អ្នកជំនាញអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតានៃ
ប្រាសាទតានៃ កសាងឡើងនាចុងស.វ.ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសដល់ព្រះពុទ្ធសាសនា។ ឆ្លងកាត់អាយុកាលនិងឥទ្ធិពលនៃអាកាសធាតុរាប់រយឆ្នាំ បានធ្វើឱ្យសំណង់ខ្លះនៃប្រាសាទរងនូវការខូចខាត និងដួលរលំ ដែលត្រូវការជួសជុលដើម្បីសង្គ្រោះឱ្យផុតពីហានិភ័យ។ លោក ស៊ា សុភារុន បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុលបានឱ្យដឹងថា បញ្ហាប្រឈមខ្លាំងរបស់ខ្លោងទ្វារខាងកើតប្រាសាទតានៃដែលតម្រូវឱ្យមានការជួសជុលមុនទីតាំងផ្សេង គឺបណ្តាលមកពីរចនាសម្ពន្ធរបស់ខ្លោងទ្វារបានរំកិលចេញពីទីតាំងដើម ថ្មជញ្ជាំងគ្រប់ជ្រុងប្រេះ ក្រៀកចេញពីគ្នា ដែលប្រឈមនឹងការបាក់រលំ ថ្មដំបូលបានជ្រុះធ្លាក់ស្ទើរទាំងស្រុង ...