នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលា​ពិគ្រោះ​យោបល់​ក្នុង​ការរៀបចំ​សេចក្តីព្រាង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្រី្ត​លើក​ទី​៣ (២០១៩-២០២៣)

​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខេត្ត​សៀមរាប និង ក្រសួង​កិច្ចការនារី សហការ​ជាមួយ​អង្គការ UN Women និង​អង្គការ UNFPA បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ក្នុង​ការរៀបចំ​សេចក្តីព្រាង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្រី្ត​លើក​ទី​៣ (២០១៩-២០២៣) ក្នុង​គោលបំណង ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ ទាំង​នៅក្នុង​ស្ថាប័ន​រាជរដ្ឋាភិបាល និង​សង្គម​ស៊ីវិល អំពី​វឌ្ឍនភាព​បច្ចុប្បន្នភាព បញ្ហា​នានា​ដែល​កំពុង​កើតឡើង...

ព័ត៌មានលំអិត

ព្រះមហាក្សត្រ​កម្ពុជា​យាង​ចូលរួម​ពិធី​អបអរសាទរ​២៥​ឆ្នាំ​នៃ​ការចូលរួម​របស់​កម្ពុ​ជា​-​បារាំងនិង​សហគមន៍​អន្ដរជាតិ​លើ​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​

នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ស្ដេចយាង​តាម​ព្រះរាជ​ទីនាំង​យន្តហោះ​ពិសេស​ទៅ​កាន់​សាធារណរដ្ឋ​បារាំង ដើម្បី​ចូលរួម​ពិធី​អបអរសាទរ​២៥​ឆ្នាំ​នៃ​ការចូលរួម​របស់​កម្ពុ​ជា​-​បារាំង និង​សហគមន៍​អន្ដរជាតិ​លើ​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ដែល​ធ្វើឡើង​នៅ​បណ្ឌិតសភា​បារាំង​ខាង​សិលាចារឹក​និង​អក្សរ​ផ្ចង់​។​ ​តប​តាម​ការអញ្ជើញ​របស់​បណ្ឌិតស​ភាបា​រាំងខាង​សិលាចារឹក​និង​អក្សរ​ផ្ចង់ ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ពិធី​អបអរសាទរ​២៥​ឆ្នាំ នៃ​ការចូលរួម​របស់​កម្ពុ​ជា​-​បារាំង និង​សហគមន៍​អន្ដរជាតិ​លើ​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ...

ព័ត៌មានលំអិត

រដ្ឋបាល​ស្រុក​សូទ្រនិគម រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា​

​នា​ព្រឹក​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ រដ្ឋបាល​ស្រុក​សូទ្រនិគម បាន​រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា នៅក្នុង​បរិវេណ​វត្ត​ប្រាសាទបន្ទាយស្រី ស្ថិតក្នុង​ភូមិ​បន្ទាយស្រី ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ក្រោម​អធិបតីភាព​ឯកឧត្តម ប៊ូ ផាន់​សារី ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​សូទ្រនិគម ដោយ​មាន​ការ​និមន្ត និង អញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ លោក លោកស្រី...

ព័ត៌មានលំអិត

ក្រុម​ការងារ​ចម្រុះ​នៃ​រដ្ឋបាល​ខេត្ត​សៀមរាប ត្រៀម​បន្ត​អនុវត្ត​គម្រោង​ទី​១ ក្នុងការ​កាត់​ខ្សែកាប​អាកាស​តាម​ផ្លូវ​សាធារណៈ​ចាប់ពី​ចំណុច​ស្ពាន​នាគ ឆ្ពោះ​ទៅ​ហួស​ស្ពាន​អាង​ក្រពើ​ក្នុង​ក្រុង​សៀមរាប​

​លោក សុខ សីហា ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តសៀមរាប មានប្រសាសន៍ថា ឆ្លង​តាម​កិច្ចប្រជុំ​មួយ​កាលពី​ពេល​ថ្មីៗ​កន្លងមក រវាង​ក្រុម​ការងារ​ចម្រុះ​នៃ​រដ្ឋបាល​ខេត្ត​សៀមរាប និង ប្រតិបត្តិ​ករ​ទូរគមនាគមន៍​នានា សម្រាប់​ត្រៀម​បន្ត​អនុវត្ត​គម្រោង​បន្ទាប់​ទៀត ដើម្បី​កាត់​ខ្សែកាប​អាកា​សមក​ប្រើ​ខ្សែ​កាប្លិ៍​អុប​ទិក​ក្រោម​ដី​វិញ ហើយ​កិច្ចប្រជុំ​នេះ បានសម្រេច ថា​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​ទី​១ លើ​កំណាត់​ផ្លូវ​ទី​៩ ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩​តទៅ ដោយ​ធ្វើការ​កាត់​ទម្លាក់​ខ្សែ កាប​អាកាស...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាប ប្រាប់​ដល់​អ្នក​ជំនាន់​ក្រោយ​ថាកាលពី​ជាង​៤០​ឆ្នាំមុននៅ​កម្ពុជាពិតជា​មាន​របប​ប្រល័យពូជសាសន៍​ជាតិ​ឯង​ប្រាកដ​មែន​

ថ្លែង​ក្នុង​ពិធី​ទិវា​ជាតិ​នៃ​ការចងចាំ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ថ្ងៃនេះ គឺជា​សកម្មភាព​ដ៏​មាន​អត្ថន័យ​យ៉ាង​ពិតប្រាកដ ដែល​បាន​ស្តែង​ឱ្យឃើញថា ទោះបីជា​រឿងរ៉ាវ​នេះ បាន​កន្លង​ផុត​ក្នុង​អតីតកាល​អស់​ជាង​៣០​ឆ្នាំ ឬក៏​៦០​ឆ្នាំ​ទៀត​ក៏ដោយ ប៉ុន្តែ​រឿង​នេះ​គឺជា​រឿង​ឈឺចាប់ និង​ជា​មហា​សោកនាដកម្ម​ប្រល័យ​ពូជសាសន៍ ជាតិ​ឯង ដែល​ធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​យើងទាំងអស់គ្នា​ពុំ​អាច​បំភ្លេច​បាន​ឡើយ...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ​ខេត្ត​សៀមរាប រៀបចំ​កម្មវិធី​លើកទឹកចិត្ត​ដល់​មន្ត្រី​កំពុង​បំពេញ​ការងារ​ក្នុង​សាលាខេត្ត​សៀមរាប​

​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩ សាលាខេត្ត​សៀមរាប បាន​រៀបចំ​ការប្រកួត​ពានរង្វាន់​អុកចត្រង្គ , ប៉េតង់​និង​មុខម្ហូប​របស់​មន្ត្រី​ក្នុង​សាលាខេត្ត ក្រោម​អធិបតីភាព​របស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​លទ្ធផល​នៅ​ដើមឆ្នាំ​២០១៩​នេះដែល​បាន​សង់​ទ្វារ​ទឹក , សង់​ស្ពានបេតុង​៤​ទីតាំងនិង​ស្ដារ​ស្ទឹង​ប្រវែង​ជិត​៥​ពាន់​ម៉ែត្រ ក្នុង​ភូមិសាស្ត្រ​ស្រុក​​ពួក និង ស្រុក​អង្គរធំ​

​យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឲ្យដឹងថា ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៩​នេះ សំណង់​ទ្វារ​ទឹក , ស្ពានបេតុង​ចំនួន​៤​ទីតាំង និង​ការស្ដារ​ស្ទឹង​ប្រវែង​ជិត​៥​ពាន់​ម៉ែត្រ ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​ស្ថាបនា​ឡើង​វិញ ក្នុង​បំណង​ដើម្បី​បម្រើ​ផលប្រយោជន៍​នានា​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ក៏ដូចជា​បម្រើ​ប្រយោជន៍​ដល់​ដំណាំ​កសិកម្ម ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ផងដែរ ដែល​សំណង់​ទ្វារ​ទឹក , ស្ពានបេតុង និង​ការស្ដារ​ស្ទឹង​ទាំងនោះ ភាគច្រើន​ស្ថិត​នៅក្នុង​ស្រុក​ពួក និង​ស្រុក​អង្គរ​ធំ​។​   ​របាយការណ៍​បាន​បញ្ជាក់ទៀតថា សំណង់​ទ្វារ​ទឹក...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រើនរំលឹក​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាបត្រូវគោរព​ឲ្យខាងតែបាន​នូវ​បទបញ្ជា​របស់​ក​ង​យោធពល​ខេមរភូមិន្ទ ព្រមទាំង​បង្កើន​កិច្ចការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​

​មានប្រសាសន៍​ក្នុងឱកាស​បើក​វគ្គ​ផ្សព្វផ្សាយ​ការងារ​នយោបាយ ចិត្តសាស្ត្រ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១៧ ខែ ឧសភា ឆ្នាំ​២០១៩​នេះ ឯកឧត្ដម​ឧត្តមសេនី​យ៍​ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានបញ្ជាក់​ថា សភាពការណ៍​នយោបាយ​នៅ​កម្ពុជា បាន​នឹង​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន​ទៅ​មុខ ដោយ​ឈរ​លើ​មូលដ្ឋាន​សេដ្ឋកិច្ច​ច្បាស់លាស់​របស់​ប្រទេស និង ការវិវត្តន៍​កាន់តែ​ទៅមុខ​ទៀត​ផង ដែល​សមិទ្ធផល​ទាំងនេះ បាន​ស្តែងចេញ​ឡើង​ពី​កត្តា​សន្តិភាព ព្រោះ​បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​យើង​មាន​ឱកាស...

ព័ត៌មានលំអិត

នៅសល់​១០​ថ្ងៃ​ទៀត ខេត្ត​សៀមរាប​នឹង​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​/​ក្រុង​/​ស្រុក អាណត្ដិទី​៣

​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​/​ខេត្ដ​/​ក្រុង​/​ស្រុក​/​ខណ្ឌ អាណត្តិ​ទី​៣ នឹង​ប្រព្រឹត្តទៅ​នៅ​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ក្នុង​នោះ​សម្រាប់​ខេត្តសៀមរាប មាន​បេក្ខជន​ឈរ​ឈ្មោះ​សរុប​ចំនួន ១៦៣៤​នាក់ ស្រី​ចំនួន​៥១៨​នាក់ ។​ ​លោក នឹម វណ្ណ​សំ ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្តសៀមរាប បានបញ្ជាក់​ថា បេក្ខជន​ទាំងអស់នេះ មកពី​គណបក្ស​នយោបាយ​ចំនួន ០៦​គណបក្ស រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា...

ព័ត៌មានលំអិត

រដ្ឋបាល​ខេត្ត​សៀមរាបបើ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ស្ថិតិនិង​អត្រានុកូលដ្ឋានការងារ​ផ្តល់​សៀវភៅ​ស្នាក់នៅការងារ​អត្តសញ្ញាណប័ណ្ណនិង​ការងារ​អន្តោ​ប្រវេ​សន្ត​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ រដ្ឋបាល​ខេត្ត​សៀមរាប បានន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ស្ថិតិ និង​អត្រានុកូលដ្ឋាន ការងារ​ផ្តល់​សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ ការងារ​អត្តសញ្ញាណប័ណ្ណ ការងារ​អន្តោ​ប្រវេ​សន្ត ដឹកនាំ​ដោយ លោកស្រី យូ សុភា...

ព័ត៌មានលំអិត
Page 205 of 241 1 204 205 206 241

Recommended

សូម Like និង Follow ពួកយើង