នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមហ៊ុន Opennet Phnom Penh ស្នើសុំ​ការគាំទ្រ​ពី រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន បង្កើត​ទូរ​ទស្ស​ន៏​ចល័ត OTT

​នៅក្នុង​ឱកាស​អញ្ជើញ​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៩ លោក រី​ទ្ធី តូម៉ាស់ នាយក​ប្រតិបត្តិ ក្រុមហ៊ុន OPENNET...

ព័ត៌មានលំអិត

អ្នកតំណាង​អង្គការ UNESCO ប្រចាំ​កម្ពុជា ជួបពិភាក្សា​ជាមួយ​ក្រសួង​ព័ត៌មាន​លើ​ច្បាប់​ស្ដីពី​សិទ្ធ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា​

​តម​កនៅ​ព្រឹក​ថ្ងៃ​ដ៏​ដែល​នេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អនុញ្ញាត​ឲ្យ​លោក Sardar Umar Alam តំណាង​អង្គការ UNESCO ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ដោយ​ក្នុងឱកាស នោះ ខាង UNESCO បាន​ថ្លែង កោតសរសើរ​ចំពោះ...

ព័ត៌មានលំអិត

ក្រុមហ៊ុន ហា​វ៉ាស់ រី​វើ​អ​ឃើ​ត ស្នើសុំ​ការបកស្រាយ​ពី រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លើ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​លិខិត​អនុ​ញ្ញា​ត្ត​សម្រាប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​

​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ តំណាង​ក្រុមហ៊ុន ក្រុមហ៊ុន ហា​វ៉ាស់ រី​វើ​អ​ឃើ​ត (​ខេ​ម​បូ​ឌា​) ដឹកនាំ​ដោយ កញ្ញា Lisa Villeneuve ដើម្បី​ស្នើសុំ​ការបកស្រាយ​ពី ឯកឧត្តម រដ្ឋមន្ត្រី លើ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​លិខិត អនុ​ញ្ញា​ត្ត​សម្រាប់​ការផ្សព្វផ្សាយ...

ព័ត៌មានលំអិត

មជ្ឈមណ្ឌល​អភិវឌ្ឍន៍ យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប នាំ​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ ក្នុងឱកាស​បុណ្យ​ចូល​ព្រះវស្សា​

​នេះ​បើតាម​ការលើកឡើង​រប​ស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ស៊ា នាយក​មជ្ឈមណ្ឌល​អភិ​វឌ្ឍន៍ យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប ថ្លែង​សំណេះសំណាល​ទៅកាន់ មន្ត្រីក្រោមឱវាទ ជា នាយករង នាយរង​ការិយាល័យ នាយ​នាយរង​ផ្នែក និង​ពល​ទា​ហ៊ាន យោធិន​ពិការ...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ស្ដារ​ប្រព័ន្ធ​បង្ហូរទឹក​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដើម្បី​សម្រួល​លំហូរ​ទឹក​នា​រដូវវស្សា​

​ក្រុមការងារ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​នឹង​កំពុង​ស្ដារ​ប្រព័ន្ធ​បង្ហូរទឹក​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដោយ​ការងារ​នេះ​ធ្វើឡើង​ក្នុង​បំណង​ដើម្បី​សម្រួល​លំហូរ​ទឹក មុន​រដូវវស្សា​មកដល់ ខណៈ​រដូវប្រាំង​កន្លង​មកនេះ ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​មាន​ស្លឹកឈើ​ជ្រុះ​ធ្លាក់​បង្កឱ្យមាន​កំណក និង​ធ្វើឱ្យ​ស្ទះ​ដល់​ចរន្តទឹក​នា​រដូវភ្លៀង ហើយ​បច្ចុប្បន្ននេះ ការស្ដារ​បានធ្វើ​រួចរាល់​ហើយ​នៅ​ផ្នែក​ត្បូង និង​ផ្នែក​ខាងកើត ហើយ​ក្រុមការងារ​កំពុង​បន្តធ្វើ​នៅ​ផ្នែក​ខាងជើង​។​ ​គួររម្លឹកថា ការងារ​នេះ ជា​សកម្មភាព​ប្រចាំថ្ងៃ​របស់​នាយដ្ឋាន​គ្រប់គ្រង​ទឹក ដែល​ក្រុមការងារ​បាន​អនុវត្តន៍​នៅក្នុង​រមណីយដ្ឋាន​អង្គរ ហើយ​នា​រយៈពេល​ដើមឆ្នាំ​២០១៩​នេះ ក្រុមការងារ​បាន​អនុវត្តន៍​នៅតាម​គោលដៅ​មួយចំនួន ដូចជា​នៅ​ភូមិ​រហាល​កាត់​តាម​មុខ​ប្រាសាទ បន្ទាយក្ដី ប្រាសាទតាព្រហ្ម...

ព័ត៌មានលំអិត

ជប៉ុន​មាន​គម្រោង​សាងសង់​អគារ​ថ្មី​ធំ​មួយ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប សម្រាប់​សេវា​សង្គ្រោះបន្ទាន់​និង​វះកាត់​

​ឯកឧត្តម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មានប្រសាសន៍ថា រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា JICA កំពុង​សិក្សា​គម្រោង​ផ្តល់ជំនួយ​លើ​ការសាងសង់​អគារ​ថ្មី​ធំ​មួយ មាន​កម្ពស់​៤​ជាន់ ស្មើនឹង ៥០០​គ្រែ ដោយ​ផ្តោតជាសំខាន់​ទៅលើ​ការផ្តល់សេវា​សង្គ្រោះបន្ទាន់​និង​វះកាត់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប សម្រាប់​បំពេញតម្រូវការ​ក្នុង​ការផ្តល់សេវា​ទទួល​អ្នកជំងឺ​ឲ្យ​សម្រាល​ព្យាបាល ខណៈពេលដែល​បច្ចុប្បន្ន​នេះ មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប កំពុង​ប្រឈម​នឹង​ចំនួន​ដ៏​ច្រើន​នៃ​អ្នកជំងឺ ដែល​មិន​ត្រឹមតែ​មកពី​បណ្តា​មូលដ្ឋាន​ក្នុង​ខេត្តសៀមរាប​ប៉ុណ្ណោះ​ទេ...

ព័ត៌មានលំអិត

ក្រសួង​សាធារណការ បើក​ការបណ្តុះបណ្តាល​មន្ត្រី​ការិយាល័យ​ច្រកចេញចូល​តែមួយ នៅ​ខេត្តសៀមរាប សម្រាប់​មន្ត្រី​ជំនាញ និង អ្នកពាក់ព័ន្ធ​មកពី​៥​ខេត្ត​

​នា​ព្រឹក​ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុក្រឹត្យ​មួយ ស្តីពី​ការគ្រប់គ្រង​ប្រព័ន្ធ​លូ និង ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កង្វក់ និង ការបណ្តុះបណ្តាល​មន្ត្រី​ការិយាល័យ​ច្រកចេញចូល​តែមួយ នៅ​ក្រុង ស្រុក ទៅលើ​មុខងារ​ដែល​បានធ្វើ​ប្រតិភូកម្ម ក្រោម​អធិបតីភាព​ឯកឧត្តម សួន រចនា រដ្ឋលេខាធិការ...

ព័ត៌មានលំអិត

ទូរទស្សន៍​ជាតិ​កម្ពុជា និង​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​ក្វាង​ស៊ី នៃ​ប្រទេស​ចិន បើក​សិក្ខាសាលា ស្តីពី​ការបកប្រែ និង​ផលិត​រឿង​ភាគ​ទូរទស្សន៍ សុ​បិ​ន្ត​សំណាក់​ក្រហម (១៩៨៧)

​ថ្ងៃទី​១៦ កក្កដា ឆ្នាំ​២០១៩​នេះ ក្រោម​កិច្ចសហការ​រវាង​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា និង​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​ក្វាង​ស៊ី​នៃ​ប្រទេស​ចិន មាន​រៀបចំ​សិក្ខាសាលា​មួយ ស្តីពី​ការបកប្រែ និង​ផលិត​រឿង​ភាគ​ទូរទស្សន៍ សុ​បិ​ន្ត​សំណាក់​ក្រហម នៅ​សណ្ឋាគារ Prince D’ Angkor Hotel ក្នុង​ក្រុង​សៀមរាប ដែល​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក ជ័យ សោភា អគ្គនាយករង​ទូរទស្សន៍​ជាតិ​កម្ពុជា និង​មន្ត្រី​ជំនាញ...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍ ប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​ទូរស័ព្ទ​ឆ្លាត​វៃ Mobile Application “ Kingdom of Wonder ”

​នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ ក្រសួងទេសចរណ៍ បានប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ នូវ​កម្មវិធី​ទូរស័ព្ទ​ឆ្លាត​វៃ Mobile Application “ Kingdom of Wonder ” នៅក្នុង​សិក្ខាសាលា​មួយ ស្តីពី​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា តាម​ប្រព័ន្ធ​ឌីជីថល (Digital System) នៅ​សណ្ឋាគារ​សុខា រី​សត...

ព័ត៌មានលំអិត

កិច្ចប្រជុំ​ក្រុមការងារ​បង្កើត​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី (PGM-WEE) ខេត្តសៀមរាប​

​នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី (PGM-WEE) ខេត្តសៀមរាប បាន​បើក​កិច្ចប្រជុំ​បច្ចេកទេស​សម្រាប់​មេរៀន​ទី​៣ ស្តីពី ការវិភាគ​អាជីវកម្ម ដោយបាន​ទទួល​បច្ចេក​ទេស​ពី​អ្នកជំនាញការ​JICA ជប៉ុន​។​ ​មេរៀន​ទី​៣ ស្តីពី​ការវិភាគ​យេនឌ័រ​នេះ រៀបចំឡើង​ដើម្បី​ឲ្យ​អ្នកទទួលផល​ពី​គម្រោង​ពិនិត្យមើល​អំពី​ស្ថានភាព​អាជីវកម្ម​នាពេល​បច្ចុប្បន្ន​តាម​ទស្សនទាន ៤P (​ការផលិត...

ព័ត៌មានលំអិត
Page 195 of 243 1 194 195 196 243

Recommended

សូម Like និង Follow ពួកយើង