ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

ប្រជាពលរដ្ឋ យុវជនស្ម័គ្រចិត្តនិងសិស្សានុសិស្សជាង២០០នាក់ ចូលរួមពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងស្រុកប្រាសាទបាគង

ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅនៅសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប មានរៀបចំពិធីផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់មន្ត្រីរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន ក្រុមការងារយុវជនស្ម័គ្រចិត្តនៃអនុគណៈកម្មាធិការកាកបាទក្រហមស្រុកប្រាសាទបាគង និងសិស្សានុសិស្ស សរុបចំនួនជាង២០០នាក់ ក្នុងគោលបំណងធានាសុវត្ថិភាព សណ្តាប់ធ្នាប់ចរចរណ៍ផ្លូវគោក និងធានាការពារសុខភាព អាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ និងបរិស្ថាន។ គួររំលឹកថា...

ព័ត៌មានលំអិត

សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាសាខាខេត្តសៀមរាប ប្រារព្ធពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភីលើកទី១ ចំនួន៣៤៤រូប !

នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីចំនួន ៣៤៤រូប ក្នុងនោះមានទាំងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ផងដែរ។ ពិធីនេះបានប្រព្រឹត្តិទៅ ក្រោមព្រះអធិបតីភាព ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះរាជាគណ:ថ្នាក់ទោ សមាជិកថេរសភាសង្ឃ ឧត្តមទីប្រឹក្សាគណ:សង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា...

ព័ត៌មានលំអិត

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្ត ចុះផ្សព្វផ្សាយច្បាប់ភូមិបាលស្ដីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកវ៉ារិនខេត្តសៀមរាប

នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ នៅសាលាស្រុកវ៉ារិន មានរៀបចំផ្សព្វផ្សាយច្បាប់ភូមិបាល ស្ដីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណជាង២០០នាក់ ឱ្យបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត ក្រោមកិច្ចសហការរវាងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត និងរដ្ឋបាលស្រុកវ៉ារិន។ លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន លើកឡើងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ...

ព័ត៌មានលំអិត

សាលាបឋមសិក្សាវត្តបូព៌ខេត្ដសៀមរាប ដាក់បញ្ចូលកម្មវិធីសិក្សាSTEM របស់ប្រទេសជប៉ុន សម្រាប់សិស្សានុសិស្ស

នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA បានដាក់ឲ្យប្រើប្រាស់កម្មវិធី Think! Think! របស់ជប៉ុន ដែលជាកម្មវិធីសិក្សាប្រភេទ STEM ជូនដល់សាលាបឋមសិក្សាវត្តបូព៌ ស្ថិតក្នុងក្រុងសៀមរាប ដើម្បីអភិវឌ្ឍជំនាញការគិត ភាពច្នៃប្រឌិត និងបំណិនទន់របស់សិស្សានុសិស្ស...

ព័ត៌មានលំអិត

នាយកសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាបចាត់ទុកថា ការស្តាប់ គឺជាឫសគល់ដ៏សំខាន់នៃការរៀនភាសារបស់ក្មេងៗ

ថ្លែងក្នុងពិធីបិទការប្រឡងអំណានប្រចាំឆ្នាំ២០២២ របស់ប្អូនៗសិស្សានុសិស្សនៃសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២នេះ លោក រ័ត្ន រស្មី នាយកសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប មានប្រសាសន៍ថា ដោយមើលឃើញនូវតម្រូវការជាក់ស្តែងដែលសិស្សានុសិស្ស ត្រូវសិក្សាទ្រឹស្តីភ្ជាប់ជាមួយនឹងការអនុវត្តន៍ជាក់ស្តែងនោះ ទើបគណៈគ្រប់គ្រងសាលាបានសម្រេចផ្តួចផ្តើមគំនិតជាមួយលោកគ្រូ អ្នកគ្រូ រៀបចំការប្រឡងអំណាន ប្រចាំឆ្នាំ២០២២ ដែលមានគណៈមេប្រយោគទាំងខ្មែរ និងបរទេស ដើម្បីឲ្យស្របតាមទិសដៅរបស់ក្រសួងអប់រំ យុវជន...

ព័ត៌មានលំអិត

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

នៅសាលប្រជុំសាលាស្រុកបន្ទាយស្រី នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកបន្ទាយស្រី និងមន្ទីរកិច្ចការនារីខេត្ត បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ក្រោមអធិបតីភាពលោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត , លោក ភន់ សុខុម...

ព័ត៌មានលំអិត

យុវសិស្សចំនួន១៥០នាក់មកពីសាលារៀនក្នុងស្រុកចំនួនបី ត្រូវបានបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា

យុវសិស្សចំនួន ១៥០នាក់ មកពីអនុវិទ្យាល័យ និង វិទ្យាល័យ ក្នុងស្រុកចំនួនបី គឺស្រុកពួក ,ក្រឡាញ់ និង ស្រុកស្រីស្នំ ត្រូវបានបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២២ នៅអនុវិទ្យាល័យកំពង់ថ្កូវ ស្រុកក្រឡាញ់ ក្រោមអធិបតីភាពលោកជំទាវ សុខ...

ព័ត៌មានលំអិត

យុវជនជាង៥០០នាក់ ទទួលបានការបណ្ដុះបណ្ដាលពីការបង្កើតគម្រោងដើម្បីសហគមន៍

យុវជនប្រមាណជាង៥រយនាក់ បានទទួលនូវការបណ្ដុះបណ្ដាលពីការបង្កើតគម្រោង និងអនុវត្តគម្រោងដើម្បីជាទុនដល់យុវជន សម្រាប់បំណិនជីវិតប្រចាំថ្ងៃ និងការបំពេញការងារ ក្នុងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដែលអាចត្រៀមខ្លួនឱ្យកាន់តែប្រសើរសម្រាប់ការអនុវត្តជាក់ស្តែងនៅក្នុងសហគមន៍។ វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយកម្មវិធី ”ការស្ម័គ្រចិត្ដដើម្បីសហគមន៍ខ្ញុំ “ អស់រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ ដែលធ្វើឡើងនៅមជ្ឍមណ្ឌលជាតិយុវជនកម្ពុជា ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប...

ព័ត៌មានលំអិត

ពិធីបើកវគ្គ “បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល” សម្រាប់សិស្សនាយនគរបាល និងនាយនគរបាលរង ក្របខណ្ឌថ្មី ឆ្នាំ២០២០ នៅសាលានគរបាលជាតិភូមិភាគ៤ !

នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ សាលានគរបាលជាតិភូមិភាគ៤ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ “បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល" ជូនដល់សិស្សនគរបាលនគរបាល ក្របខណ្ឌថ្មីចំនួន ១៣៥នាក់ ជានារី១៦នាក់ មកពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោសិក្សាក្នុងរយ:ពេល ៤ខែ។ បន្ទាប់ពីស្តាប់នូវរបាយការណ៍...

ព័ត៌មានលំអិត

ក្រសួងអប់រំ លើកទឹកចិត្ដឱ្យយុវជនបង្កើតកម្មវិធីថ្មីៗ ទាំងនៅក្នុងសាលា និងខាងក្រៅសាលា

ថ្លែងនៅពីធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការស្ម័គ្រចិត្ដដើម្បីសហគមន៍ខ្ញុំ និងប្រកាសដាក់ឱ្យប្រើប្រាស់គេហទំព័រជាផ្លូវការ ដែលរៀបចំដោយក្រសួងអប់រំយុវជន និងកីឡា នៅមជ្ឍមណ្ឌលជាតិយុវជនកម្ពុជា នាខេត្ដសៀមរាប កាលពីព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០២២ នេះ ឯកឧត្ដម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានជំរុញលើកទឹកចិត្តឱ្យមានការបង្កើតកម្មវិធីថ្មីៗ ដល់យុវជនទាំងក្នុងសាលា និងក្រៅសាលារៀន ដែលជាការផ្ដល់ឱកាសឱ្យពួកគេ ទទួលបានការអប់រំ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ...

ព័ត៌មានលំអិត
Page 24 of 62 1 23 24 25 62

Recommended

សូម Like និង Follow ពួកយើង