សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

ពលរដ្ឋខ្មែរក្នុងសៀមរាប រៀបចំពិធីបុណ្យកាន់ទុក្ខ ចំពោះមរណៈភាពអតីតនាយករដ្ឋមន្ដ្រីជប៉ុន លោក ស៊ីន ហ្សូអាបេ

ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ រស់នៅក្នុងខេត្ដសៀមរាប បាននាំគ្នាធ្វើពិធីបុណ្យកាន់ទុក្ខ តាមបែបព្រះពុទ្ធសាសានា ចំពោះមរណៈភាពរបស់អតីតនាយករដ្ឋមន្ដ្រីជប៉ុន លោក ស៊ីន ហ្សូអាបេ ដែលបានស្លាប់កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ដែលពិធីនេះធ្វើឡើងនៅវត្ដរាជបូណ៍ ខេត្ដសៀមរាប នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ។ លោក ឈា ប៊ុនធឿន ជាពលរដ្ឋក្នុងក្រុងសៀមរាប...

ព័ត៌មានលំអិត

ថ្ងៃចុងក្រោយនៃការចូលរួមសរសេរសាររំលែកមរណទុក្ខ ជូនអតីតនាយករដ្ឋមន្ដ្រីជប៉ុនឯកឧត្ដម អេបេ ស៊ីនហ្សូ នៅការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្ដសៀមរាប

គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី១២ ខែកក្កដានេះ ការចូលរួមសរសេរសាររំលែកមរណទុក្ខ ជូនដល់អតីតនាយករដ្ឋមន្ដ្រីជប៉ុនឯកឧត្ដម អេបេ ស៊ីនហ្សូ នៅការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្ដសៀមរាប ស្ថិតក្នុងសណ្ឋាគារសុខាសៀមរាប នឹងត្រូវបញ្ចប់ បន្ទាប់ពីស្ថានទូនជប៉ុនប្រចាំកម្ពុជាបានជូនដំណឹងនេះជាសាធារណៈកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ គួររំលឹកថា ឯកឧត្ដម អាបេ ស៊ីនហ្សូ ក្នុងវ័យ៦៧ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២...

ព័ត៌មានលំអិត

ពិធីបុណ្យឈ្វេងយល់អំពីអាសាឡ្ហបូជា និងបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅវត្តប្រាសាទគោកចក 

នារសៀលថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២២នេះ វត្តប្រាសាទគោកចក ស្ថិតនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានរៀបចំប្រារព្ធពីធីពិធីបុណ្យឈ្វេងយល់អំពីអាសាឡ្ហបូជា និងបុណ្យផ្កាប្រាក់សាមគ្គី ដើមី្បប្រមូលបច្ច័យកសាងផ្លូវបេតុងប្រវែង ១៤៥ម៉ែត្រ នៅក្នុងបរិវេណវត្ត ដែលផ្តួចផ្តើមឡើងដោយព្រះគ្រូវិចិត្រវង្សា ហែម គីមសាន ព្រះចៅអធិការវត្ត។ ពិធីនេះ ប្រារព្ធឡើង ក្រោមព្រះរាជវត្តមាននិមន្តជាអធិបតី សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី...

ព័ត៌មានលំអិត

ទៀនព្រះវស្សា ទេយ្យទាន បច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួន ត្រូវបានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រីស្នំ នាំយកទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តាវត្តនានា ក្នុងស្រុកស្រីស្នំ !

ទៀនព្រះវស្សា ទេយ្យទាន បច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ ត្រូវបានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប នាំយកទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមបណ្តាវត្តនានា ក្នុងស្រុកស្រីស្នំចំនួន ៩វត្ត។ ពិធីនេះប្រារព្ធឡើង នៅវត្តជ្រោយនាងងួន ភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តម លន់...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងជំងឺប្រចាំការកំពុងសម្រាកព្យាបាល បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តសៀមរាប បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅប្រគល់ជូនលោក ងឹន គឹមឡេង ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងខេត្តសៀមរាប នឹងជាភ្នាក់ងារទូរទស្សន៍បាយ័ន ប្រចាំខេត្តសៀមរាប ហើយបច្ចុប្បន្នកំពុងមានជំងឺសម្ពាធសរសៃឈាម ដែលធ្វើឲ្យស្លាប់មួយចំហៀងខ្លួន នឹងកំពុងសម្រាកព្យាបាលនៅនឹងផ្ទះ។ ដោយអំណោយដែលបានផ្ដល់ជូនមាន៖...

ព័ត៌មានលំអិត

សមណៈសិស្សចំនួន ២៥០រូប ទទួលបានចីវពីសាលាអនុគណស្រុកជីក្រែង ដើម្បីពង្រឹងផ្នែកវិស័យពុទ្ធិកសិក្សា

សាមណសិស្សចំនួន ២៥០រូប មកពីវត្តចំនួន៩ ដែលមានសាលាពុទ្ឋិកសិក្សាក្នុងចំណោម ៣៨វត្ត នៃស្រុកជីក្រែង នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានទទួលចីវពីសាលាអនុគណស្រុកជីក្រែង ដើម្បីជំរុញ និងបណ្តុះទឹកព្រះទ័យដល់សាមណេរ ឱ្យខិតខំរៀនសូត្រ និងបដិបត្តិធម៌វិន័យឱ្យត្រឹមត្រូវ តាមលំអានព្រះពុទ្ឋសាសនា ហើយសំពត់ស្បង់ចីវរទាំងនេះបានមកពីការចូលរួមរបស់មន្ត្រីសង្ឃខេត្ត ព្រះគ្រូចៅអធិការនានា ជាពិសេសសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ ពិធីនេះប្រព្រឹត្តិទៅក្នុងបរិវេនវត្តបុព្វទិសារាម...

ព័ត៌មានលំអិត

លំនៅឋានជាង៧០ខ្នង ដែលជាអំណោយរបស់អង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា ត្រូវបានកំពុងសាងសង់ជូនពលរដ្ឋនៅក្នុងសង្កាត់សំបួរ

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ អង្គការលំនៅឋានមនុស្សជាតិកម្ពុជាសហការជាមួយរដ្ឋបាលក្រុងសៀមរាប និងរដ្ឋបាលខេត្តដឹកនាំដោយលោក លី សំរិទ្ឋ អភិបាលរងខេត្ត រួមនឹងតំណាងស្ថាប័ន អង្គភាពមន្ទីរពាក់ព័ន្ឋ អាជ្ញាធរក្រុង សង្កាត់ អង្គការដៃគូជាតិនិងអន្តរជាតិ និងក្រុមជាងបានចូលរួមនៅក្នុងយុទ្ធនាការនិមិត្តរូប ដឹកនាំសាងសង់លំនៅឋានជូនដល់ប្រជាពលរដ្ឋនៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប។ លោកស្រី Bernadette Bolo-Duthy...

ព័ត៌មានលំអិត

នគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ទទួលបានប៉ុស្តិ៍ប្រចាំការចំនួន ១០បន្ថែមទៀត ពីមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ

ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានអនុវត្តច្បាប់ចរាចរាណ៍កាន់តែមានប្រសិទ្ធភាព មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ រ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យបាងកក តែងតែបានធ្វើការងារសង្គមជាច្រើនជួយដល់ប្រជាពលរដ្ឋកម្ពុជា និងផ្តល់សម្ភារផ្សេងៗ ដល់មន្រ្តីនគរបាលចរាចរណ៍ខេត្តសៀមរាប។ ជាក់ស្តែងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ បានផ្តល់ប៉ុស្តិ៍ប្រចាំការ ចំនួន ១០បន្ថែមទៀត ដល់នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តសៀមរាប។ លោកវេជ្ជបណ្ឌិត និវ៉ាត់ ឥន្ទ្រាវិជ្ឈាន...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកក្រឡាញ់ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមការងារជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៣០គ្រួសារ កាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ស្ថិតក្នុងភូមិឈូករ័ត្ន ឃុំជន្លាសដៃ ស្រុកក្រឡាញ់។ អំណោយដែលបានផ្ដល់ជូននាឱកាសនេះ ១គ្រួសារទទួលបាន៖...

ព័ត៌មានលំអិត

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត

កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា បាននាំយកថវិកាចំនួន៥ម៉ឺនដុល្លារអាម៉េរិក ដែលជាថវិកាឧបត្ថម្ភលើកទី៤ រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ប្រគល់ជូនដល់ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក្នុងឱកាសដែលមន្ទីរពេទ្យនេះ ប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី៩ ដើម្បីរកមូលនិធិសម្រាប់ការព្យាបាល និងថែទាំសុខភាពកុមារ-ទារកប្រមាណ ៤០០-៥០០នាក់ ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ ។...

ព័ត៌មានលំអិត
Page 21 of 93 1 20 21 22 93

Recommended

សូម Like និង Follow ពួកយើង