នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាបសហការជាមួយGIZ បើកសិក្ខាសាលាស្តីពីការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់

រដ្ឋបាលខេត្តសៀមរាប សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ ដែលហៅកាត់ថា GIZ និង Siem Reap Tourism Club-STC បានរៀបចំបើកសិក្ខាសាលាមួយ ស្តីពីការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់ នៅសណ្ឋាគារ អង្គរមិរ៉ាខល ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ...

ព័ត៌មានលំអិត

ខេត្តសៀមរាប និងក្រុង Dalian ប្រទេសចិន ចុះអនុស្សារណ:យោគយល់គ្នាលើកិច្ចសហប្រតិបត្តិការដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន

នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈប្រតិភូក្រុង Dalian នៃសាធារណរដ្ឋប្រជាមានិតចិន បានជួបសម្តែងការគួរសម ពិភាក្សាការងារ និងចុះអនុស្សារណ:យោគយល់គ្នាលើកិច្ចសហប្រតិបត្តិការដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន ជាមួយរដ្ឋបាលខេត្តសៀមរាប រួមមានវិស័យអប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម កីឡា និងវិស័យផ្សេងៗទៀត។ លោក Wang Tianwei...

ព័ត៌មានលំអិត

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្រើនរំលឹកដល់មន្ត្រីក្នុងខេត្តសៀមរាប ត្រូវពង្រឹងសមត្ថភាព ទាំងចំណេះដឹង និងជំនាញ

ក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរអធិការកិច្ចខេត្តសៀមរាបចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិកាកិច្ច លើកឡើងថា បន្ទាប់ពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យរាជានុញ្ញាតប្តូរឈ្មោះ“ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” មកជា “ក្រសួងអធិការកិច្ច” ស្របតាមសំណើររបស់រាជរដ្ឋាភិបាល ក្រសួងបាន បំពេញបេសកកម្មរបស់ខ្លួនសម្រេចរយៈពេល ៧២ថ្ងៃកន្លងមកហើយ។ តាមប្រសាសន៍របស់ ឯកឧត្តម...

ព័ត៌មានលំអិត

កិច្ចប្រជុំក្រុមក្រុមការងារគ្រប់គ្រងដីធ្លីនៃការប្រមូលទិន្នន័យលើទម្រង់បែបបទកត់ត្រាស្ថានភាពអចលនទ្រព្យ ផ្ទេរសិទ្ធិ និងកម្មសិទ្ធិ ចុះបញ្ជីដីធ្លីលក្ខណជាប្រព័ន្ធ និងភូមិសាស្ត្រ នៃខេត្តសៀមរាប

នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានបើកកិច្ចប្រជុំមន្ត្រីក្រុមការងារគ្រប់គ្រងដីធ្លីនៃការប្រមូលទិន្នន័យលើទម្រង់បែបបទកត់ត្រាស្ថានភាពអចលនទ្រព្យ ផ្ទេរសិទ្ធិ និងកម្មសិទ្ធិ ចុះបញ្ជីដីធ្លីលក្ខណជាប្រព័ន្ធ និងភូមិសាស្ត្រ នៃខេត្តសៀមរាប។ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី មានប្រសាសន៍ថា ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាមន្ទីរព័ត៌មានខេត្តសៀមរាប ជាគោលដៅចាប់អារម្មណ៍សម្រាប់គំរូ ដល់បណ្តាមន្ទីរព័ត៌មានរាជធានី-ខេត្តផ្សេងទៀត

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្ដែងនូវការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរព៍ត៌មានខេត្តសៀមរាប លើសកម្មភាពការងារកន្លងមក ថាអាចយកជាគំរូដល់បណ្តាមន្ទីរព៍ត៌មានរាជធានីខេត្ត ក្នុងការដឹកនាំគ្រប់គ្រង និងការអនុវត្តការងារភារកិច្ចប្រកបដោយភាពច្នៃប្រឌិត សាមគ្គី សហការល្អ ជាពិសេសលើការងាររៀបចំ និងគ្រប់គ្រងការងារបច្ចេកទេស ដែលមានលក្ខណៈស្តង់ដារសម្រាប់ធ្វើជាគំរូដល់បណ្តាមន្ទីរដទៃទៀត ហើយតារយៈសមិទ្ឋផលការងារដែលសម្រេចបាននេះ មិនអាចកាត់ផ្តាច់បានពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនិងមន្ត្រីកិច្ចសន្យារបស់មន្ទីរព័ត៌មានខេត្តសៀមរាបនោះទេ។ សូមជម្រាបថា...

ព័ត៌មានលំអិត

ក្រសួងព័ត៌មាន ដាក់ចេញការធ្វើកំណែទម្រង់ ដើម្បីប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយជាតិ និង ពង្រឹងសមត្ថភាព ព្រមទាំងលើកទឹកចិត្តដល់មន្ត្រីព័ត៌មានរបស់រដ្ឋ

រយៈពេលជាង ២ខែនៃការធ្វើកំណែទម្រង់របស់ក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧ ប្រព័ន្ធផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល មានសន្ទុះគួរឱ្យកត់សម្គាល់ ពោលគឺស្មើនឹងប្រព័ន្ធផ្សព្វផ្សាយឯកជន និងចាប់ផ្ដើមលោតទៅមុខ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តម នេត្រ ភក្រ្តា...

ព័ត៌មានលំអិត

ភាគីពាក់ព័ន្ធរៀបចំកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៣ នៅខេត្តសៀមរាប

បណ្តាភាគីពាក់ព័ន្ធសំខាន់ៗ និងអ្នកជំនាញមកពីជុំវិញតំបន់អាស៊ីអាគ្នេយ៍ បានមកជួបជុំគ្នានៅក្នុងខេត្តសៀមរាប ដើម្បីពិភាក្សាស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុក្នុងកម្រឹតដ៏ខ្ពស់បំផុត ក្នុងកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៣ ដែលកិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា ហិរញ្ញប្បទានអាកាសធាតុ តួនាទីរបស់ថាមពលកកើតឡើងវិញ សហគ្រិនភាពក្នុងវិស័យថាមពល ដំណោះស្រាយផ្អែកលើធម្មជាតិ សន្តិសុខទឹក នវានុវត្តន៍ក្នុងវិស័យកសិកម្ម ទេសចរណ៍ប្រកបដោយនិរន្តរភាព និងការអនុលោមតាមបទប្បញ្ញត្តិនានា។ ឯកឧត្តម...

ព័ត៌មានលំអិត

ស្រុកក្រឡាញ់ ខេត្តសៀមរាប ទទួលបាន ”ជណ្ដើរត្រី” មានតម្លៃជិត ១០ម៉ឹនដុល្លារអាមេរិក

នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា និងលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានអញ្ជើញសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវ...

ព័ត៌មានលំអិត

គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

គម្រោងជួសជុលផ្លូវដីស ក្រាលក្រួសក្រហមចំនួន ៦ខ្សែ ដែលជាគម្រោងមូលនិធិឃុំពង្រលើ និងឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីមន្រ្តីបច្ចេកទេសសាលាខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំទាំងពីរ រួមទាំងតំណាងក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃ។ បើតាមលោក ខៀវ ប៊ុនឈឿន ប្រធានគណៈកម្មការលទ្ធកម្មឃុំពង្រលើ បានឲ្យដឹងថា...

ព័ត៌មានលំអិត

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ គោលដៅទី៤ សម្រាប់ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង

នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប បានបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី៣ ដែលជាគោលដៅទី៤ សម្រាប់ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង នៅបរិវេណវត្តប្រាសាទបន្ទាយស្រី ក្នុងស្រុកស្រុកសូទ្រនិគម ដើម្បីផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងទទួលសំណួរ-សំណូមពររបស់ប្រជាពលរដ្ ដើម្បីធ្វើការឆ្លើយតប និងដោះស្រាយ។ អង្គវេទិកាបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន...

ព័ត៌មានលំអិត
Page 19 of 242 1 18 19 20 242

Recommended

សូម Like និង Follow ពួកយើង