ព័ត៌មានជាតិទូទៅ

ដំណឹងទូទៅ (categorized)

កិច្ចប្រជុំចង្អៀតផ្សព្វផ្សាយ និងណែនាំ ស្តីពីការអនុវត្តវិធានការបង្ការជំងឺរលាកសួតកូវីត-១៩ (Covid-19)

នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ នៅសាលាខេត្តសៀមរាប លោកពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំ ស្តីពីការអនុវត្តវិធានការបង្ការជំងឺរលាកសួតកូវីត-១៩ (Covid-19) នៅក្នុងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកវិជ្ជ ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខសភិបាលខេត្ត, តំណាងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (US CDC...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាលនិងអ្នកពាក់ព័ន្ឋបន្តខិតខំដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ដើម្បីអនុវត្តឱ្យមានប្រសិទ្ឋភាពនៅឆ្នាំខាងមុខ

អាជ្ញាធរខេត្តសៀមរាប ផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាលនិងអ្នកពាក់ព័ន្ឋបន្តខិតខំដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ដើម្បីអនុវត្តឱ្យមានប្រសិទ្ឋភាពនៅឆ្នាំខាងមុខhttps://www.youtube.com/watch?v=WjkoqMfiYNo ថ្លែងក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ នារសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២០ លោក ពិន ប្រាកដ អភិបាលរងខេត្តនិងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណអភិបាលខេត្តសៀមរាប បានស្នើឲ្យអ្នកពាក់ព័ន្ធបំរើសេវាសុខាភិបាលក៍ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់និងអង្គការដៃគូពាក់ព័ន្ឋទាំងអស់បន្តចូលរួមចំណែកឧបត្ថម្ភគាំទ្រ និងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត...

ព័ត៌មានលំអិត

ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប៖ ប្រជាជនកម្ពុជាមិនមែនជាអ្នកមាន តែទឹកចិត្តមនុស្សធម៌និងមិត្តភាពធំធេង

បើទោះបីប្រជាជនកម្ពុជា មិនមែនជាប្រជាជនអ្នកមានក៏ដោយ ប៉ុន្តែទឹកចិត្តមនុស្សធម៌ និងមិត្តភាពរបស់ពួកគាត់ ពិតជាមានទំហំធំធេង មិនអាចកាត់ថ្លៃបាន នេះបើតាមប្រសាសន៍ ឯកឧត្តម លីវ ជឺជា ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសបញ្ចប់ ព្រឹត្តិការណ៍សម្តែងសិល្បៈសប្បុរសធម៌ និងទទួលថវិកាមូនិធិជាង៥ម៉ឺនដុល្លារអាមេរិច នៅសាលមហោស្រពអាណាចក្រអង្គរ នាក្រុងសៀមរាប។ ព្រឹត្តិការណ៍នៃការសម្តែងសិល្បៈសប្បុរសធម៌...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាស្តារដីភក់ចេញពីបាតស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្តដើម្បីលើកសោភណ្ឌភាពតំបន់ទេសចរណ៍

ដើម្បីអោយសោភណ្ឌភាពតំបន់ទេសចរណ៍មានសោភណ្ឌភាពល្អប្រសើរ ពង្រឹងរចនាសម្ពន្ធស្រះឱ្យរឹងមាំអោយដូចពីសម័យដើម និងលើកតម្លៃស្រះដែលជាទីឋានសម្រាប់ទេពឱ្យរស់ឡើងវិញ និងដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្ដរជាតិចូលទស្សនា ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមធ្វើការស្ដារនូវដីភក់ ដែលនៅក្នុងបរិវេណស្រះទឹកបុរាណនៅខាងមុខភាគខាងជើងក្នុងបរិវេណប្រាសាទអង្គរវត្ដ ដើម្បីឲ្យមានសោភណ្ឌភាពស្រស់ត្រកាលឡើងវិញ ។ បើតាមលោក ស្រ៊ុន តិច មន្ដ្រីនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះថា...

ព័ត៌មានលំអិត

ពលរដ្ឋប្រមាណ៥០០នាក់ក្នុងភូមិបង្កោង ស្រុកប្រាសាទបាគង ធ្វើពិធីចាប់ត្រីដើម្បីធ្វើពិធីបុណ្យឡើងអ្នកតា

នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ប្រជាជនទាំងប្រុសស្រី ចាស់ ក្មេង ប្រមាណ ៥០០ នាក់ បានមកប្រមូលផ្តុំគ្នានៅបឹងធំមួយ ស្ថិតនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបឹងធំមួយនេះ អ្នកភូមិបានអភិរក្សត្រីទុកមិនឱ្យមានការនេសាទផ្តេសផ្តាសនោះទេ គឺសម្រាប់តែរកត្រីរួមគ្នាដើម្បីយកមកធ្វើជាចង្ហាន់ប្រគេនព្រះសង្ឃក្នុងថ្ងៃឡើងមាឃ ឬឡើងអ្នកតា ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី២៧ ខែមករា...

ព័ត៌មានលំអិត

ពិធីបើកវិញ្ញាសារប្រឡងជ្រើសរើសនាយទាហាន ក្នុងខេត្តសៀមរាប

នៅវិទ្យាល័យអង្គរ ខេត្តសៀមរាប ព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០១៩ ទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងកងយោធភូមិភាគទី៤ បានធ្វើការបើកវិញ្ញាសារ ប្រឡងជ្រើសរើស វគ្គនាយទាហានសកម្មជំនាន់ទី២៤ , វគ្គនាយទាហានជើងគោកជំនាន់ទី១២ វគ្គនាយទាហាន បន្តវេនជំនាន់ទី១៣ និង វគ្គនាយទាហានជំនាញបច្ចេកទេសយោធា។ ការប្រឡងនេះ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប លើកទឹកចិត្តប្រជាកសិករបង្កើនសហគមន៍ស្រះជម្រកត្រី នៅតាមវាលស្រែ

ធនធានជលផលតាមវាលស្រែ រួមមានក្ដាម ត្រី កង្កែប ជាដើម គឺជាប្រភពចំណីអាហារ ដែលប្រជាកសិករបានអាស្រ័យផល ស្ថិតនៅក្នុងកម្រិតទី២បន្ទាប់ពីស្រូវ ដូច្នេះ អាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញ និងអង្គការដៃគូត្រូវរួមគ្នា ជំរុញដល់ពលរដ្ឋក្នុងមូលដ្ឋាន ថែរក្សាធនធានជលផលតាមវាលស្រែឱ្យបានកាន់តែមានប្រសិទ្ធភាព។ នេះបើតាមប្រសាសន៍ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានថ្លែងនៅក្នុងសិក្ខាសាលាឆ្លុះបញ្ជាំងស្ដីពីការអនុវត្តន៍ផែនការគ្រប់គ្រងប្រព័ន្ធជលផលតាមវាលស្រែ...

ព័ត៌មានលំអិត

កិច្ចប្រជុំ​ថ្នាក់​តំបន់​លើក​ទី​១២ ស្តីពី​ការបង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយ​ការណ៍​និង​គ្មាន​ការអនុញ្ញាត (IUU)

​នៅ​សណ្ឋាគារ Angkor Paradise ខេត្តសៀមរាប រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​ក្រុមការងារ​លេខា​ធិ​ការដ្ឋាន​ផែនការ​ថ្នាក់​តំបន់ ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង Jarkarata ប្រទេស Indonesia បានរៀបចំ​កិច្ចប្រជុំ​ថ្នាក់​តំបន់​លើក​ទី​១២ ស្តីពី​ការបង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​បាយ​ការណ៍​និង​គ្មាន​ការអនុញ្ញាត (IUU ) ក្នុង​រយៈពេល​៣​ថ្ងៃ...

ព័ត៌មានលំអិត

ពិធី​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​២​មន្ត្រីជាន់ខ្ពស់ ក​ម្រឹត​បច្ចេកទេស នៃ​ប្រទេស​បញ្ជូន​ទាំងបី កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា (CLM) ស្តីពី «​តួនាទី​ប្រទេស​បញ្ជូន​ក្នុងការ​ការពារ​ពលក​រ​ទេសន្តរប្រវេសន៍​»

​នា​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ នេះ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​កម្ពុជា បានរៀបចំ ពិធី​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​មន្ត្រីជាន់ខ្ពស់ កម្រិត​បច្ចេកទេស នៃ​ប្រទេស​បញ្ជូន​ទាំងបី កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា (CLM) ស្តីពី «​តួនាទី​ប្រទេស​បញ្ជូន​ក្នុងការ​ការពារ​ពលក​រ​ទេសន្តរប្រវេសន៍​» នៅ​សណ្ឋាគារ​សុខា​ល័យ​អង្គរ ខេត្តសៀមរាប ដែល​កិច្ចប្រជុំ​នេះ មាន​រយៈពេល​២​ថ្ងៃ គឺ​ពី​ថ្ងៃទី​៣០...

ព័ត៌មានលំអិត

វត្ត​ស្វាយ​រមៀត​រៀបចំ​ពិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី​ឱប​ស្ទប​ជាមួយ អង្គ​កឋិន​សាមគ្គី​

​ព្រះគ្រូ​ចៅអធិការ គណៈកម្មការ​វត្ត​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ចំណុះជើងវត្ត​បារាយណ៍​មហានទី រតនា​រាម ហៅ​វត្ត​ស្វាយ​រមៀត​បានរៀបចំ​ពិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី​៤​ឆ្នាំ​ជាប់ៗ​គ្នា ដោយ​ពិនិត្យឃើញ​ពី​ស្ថានភាព​ភូមិសាស្ត្រ​នៃ​វត្ត មាន​អំណោយផល​ល្អ​នៅក្បែរ​បារាយណ៍​ទឹក​ផ្លា​និង​ដោយ​សង្កេតឃើញ​សក្តានុពល​វិស័យ​ទេសចរណ៍​កំពុង​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​កាន់តែ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ព្រះ​តេជគុណ វិ​មុ​ល​សំវ​ភ​ទ្ទ​កោ នឿ​ម វុ​ឌ្ឍី ព្រះគ្រូ​ចៅអធិការ​វត្ត មាន​ថេរ​ដីកា​ថា​៖ រៀប​ចំការ​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី បានធ្វើ​ឡើង​៤​ឆ្នាំ​ជា​បន្តបន្ទាប់​មកហើយ ដើម្បី​អបអរសាទរ អង្គ​កឋិនទាន​សាមគ្គី​ដែល​បាន​ដង្ហែ​ចូល​វត្ត​នេះ​ផង​និង ដើម្បី​ញ៉ាំង​ទឹកចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​រួមគ្នា អភិរក្ស​ថែរក្សា​ប្រពៃណី ទំនៀម​ទំលាប់​និង​ជួយ​លើក​កំពស់​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា​ឱ្យ​កាន់តែ​រីកចំរើន​ឡើង​ថែមទៀត​ផងដែរ​។ មាន​ព្រះ​ថេរ​ដិ​កា​ក្នុង​ពិធី​បិទ​ការប្រណាំង​ទូក...

ព័ត៌មានលំអិត
Page 19 of 21 1 18 19 20 21

Recommended

សូម Like និង Follow ពួកយើង