀងរាល់ឆ្នាំវត្តអារញ្ញសាគរ តែងតែរៀបចំពិធីចូលបរិវាសកម្ម និងអាព្ភានកម្មនៅខែមាឃ ក្រោមការមូលមតិជាឯកច្ឆ័ន្ទ ជាមួយអាជ្ញាធរមូលដ្ឋាន គណៈកម្មការអាចារ្យវត្ត ដើម្បីកំណត់ពេលវេលា និងទីកន្លែង និងស្រង់ឈ្មោះភិក្ខុចង់ចូលរួមក្នុងកម្មវិធី។ ដែលនេះជាប្រពៃណីទំនៀមទម្លាប់អនុវត្តទៅតាមលំអានព្រះវិន័យនៃព្រះពុទ្ឋសាសនា និងអនុលោមទៅតាមទម្លាប់...

ព័ត៌មានលំអិត

តំណាងក្រុមបាល់ទាត់ហនុមានខេត្តសៀមរាប និងក្រុមហ៊ុន KW Cambodia នាំយកថវិកាជាង ២១លានរៀល ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ 

នាព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២ តំណាងក្រុមបាល់ទាត់ហនុមាន របស់សាលាខេត្តសៀមរាប និងអ្នកតំណាងក្រុមហ៊ុន KW Cambodia បាននាំយកថវិកាសប្បុរសធម៌សរុបចំនួន ២១,២៨០,០០០រៀល ដែលទទួលបានពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ រវាងក្រុមបាល់ទាត់ហនុមាន និងក្រុម KW Cambodia កាលពីពេលថ្មីៗនេះ ទៅប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរ ស្ថិតក្នុងក្រុងសៀមរាប ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាឱ្យកាន់តែប្រសើរឡើង។...

ព័ត៌មានលំអិត

ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគទៅលើចំណេះដឹង និង ធនធានមនុស្ស នាពេលអនាគត 

បច្ចុប្បន្នដោយមើលឃើញពីការរីកចំរើនលើគ្រប់វិស័យ ជាមួយនោះការវិនិយោគលើវិស័យអប់រំចំណេះដឹងទូទៅ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប ដែលជាខេត្តមួយពោរពេញទៅដោយសក្តានុពលអរិយធម៌ វប្បធម៌ បេតិកភណ្ឌប្រវត្តិសាស្ត្រពិភពលោកផងនោះ ការវិនិយោគទៅលើចំណេះដឹងសម្រាប់អនាគតរបស់មនុស្ស សហគមន៍ និងប្រទេសជាតិទាំងមូល។ ប្រទេសដែលយកចិត្តទុកដាក់ទៅលើវិស័យអប់រំចំណេះដឹង គឺជាប្រទេសដែលរីកចម្រើនផ្នែកបច្ចេកវិទ្យា និងភាពសម្បូរបែបផ្នែកការអភិវឌ្ឍ។ លោក ថាប់ សេង ហុក នាយកសាលាភាសាចិន ជីង ហ៊ួរ...

ព័ត៌មានលំអិត

ដីចំការជិត ៣០ហិកតា នៅក្នុងស្រុកវ៉ារិន ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ ឱ្យធ្វើចំការ ក្រោយបោសម្អាតមីនរួចរាល់ 

 ធនាគារភ្នំពេញពាណិជ្ជ បានសហការជាមួយអង្គការកណ្ដុរហិតមីន APOPO ប្រគល់ដីចំការទំហំជិត ៣០ហិកតា ជូនប្រជាពលរដ្ឋចំនួន ១៦គ្រួសារនៅស្រុកវ៉ារិន ខេត្ដសៀមរាប ដើម្បីឱ្យពួកគាត់ប្រកបរបរកសិកម្មចិញ្ចឹមជីវិត ក្រោយពេលធនាគារនេះផ្ដល់ថវិកាដល់អង្គការអាប៉ូប៉ូធ្វើការសំអាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរួចរាល់។ ពិធីប្រគល់នេះ ធ្វើឡើងនៅទីតាំងដីផ្ទាល់ ស្ថិតនៅភូមិខ្នារផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២នេះ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន KW Cambodia រៃអង្គាសថវិកាបឋមបានប្រមាណ២០លានរៀល ពីការប្រកួតបាត់ទាត់សប្បុរសធម៌ជូនមន្ទីរពេទ្យកុមារអង្គរ

គិតត្រឹមល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះ ថវិកាដែលប្រមូលបានពីការប្រកួតបាល់ទាត់សប្បុរសធម៌រវាងរដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន KW Cambodia មានចំនួនប្រមាណ២០លានរៀល ដើម្បីយកទៅបរិច្ចាគជូនដល់មន្ទីរពេទ្យកុមារអង្គរស្ថិតក្នុងក្រុងសៀមរាប ដែលបាននិងកំពុងជួបការលំបាកខ្វះខាតថវិកា ក្នុងប្រតិបត្តិការជួយសង្គ្រោះជីវិតកុមារកម្ពុជាមកពីទូទាំងប្រទេស។ លោក កុសល មករាពិសិដ្ឋ នាយកទីចាត់ការទំនាក់ទំនង និងសហប្រត្តិបត្តិការអន្តរជាតិ នៃសាលាខេត្តសៀមរាប និងជាតំណាងក្រុមបាល់ទាត់ហនុមាន របស់សាលាខេត្តសៀមរាប បានបង្ហាញនូវការថ្លែងអំណរគុណដល់...

ព័ត៌មានលំអិត

១០ឆ្នាំ នៃការខិតខំប្រឹងប្រែងបណ្ដុះកុមារ និងយុវជនលើវិស័យបាល់ទាត់ របស់ស្រុកស្រីស្នំ ខេត្តសៀមរាប

កាលពីព្រឹកថ្ងែទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ស្រុកស្រីស្នំ បានធ្វើពិធីបើកព្រឹត្តិការណ៍បាល់ទាត់ថ្នាក់ស្រុករបស់ខ្លួន ដែលមានក្រុមកីឡាករ កីឡាការិនីចូលរួមសរុប ៣៣ក្រុម មកពីតាមបណ្ដាសាលាបឋមសិក្សា និងជាមហាជនក្នុងស្រុក ដែលប្រកួតលើទីលានចំនួន៣ទីតាំង និងមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២២។ លោក ធិ ម៉ិល ប្រធានការិយាល័យអប់រំ...

ព័ត៌មានលំអិត

បញ្ជាការដ្ឋានយោធភូមិភាគទី៤ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ ជូនដល់បងប្អូនយោធា និងនគរបាល ព្រមទាំងគ្រួសារកងទ័ព

កងកម្លាំងប្រដាប់អាវុធ រួមមានកងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលការពារព្រំដែន អតីតយុទ្ធជន ព្រមទាំងក្រុមគ្រួសារកងទ័ព បានចាប់ផ្ដើមទទួលវ៉ាក់សាំងដូសទី៤ ឬដូសជម្រុញ ដើម្បីបង្ការជំងឺកូវីដ-១៩ ដោយការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤នេះ ធ្វើឡើងនៅទីបញ្ជាការយោធភូមិភាគទី៤ ខេត្ដសៀមរាប មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២២នេះ ។ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក...

ព័ត៌មានលំអិត

ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យផ្លូវទោចក្រយាន និងផ្លូវថ្មើរជើង នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប 

នៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២២នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុ ប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានដឹកនាំគណ:ប្រតិភូក្រសួងអញ្ជើញជិះកង់ពិនិត្យមើលផ្លូវទោចក្រយាន និងផ្លូវសម្រាប់អ្នកថ្មើរជើង ក្រោយពេលគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ត្រូវបានបញ្ចប់ជាស្ថាពរ...

ព័ត៌មានលំអិត
Page 181 of 592 1 180 181 182 592

Recommended

សូម Like និង Follow ពួកយើង