សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

ព្រះសង្ឃនិងអាជ្ញាធរស្រុកអង្គរធំ ដឹកនាំរៀបចំពីធីបុណ្យកត្តញ្ញូកត្តវេទី និងបង្សុកូល ដើម្បីពញាក់ស្មារតីឱ្យយុវជនជំនាន់ក្រោយចូលរួមថែរក្សាការពារទំនៀមទម្លាប់ ប្រពៃណី សាសនារបស់ជាតិយើងឱ្យបានគង់វង្ស

កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ ព្រះគ្រូសង្ឃវិសុទ្ឋិញាណ ភ្លឿន រដ្ឋ បិយធម្មោ គ្រូសូត្រស្តាំវត្តអធ្វារក្រុងសៀមរាប បានដឹកនាំសហការជាមួយអាជ្ញាធរមូលដ្ឋាន បានដឹកនាំញាតិញោមរៀបចំពិធីបុណ្យទក្ខិណានុប្បទាន កត្តាញ្ញូកត្តវេទី ជូនញោមបង្កើត និងញាតិញោមភូមិផងរបងជាមួយរបស់ព្រះអង្គ នៅភូមិតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប និងពិធីបង្សុកូល ឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា...

ព័ត៌មានលំអិត

អាគារសិក្សា ពីរខ្នង និងបណ្ដាល័យមួយ ក្នុងសាលាបឋមសិក្សាចុងស្ពាន នៃស្រុកជីក្រែង ដែលជាអំណោយរបស់សប្បុរសជាតិប្រទេសកូរ៉េខាងត្បូង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អគារសិក្សាចំនួនពីរខ្នង និងបណ្ដាល័យមួយខ្នង ស្ថិតក្នុងសាលាបឋមសិក្សាចុងស្ពាន នៅក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្ដសៀមរាប ដែលជាអំណោយរបស់ក្រុមអ្នកស្ម័គ្រចិត្ដនៃក្រុមឡាយអិនក្លឹបរបស់ប្រទេសកូរ៉េខាងត្បូង តាមរយៈអង្កការមិត្តកម្ពុជា ក្នុងខេត្ដសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រើប្រាស់ជាផ្លវការ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ។ មានវត្តមានជាអធិបតីភាពនាឱកាសនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ប្រារព្ធពិធីសែនក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងអំឡុងពេល នៃការបើកព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ !

នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត បានរៀបចំពិធីសែនក្រុងពាលី នៅព្រះវិហារព្រះអង្គចេក ព្រះអង្គចម ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងឱកាសរៀបចំព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តនិងលោកជំទាវ ឯកឧត្តម អ៊ាន...

ព័ត៌មានលំអិត

ព្រះមហាវិមលធម្ម ពិន សែម ប្រគល់ថវិកាចំនួនជាង៨លានរៀល និងគ្រឿងឧបភោគបរិភោគដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ម្សិល មិញនេះ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សា គណៈសង្ឃនាយក សមាជិកថេរសភាសង្ឃ និងជាព្រះចៅអធិការវត្តរាជបូណ៌ បានប្រគល់ថវិកាចំនួន៨.៦៤០.០០០រៀល ក្នុងនោះ ៤លានរៀលជាថវិកាផ្ទាល់របស់ព្រះអង្គ និង៤លានរៀលទៀត ជាថវិកាបានពីភិក្ខុ សាមណេរក្នុងវត្ត ,...

ព័ត៌មានលំអិត

ប្រធានក្រុមប្រឹក្សាខេត្តផ្តល់អនុសាសន៍មួយចំនួនប្រគេន ព្រះមន្ត្រីសង្ឃ ភិក្ខុ-សាមណេរ តាមវត្តអារាមទូទាំងក្រុងសៀមរាប និងលោកតាអាចារ្យ គណៈកម្មការវត្ត សម្រាប់ជាមូលដ្ឋាន ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចំរើន

ថ្លែងក្នុងពិធីបិទការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ នៅវត្តទេពពោធិវង្សស្ថិតក្នុងក្រុងសៀមរាបនារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានផ្តល់អនុសាសន៍មួយចំនួនប្រគេន ព្រះមន្ត្រីសង្ឃ តាមវត្តអារាមទូទាំងក្រុងសៀមរាប និងជូនចំពោះ លោកតាអាចារ្យ គណៈកម្មការវត្តនានា សម្រាប់ជាមូលដ្ឋាន ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចំរើន និងគួរជាទីជ្រះថ្លាសម្រាប់ជនានុជនគោរពប្រតិបត្តិ។ ក្នុងអនុសាសន៍ទាំងនោះបានជំរុញដល់មន្ត្រីសង្ឃគ្រប់អង្គ ត្រូវពង្រឹង និងធានាឱ្យបាននូវភាពល្អប្រសើររបស់ព្រះពុទ្ធសាសនា...

ព័ត៌មានលំអិត

តំណាងរាស្ត្រមណ្ឌលសៀមរាប សំណូមពរឱ្យព្រះសង្ឃអនុវត្តតាមខ្លឹមសារសង្ឃប្រកាសរបស់អនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសកន្លងមកឱ្យមានប្រសិទ្ឋភាព

ថ្លែងក្នុងពិធីបើក ការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ ប្រគេនដល់ព្រះចៅអធិការ ភិក្ខុ-សាមណេរ គណៈកម្មការអាចារ្យ នៅវត្តទេពពោធិវង្សស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាបកាលពីថ្ងៃទី២៩ខែមីនាឆ្នាំ២០២២ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប បានសំណូមពរដល់អង្គប្រជុំ សូមធ្វើការចាប់អារម្មណ៍ទៅលើខ្លឹមសារទាំង ៧ ចំណុច ដែលមានចែងក្នុងសង្ឃប្រកាស ដើម្បីរក្សាគុណតម្លៃនិងកិត្យានុភាពរបស់ព្រះពុទ្ធសាសនា ដោយបន្តអនុវត្តខ្លឹមសារសង្ឃប្រកាសរបស់អនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសកន្លងមក...

ព័ត៌មានលំអិត

ប្រធានមន្ទីរធម្មការខេត្តសៀមរាប ណែនាំដល់ព្រះចៅអធិការតាមបណ្តាវត្តនានា និងអាជ្ញាធរមូលដ្ឋាន ទប់ស្កាត់ការនិមន្តបិណ្ឌបាត្រ និងការឃោសនារៃអង្គាស ដែលធ្វើឲ្យធ្លាក់ចុះនៃតម្លៃព្រះពុទ្ឋសាសនា

មានប្រសាសន៍នៅក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៩ នៅវត្តសិលាចារ្យ ក្នុងស្រុកបន្ទាយស្រី កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានបញ្ជាក់ថា រយៈកាលកន្លងមក មានតែភិក្ខុ-សាមណេរមួយចំនួនតូច បាននិមន្តបិណ្ឌបាត្រទៅកាន់ទីផ្សារ ឬទីកន្លែងមិនសមរម្យ ហើយការរៃអង្គាសបច្ច័យនេះ វាស្ទើរតែក្លាយជាសកម្មភាពដើរសុំទានទៅហើយ ដូច្នេះក្នុងឱកាសនេះ សូមស្នើដល់ព្រះចៅអធិការគ្រប់វត្ត...

ព័ត៌មានលំអិត

ពលរដ្ឋសប្បាយចិត្ដ និងថ្លែងអំណរគុណ ដល់ក្រុមគ្រួពេទ្យពិជ័យសេនា ដែលព្យាបាលជំងឺដោយឥតគិតថ្លៃ 

ប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានសម្ដែងការសប្បាយចិត្ដ និងបានថ្លៃងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដសម្ដេចជពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដែលបានចុះជួយពិគ្រោះយោបល់ និងព្យាបាលជំងឺទូទៅដល់ពួកគាត់ ដោយមិនគិតថ្លៃ ខណ:ដែលពួកគាត់កំពុងខ្វះខាតជីវភាពក្នុងអំឡុងពេលជំងឺកូវីដ-១៩។ ការព្យាបាលនេះ ធ្វើឡើងនៅមណ្ឌលសុខភាពបាងគង ស្រុកប្រាសាទបាគង ខេត្ដសៀមរា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ។ ប្រជាពលរដ្ឋ...

ព័ត៌មានលំអិត

ព្រះមេគណខេត្តសៀមរាប ព្រមានដាក់នៅដោយឡែកពីគេ ចំពោះព្រះសង្ឃណាដែលមិនស្តាប់ការប្រៀនប្រដៅ មានអស្មឹមានៈ តេះដៀល និងប្រមាថកាតទានដល់ថ្នាក់ដឹកនាំសង្ឃ

ក្នុងឱកាសបិទពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ ប្រគេនដល់មន្ត្រីសង្ឃស្រុកប្រាសាទបាគង កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ ព្រះធម្មសេរី អាភាការោ ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសុមង្គលសិលាចារ្យព្រះមេគណខេត្តសៀមរាប បានក្រើនរំលឹកដល់ព្រះចៅអធិការតាមបណ្តាវត្តនានាក្នុងទូទាំងខេត្ត ត្រូវណែនាំដល់ភិក្ខុ-សាមណេរក្រោមឱវាទ ត្រូវមានក្រិតក្រមសីលធម៌ គុណធម៌ និងគោរពប្រតិបត្តគ្រូឧប្ឈា និងប្រមុខថ្នាក់ដឹកនាំសង្ឃគ្រប់លំដាប់ថ្នាក់ ហើយករណីភិក្ខុ-សាមណេរអង្គណាមិនស្តាប់ការប្រៀនប្រដៅ មានអស្មឹមានៈ តេះដៀល...

ព័ត៌មានលំអិត

ក្រុមគ្រូពេទ្យពិជ័យសេនា ចុះព្យាបាលជំងឺពលរដ្ឋដោយមិនគិតថ្លៃ នៅស្រុកអង្គរធំខេត្ដសៀមរាប

ប្រជាពលរដ្ឋប្រមាណជាង២៧០នាក់ នៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ត្រូវបានទទួលការពិនិត្យ ពិគ្រោះ និងព្យាលជំងឺ ដោយមិនគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ដសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ។ការពិនិត្យពិគ្រោះ និងព្យាបាលជំងឺនេះ ធ្វើឡើងនៅមណ្ឌលសុខភាពឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ថ្ងៃទី២៣ ខែមីនា...

ព័ត៌មានលំអិត
Page 23 of 93 1 22 23 24 93

Recommended

សូម Like និង Follow ពួកយើង