អាជ្ញាធរខេត្ត និងអង្គការសកម្មភាពដើម្បីកុមារចែកអំណោយដល់ គ្រួសារកុមាររងគ្រោះ និងងាយរងគ្រោះដោយការរំលោភ និងកេងប្រវ័ញ្ចផ្លូវភេទចំនួន ៦០គ្រួសារ
នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តសៀមរាប សហការជាមួយនឹងអង្គការសកម្មភាពដើម្បីកុមារ (APLE) បានជួបសំណេះសំណាល និងចែកអំណោយដល់ គ្រួសារកុមាររងគ្រោះ និងងាយរងគ្រោះដោយការរំលោភ និងកេងប្រវ័ញ្ចផ្លូវភេទចំនួន ៦០គ្រួសារ មកពី សង្កាត់សៀមរាប ...