Tag: អាជ្ញាធរជាតិអប្សរា

ក្រុម​អ្នកជំនាញ​នៃ​អភិរក្ស​ដ្ឋា​ន​អង្គរ ចាប់ផ្តើម​ផ្គុំ​រូបរាង​បដិមា​ព្រះ​សិវៈ​រាំ​ឡើងវិញ លើ​បំណែក​ចំនួន​១​ម៉ឺន​បំណែក​

ក្រុម​អ្នកជំនាញ​នៃ​អភិរក្ស​ដ្ឋា​ន​អង្គរ ចាប់ផ្តើម​ផ្គុំ​រូបរាង​បដិមា​ព្រះ​សិវៈ​រាំ​ឡើងវិញ លើ​បំណែក​ចំនួន​១​ម៉ឺន​បំណែក​

​បដិមា​ព្រះ​សិវៈ​រាំ ដែលមាន​កម្ពស់​៥​ម៉ែត្រ មាន​ព្រះ​សិរ​២​ជាន់ , ព្រះ​ភក្ត្រ​៥ , ព្រះ​ហ​ស្ថ​១០ ដែលមាន​ប្រភព​មកពី​ប្រាសាទក្រហម​នៅ​កោះ​កេរ នា​ស​.​វ​.​ទី​១០​នៃ​គ​.​ស ស្ថិតក្នុង​សភាព​បាក់បែក​ចំនួន ១០.០០០​បំណែក ហើយ​បច្ចុប្បន្ននេះ កំពុង​ត្រូវបាន​ក្រុម​អ្នកជំនាញ​នៃ​អភិរក្ស​ដ្ឋា​ន​អង្គរ សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ , អាជ្ញា ធរ ជាតិ​អប្សរា , សារៈមន្ទីរ​ជាតិ​ភ្នំពេញ ...

ជនជាតិដើម​ភាគតិច មាន​ប្រវត្តិ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​នឹង​រាជការ​ខ្មែរ​សម័យបុរាណ​

ជនជាតិដើម​ភាគតិច មាន​ប្រវត្តិ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​នឹង​រាជការ​ខ្មែរ​សម័យបុរាណ​

បាឋកថា​ស្ដីពី «​ជនជាតិដើម​ភាគតិច​ក្នុង​ប្រវត្តិសាស្ដ្រ​កម្ពុជា​» ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃទី​៣០ ខែកក្កដា ដោយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អង្គរ ដែលមាន​អ្នកចូលរួម​ប្រមាណ​ជាង​៣០០​អង្គ​/​នាក់​។ វាគ្មិន​នៅក្នុង​បាឋកថា​នេះ​គឺ​លោក​សាស្ដ្រាចារ្យ អាំង ជូ​លាន នរ​វិទូ មាន​តួនាទី​ជាទី​ប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បម្រើការ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​។ តាម​ការធ្វើ​បទ​បង្ហាញ​ដោយយោង​លើ​ភស្ដុតាង​ប្រវត្តិសាស្ដ្រ អក្សរសាស្ត្រ​និង​នរៈវិទ្យា ជនជាតិដើម​ភាគតិច មាន​ប្រវត្តិ​ទាក់ទង​ជ្រាលជ្រៅ​ជាមួយ​រាជការ​ខ្មែរ​នា​សម័យបុរាណ​។​ ​បើ​គេ​យក​ភស្ដុតាង​ដូច​លើក​ខាងលើ​មក​និយាយ ជនជាតិដើម​ភាគតិច​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជការ ទំនៀមទម្លាប់​ប្រពៃណី ...

អាជ្ញាធរ​ជាតិ​អប្សរាកំពុងបើក​វគ្គ​បណ្តុះបណ្តាល​មួយ ដើម្បី​ដាក់ឱ្យ​ប្រើប្រាស់​ពាក្យ​បច្ចេកទេសដែល​ទាក់ទង​នឹង​កុលាលភាជន៍​

អាជ្ញាធរ​ជាតិ​អប្សរាកំពុងបើក​វគ្គ​បណ្តុះបណ្តាល​មួយ ដើម្បី​ដាក់ឱ្យ​ប្រើប្រាស់​ពាក្យ​បច្ចេកទេសដែល​ទាក់ទង​នឹង​កុលាលភាជន៍​

​ក្នុង​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​នេះ មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ​និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុងបើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការដាក់ឱ្យ​ប្រើប្រាស់​ពាក្យ​បច្ចេកទេស ដែល​ទាក់ទង​នឹង​កុលាលភាជន៍ ហើយ​វគ្គ​នេះ នឹង​បង្រៀន​អំពី​ការស្រាវជ្រាវ​កុលាលភាជន៍​ខ្មែរ ពិភាក្សាគ្នា​អំពី​ពាក្យ​បច្ចេកទេស​នៃ​កុលាលភាជន៍​ទាំង​ភាសា​ខ្មែរ​និង​អង់គ្លេស ការចុះបញ្ជី​សារពើ​ភណ្ឌ​វត្ថុ​បុរាណ ថតរូប​ឯកសារ បញ្ចូល​ទិន្នន័យ​ក្នុង​កុំព្យូទ័រ ការជួសជុល និង​ថែរក្សា​វត្ថុ​បុរាណ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​បំពេញការងារ​ប្រចាំថ្ងៃ​និង​ជា​ឯកសារ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការស្រាវជ្រាវ​ទៅ​អនាគត ។​ ...

ជីកំប៉ុស៨០​តោនត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរាកែច្នៃ​ចេញពី​សំរាម និង​សំណល់​ក្នុង​រមណីយដ្ឋាន​អង្គរ​

ជីកំប៉ុស៨០​តោនត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរាកែច្នៃ​ចេញពី​សំរាម និង​សំណល់​ក្នុង​រមណីយដ្ឋាន​អង្គរ​

​តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​ថែរក្សា​បរិស្ថាន​សម្រាប់រ​មណី​យ​ដ្ឋា​ន​អង្គរ ឆ្នាំ​២០០៤ អាជ្ញាធរ​ជាតិ​អប្សរា​បានទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការ​គុណភាព​គ្រប់គ្រង​បរិស្ថាន ISO ១៤០០១ ចំនួន​៥​លើក​ផ្ទួនៗ​គ្នា ពី​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន JQA តាំងពី​ឆ្នាំ​២០០៦​មក​។​ ​ជាការ​អនុវត្ត​ជាក់ស្តែង ឯកឧត្តម យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០០៨ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​ស្ថានីយ​កសិកម្ម​ធម្មជាតិ​ស្ពាន​អង្គរ ស្ថិតនៅ​ខាងកើត​ប្រាសាទអង្គរវត្ត លើ​ផ្ទៃដី​ទំហំ​ជាង​៧​ហិកតា ដែលជា​កន្លែង​ផលិត​ជី​កំ​ប៉ុ​ស្ត៍​យ៉ាងសកម្ម​សម្រាប់​ផ្គត់ផ្គង់​ដល់​ការដាំដុះ​កសិកម្ម​ក្នុង​រមណីយដ្ឋាន​អង្គរ​។​ ...

ផ្លូវ​ចន្លោះៗនៅលើ​ប្រឡាយ​ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត នឹង​ហាម​មិន​ឲ្យ​ចត​យានយន្ត និង​លក់ដូរ​គ្រប់​ប្រភេទ​

ផ្លូវ​ចន្លោះៗនៅលើ​ប្រឡាយ​ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត នឹង​ហាម​មិន​ឲ្យ​ចត​យានយន្ត និង​លក់ដូរ​គ្រប់​ប្រភេទ​

​ក្រុមការងារ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញថា ផ្លូវ​ចន្លោះៗ នៅលើ​ប្រឡាយ នៃ​ប្រព័ន្ធ​បង្ហូរទឹក ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត នឹងធ្វើ​ការបិទ និង​ហាម​មិន​ឲ្យ​មានការ​លក់ដូរ និង​ចត​យានយន្ត​ផ្សេងៗ​បន្ត​ទៀតឡើយ​។​ ​តាម​ការបញ្ជាក់​ពី​ក្រុមការងារ​ជំនាញ​ដដែល​នេះ បាន​បន្ថែមថា ផ្លូវ​ចន្លោះៗ នៅលើ​ប្រឡាយ​នេះ គឺ​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ទុកជា​ផ្លូវ​អាសន្ន ប៉ុន្តែ​កន្លងមក មាន​ប្រជាពលរដ្ឋ​មួយចំនួន​បានមក​លក់ដូរ​នៅទីនេះ ជាមួយ​នោះ​ភ្ញៀវទេសចរ​ជាតិ ដែល​បានមក​ទស្សនា​នៅ​រមណីយដ្ឋាន​អង្គរវត្ត បាន​យក​ចន្លោះ​ផ្លូវ​នេះ​សម្រាប់​ចត​យានយន្ត ...

អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​សិក្ខាសាលា​ផ្ទៃក្នុង ស្តីពី​ការគ្រប់គ្រង​បរិស្ថាន​ក្នុង​ឧទ្យាន​អង្គរ​

អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​សិក្ខាសាលា​ផ្ទៃក្នុង ស្តីពី​ការគ្រប់គ្រង​បរិស្ថាន​ក្នុង​ឧទ្យាន​អង្គរ​

​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាលសន្និសីទ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ថ្នាក់ដឹកនាំ ប្រធាន​នាយកដ្ឋាន មន្ត្រី​-​បុគ្គលិក ឆ្មាំ និង​ពលករ​មកពី​គ្រប់​នាយកដ្ឋាន និង​តំណាង​ក្រុមហ៊ុន វី​ហ្គ្រី​ន ប្រមាណ​៤០០​នាក់ ចូលរួម​សិក្ខាសាលា​ផ្ទៃក្នុង​ស្តីពី ការគ្រប់គ្រង​បរិស្ថាន​ក្នុង​តំបន់​អង្គរ​។ យោងតាម​ការចុះផ្សាយ​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា សិក្ខាសាលា​នេះ ធ្វើឡើង​ក្នុង​បំណង​ដើម្បី​ផ្សព្វផ្សាយ​គោលនយោបាយ​បរិស្ថាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា ផែនការ​អនុវត្ត​ការងារ​បរិស្ថាន​របស់​នាយដ្ឋាន​នីមួយៗ ស្វែងយល់​នូវ​បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​រួម ប្រសិទ្ធិភាព​ការងារ ...

ការដំាំ និងការថែទាំដើមឈើក្នុងតំបន់ឧទ្យានអង្គរ

ការដំាំ និងការថែទាំដើមឈើក្នុងតំបន់ឧទ្យានអង្គរ

កម្មវិធីសន្ទនាមតិ ក្រោមប្រធានបទ << ការដំាំ និងការថែទាំដើមឈើក្នុងតំបន់ឧទ្យានអង្គរ >> - វាគ្មិនកិត្តិយស លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា - សម្រាប់ថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ...

កូនឈើ​ចំនួន​៥​ពាន់​ដើម ត្រូវបាន​ដាំ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

កូនឈើ​ចំនួន​៥​ពាន់​ដើម ត្រូវបាន​ដាំ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

​នៅ​ព្រឹក​ថ្ងៃទី​២៤ កក្កដា ឆ្នាំ​២០១៩​នេះ ព្រះសង្ឃ​រួម​នឹង​ពុទ្ធបរិស័ទ​ប្រមាណ​៣៥០​អង្គ​/​នាក់ បាន​ចូលរួម​ដាំ​កូនឈើ​ចំនួន​៥​ពាន់​ដើម​ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​ស្ថិតនៅ​ភូមិ​លាងដៃ ឃុំ​លាងដៃ ស្រុក​អង្គរធំ ឬ​នៅ​ខាងកើត​ប្រាសាទ​ប្រី ដើម្បី​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា ដោយ​ឱ្យ​សាធារណជន​ចូលរួម​ដាំ​កូនឈើ​ក្នុង​រមណីយដ្ឋាន​អង្គរ​ក្នុង​បុព្វហេតុ​រួមគ្នា​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ចីរភាព​។​ ​លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ តំណាង​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ការចូលរួម​នៅពេលនេះ គឺ​បង្ហាញ​ឱ្យ​ច្បាស់​ពី​ការឈឺ​ឆ្កា​ល​របស់​សាធារណជន ក្នុងន័យ​ថែរក្សា​កេរ​មរតក​ដ៏​ផូរផង់​របស់​ដូនតា​ខ្មែរ​។ ...

អាជ្ញាធរ​ជាតិ​អប្សរា​បើក​កា​រដ្ឋា​សង់ស្ពាន​បេតុង និង​ទ្វារ​ទឹក​មួយកន្លែង​ក្នុង​សង្កាត់​គោកចក​

អាជ្ញាធរ​ជាតិ​អប្សរា​បើក​កា​រដ្ឋា​សង់ស្ពាន​បេតុង និង​ទ្វារ​ទឹក​មួយកន្លែង​ក្នុង​សង្កាត់​គោកចក​

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ពិធីបើកការដ្ឋាន​សង់ស្ពាន​បេតុង និង​ទ្វារ​ទឹក​មួយកន្លែង ស្ថិតក្នុង​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ហើយ​ស្ពាន​នេះ​មាន​ប្រវែង ៣១​ម៉ែត្រ ទទឹង​៣,៥​ម៉ែត្រ និង​កម្ពស់​៤​ម៉ែត្រ ដែល​សង់​លើ​អូរ​ខ្លូត ចំណែក​ទ្វារ​ទឹក​វិញ មាន​ប្រវែង​១០​ម៉ែត្រ ទទឹង​៣,៥​ម៉ែត្រ ស្ថិតនៅ​ច្រក​បញ្ចេញ​ទឹកទន្លេ​ស្ងួត​។​ ​លោក ភឿន ...

អាជ្ញាធរ​ជាតិ​អប្សរា បើកប្រជុំ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន ដើម្បី​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​និរន្តរភាព​

អាជ្ញាធរ​ជាតិ​អប្សរា បើកប្រជុំ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន ដើម្បី​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​និរន្តរភាព​

​នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​វិស័យ​ឯកជន​មកពី​៥៤​ស្ថាប័ន ដែល​កំពុង​ប្រកប​អាជីវកម្ម​ទាក់ទង​នឹង​ការបម្រើ​សេវាកម្ម​ទេសច​រណ៍​នៅក្នុង​រមណីយដ្ឋាន​អង្គរ ក្នុង​គោលបំណង​ដើម្បី​បង្កើត​នូវ​ភាពស្និទ្ធស្នាល ផ្លាស់ប្តូរ​យោបល់ និង​ពិភាក្សា​ជា​លក្ខណៈ​គន្លឹះ រវាង​ស្ថាប័នរដ្ឋ​ដែល​គ្រប់គ្រង​តំបន់​រមណីយដ្ឋាន​អង្គរ និង​ស្ថាប័នឯកជន ដែលមាន​អាជីវកម្ម​នៅ​តំបន់​អង្គរ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការអភិវឌ្ឍ​នៅ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក អង្គរ​ប្រកបដោយ​ចីរភាព រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច ...

Page 23 of 31 1 22 23 24 31

Recommended

សូម Like និង Follow ពួកយើង