អាជ្ញាធរស្រុកក្រឡាញ់ជំរុញឲ្យពលរដ្ឋសហការឲ្យបានល្អជាមួយមន្ត្រីជំនាញ ដើម្បីឲ្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធអនវត្តទៅដោយរលូនតាមការគ្រោងទុក
ក្នុងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធក្នុងភូមិចំនួន៨ នៃឃុំសំបួរ ស្រុកក្រឡាញ់ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ អាជ្ញាធរស្រុកក្រឡាញ់ បានជំរុញឲ្យពលរដ្ឋជាម្ចាស់ដីទាំងអស់ សូមចូលរួមសហការឲ្យបានល្អជាមួយនឹងមន្ត្រីជំនាញសុរិយោដី ដើម្បីឲ្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុករបស់រាជរដ្ឋាភិបាល ក្នុងការបញ្ចប់ការងារចុះបញ្ជីដីធ្លីនេះ។ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ មានប្រសាសន៍ថា ដើម្បីសំរេចទៅដល់ការចេញវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ គឺមានការងារច្រើនដែលទាមទារនូវការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋជាម្ចាស់ដី ...