Tag: អាជ្ញាធរជាតិអប្សរា

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ចុះ​ពិនិត្យ​តាមដាន​ដំណើរការ​ជួសជុល​ព្រះ​សិវៈ​រាំ នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ​

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ចុះ​ពិនិត្យ​តាមដាន​ដំណើរការ​ជួសជុល​ព្រះ​សិវៈ​រាំ នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ​

នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​អញ្ជើញ​ចុះ​ពិនិត្យ​តាមដាន​ការងារ​ទូទៅ ស្តីពី​ការជួសជុល និង​ផ្គុំ​រូប​ព្រះ​សី​វៈ​រាំ​ឡើងវិញ​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ ព្រមទាំង​បាន​សម្ដែង​នូវ​កោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុម​អ្នកជំនាញ ក្នុងន័យ​រក្សា​តម្លៃ​សិល្បៈ​បុរាណ​ខ្មែរ ទុកជា​កេរតំណែល​សម្រាប់​អ្នកជំនាន់ក្រោយ​។​ ​យោងតាម​ការចុះផ្សាយរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា រូប​ព្រះ​សិវៈ​រាំ​ដែល​កំពុង​ជួសជុល​នេះ គឺមាន​ប្រភព​មកពី​ប្រាសាទក្រហម​នៅ​តំបន់​ប្រាសាទ​កោះកែរ ដែល​បច្ចុប្បន្ន​គឺ​បែកខ្ទេច​ខ្ទាំ​ជា​១​ម៉ឺន​បំណែក ត្រូវបាន​អ្នកជំនាញ​នៃ​អភិរក្ស​ដ្ឋា​ន​អង្គរ ...

មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា ពិនិត្យ​គុណភាព​ផ្លូវ​មិត្តភាព​-​កូរ៉េ ពី​រង្វង់​មូល​ព្រៃ​គុយ​ដល់​រង្វង់​មូល​កូនដំរី​

មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា ពិនិត្យ​គុណភាព​ផ្លូវ​មិត្តភាព​-​កូរ៉េ ពី​រង្វង់​មូល​ព្រៃ​គុយ​ដល់​រង្វង់​មូល​កូនដំរី​

​នា​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ មន្ត្រី​ជំនាញ​ផ្នែក​ផ្លូវថ្នល់​មកពី​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្តរ​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ត្រួតពិនិត្យ​លើ​កំណាត់​ផ្លូវ​មិត្តភាព​-​កូរ៉េ ក្នុង​គោលបំណង​សិក្សា​គុណភាព​ផ្លូវ ដែល​កំពុង​ជួសជុល ដោយ​ក្រុមហ៊ុន​ម៉ៅការ ដើម្បី​ត្រួតពិនិត្យ​ពី​ភាពត្រឹមត្រូវ​តាម​បទដ្ឋាន ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បានកំណត់​។​ ​ការចុះពិនិត្យ​មើល​នេះ ផ្ដោតទៅលើ​សម​ស្រម​តាម​បទដ្ឋាន​បច្ចេកទេស​ដែល​បានកំណត់​ដូចជា ភាពរឹងមាំ​នៃ​គ្រឹះ​ថ្ម​របស់​ផ្លូវ ដែល​ធានា​ដល់​ការប្រើប្រាស់​បានយូរ​អង្វែង និង​ធានា​បញ្ហា​ខូចខាត នៅពេល​រថយន្ត​ធុន​ធំ​បើក​ឆ្លងកាត់​(​មិន​លើស​ទំងន់​កំណត់​)​។ ក្នុងករណី​រកឃើញថា​ក្រុមហ៊ុន​មិនបាន​ធ្វើ​គ្រប់​តាម​បទដ្ឋាន​ដែល​បានកំណត់​ទេនោះ ភាគី​ក្រុមហ៊ុន​នឹងត្រូវ​រក​វិធីសាស្ត្រ​ថ្មី ដើម្បី​ពង្រឹង​កម្រិត​កំហាប់​នៃ​ស្រទាប់​គ្រឹះ​ថ្ម​ឡើងវិញ​។​ ...

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ស្ដារ​ប្រព័ន្ធ​បង្ហូរទឹក​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដើម្បី​សម្រួល​លំហូរ​ទឹក​នា​រដូវវស្សា​

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ស្ដារ​ប្រព័ន្ធ​បង្ហូរទឹក​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដើម្បី​សម្រួល​លំហូរ​ទឹក​នា​រដូវវស្សា​

​ក្រុមការងារ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​នឹង​កំពុង​ស្ដារ​ប្រព័ន្ធ​បង្ហូរទឹក​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដោយ​ការងារ​នេះ​ធ្វើឡើង​ក្នុង​បំណង​ដើម្បី​សម្រួល​លំហូរ​ទឹក មុន​រដូវវស្សា​មកដល់ ខណៈ​រដូវប្រាំង​កន្លង​មកនេះ ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​មាន​ស្លឹកឈើ​ជ្រុះ​ធ្លាក់​បង្កឱ្យមាន​កំណក និង​ធ្វើឱ្យ​ស្ទះ​ដល់​ចរន្តទឹក​នា​រដូវភ្លៀង ហើយ​បច្ចុប្បន្ននេះ ការស្ដារ​បានធ្វើ​រួចរាល់​ហើយ​នៅ​ផ្នែក​ត្បូង និង​ផ្នែក​ខាងកើត ហើយ​ក្រុមការងារ​កំពុង​បន្តធ្វើ​នៅ​ផ្នែក​ខាងជើង​។​ ​គួររម្លឹកថា ការងារ​នេះ ជា​សកម្មភាព​ប្រចាំថ្ងៃ​របស់​នាយដ្ឋាន​គ្រប់គ្រង​ទឹក ដែល​ក្រុមការងារ​បាន​អនុវត្តន៍​នៅក្នុង​រមណីយដ្ឋាន​អង្គរ ហើយ​នា​រយៈពេល​ដើមឆ្នាំ​២០១៩​នេះ ក្រុមការងារ​បាន​អនុវត្តន៍​នៅតាម​គោលដៅ​មួយចំនួន ដូចជា​នៅ​ភូមិ​រហាល​កាត់​តាម​មុខ​ប្រាសាទ បន្ទាយក្ដី ប្រាសាទតាព្រហ្ម ...

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថាការ​អង្គុយ​ញ៉ាំ​អាហារ សេព​គ្រឿង​ស្រវឹង​នៅលើ​វាលស្មៅ​មុខ​អង្គរវត្ត ប៉ះពាល់​ដល់​តម្លៃ​បេតិកភណ្ឌ​

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថាការ​អង្គុយ​ញ៉ាំ​អាហារ សេព​គ្រឿង​ស្រវឹង​នៅលើ​វាលស្មៅ​មុខ​អង្គរវត្ត ប៉ះពាល់​ដល់​តម្លៃ​បេតិកភណ្ឌ​

​យោងតាម​ខ្លឹមសារ​ដែល​ផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ជាតិ​អប្សរា បាន​សង្កេតឃើញថា នាពេល​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​មួយចំនួន​តូច ពុំបាន​ផ្តល់​គុណ​តម្លៃ​ដល់​ប្រាសាទ​អង្គរ​ដូច​អត្ថន័យ​ខាងលើ​ឡើយ ពោលគឺ​បាននាំគ្នា​អង្គុយ​នៅលើ​វាលស្មៅ លើ​ថ្ម​ច្រាំង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត លើ​ខឿន​ប្រាសាទ​ផ្សេងៗ ដើម្បី​សេព​គ្រឿង​ស្រវឹង បើក​ឧបករណ៍​បំពង​សំឡេង​កម្សាន្ត​សប្បាយ​ខ្លាំងៗ ព្រមទាំង​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​និង​អនាម័យ ប៉ះពាល់​ដល់​សោភ័ណភាព បរិស្ថាន​នៅ​ជុំវិញ​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​នេះ​។​ ​តាម​ខ្លឹមសារ​បានបញ្ជាក់​ទៀតថា អាជ្ញាធរ​ជាតិ​អប្សរា​ចាត់ទុក​ទង្វើ​ទាំងនេះ​ថា បាន​នឹង​កំពុង​ធ្វើឱ្យ​បាត់បង់​ជា​បណ្តើរៗ​នូវ​ភាព​អច្ឆរិយៈ ភាពជា​ទីកន្លែង​សក្ការៈបូជា​របស់​ប្រាសាទ​អង្គរ ហើយក៏​ធ្វើឱ្យ​ភ្ញៀវទេសចរ​បរទេស​បាត់​បង់​នូវ​ជំនឿ​មកលើ​ទឹកដី​ដ៏​អស្ចារ្យ​មួយ​នេះ ...

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ពង្រីក​ទីតាំង​ការ​ដា្ឋ​ន​ជួសជុល​ស្រះ​អង្គរវត្ត​ខាងជើង ដើម្បី​ព​ន្លឿ​ន​ការងារ​

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ពង្រីក​ទីតាំង​ការ​ដា្ឋ​ន​ជួសជុល​ស្រះ​អង្គរវត្ត​ខាងជើង ដើម្បី​ព​ន្លឿ​ន​ការងារ​

​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ការបំពេញ​ការងារ និង​ព​ន្លឿ​ន​សកម្មភាព​ជួសជុល ស្រះ​ទឹក​ខាងជើង នៃ​ប្រាសាទអង្គរវត្ត អាជ្ញាធរ​ជាតិ​អប្សរា នឹង​ពង្រីក​បរិវេណ​ការដ្ឋាន​ជួសជុល ប៉ុន្តែ​ការងារ​ជាក់ស្ដែង នៅ​មិនទាន់​កំណត់​ពី​ពេលវេលា​នៅឡើយ​ទេ​។​ ​តាម​ការចុះផ្សាយ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បានស្នើ​ឲ្យ​សាធារណជន ពិសេស ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ មគ្គុទ្ទេសក៍​ទេសចរ យោគយល់​ចំពោះ​ការបិទ​មិនឱ្យ​ដំណើរការ​ផ្នែក​ខ្លះ​នៃ​ស្រះ​ខាងជើង​មួយរយៈ និង​សូម​ឲ្យ​ទៅ​ថតរូប​នៅ​ស្រះ​ខាងត្បូង​ជំនួស​វិញ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​អ្នកជំនាញ​បំពេញការងារ​ជួសជុល​អភិរក្ស​បេតិកភណ្ឌ​បុរាណ​ខ្មែរ​មួយ​នេះ ប្រកបដោយ​ភាព​ស្រួល និង គុណភាព​។​ ​សូម​រំលឹកថា ...

អាជ្ញាធរ​ខេត្តសៀមរាប ពិភាក្សា​ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​

អាជ្ញាធរ​ខេត្តសៀមរាប ពិភាក្សា​ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​

​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩ អភិបាលរង​ខេត្តសៀមរាប អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា អ្នកជំនាញការ អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ជនជាតិ​បារាំង ២​រូប រួម​នឹង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្តសៀមរាប បាន​ជួបពិភាក្សា​លើ​ការរៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្តសៀមរាប​។​ ​លោក​សាស្ត្រាចារ្យ ហ្សា​ក់កេ រូ​ហ្វេ (Jacques Ruffé) អ្នកជំនាញការ​អន្តរជាតិ ជំនាញ​អភិវឌ្ឍន៍​ទេសចរណ៍ បាន​បង្ហាញថា ...

អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរានឹង​ជួសជុល​តំរៀប​មន្ទីរពេទ្យ​បុរាណ​មួយកន្លែង​ឡើងវិញ នៅ​ខាងជើង​ក្រុង​អង្គរធំ​

អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរានឹង​ជួសជុល​តំរៀប​មន្ទីរពេទ្យ​បុរាណ​មួយកន្លែង​ឡើងវិញ នៅ​ខាងជើង​ក្រុង​អង្គរធំ​

​ប្រាសាទទន្លេស្ងួត ជា​មន្ទីរពេទ្យ​មួយ ក្នុងចំណោម​មន្ទីរពេទ្យ​ទាំង​១០២ របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដែល​គ្រោង​នឹង​ប្រើពេល​ជួសជុល​ឡើងវិញ ក្នុង​រយៈពេល​ប្រមាណ​ពីរ​ឆ្នាំ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។​ ​តាម​ការបញ្ជាក់​របស់​លោក ជា សា​រិ​ទ្ធិ បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ ដែលជា​ប្រធាន​គម្រោង​ជួសជុល​ប្រាសាទ​នេះ​បានឱ្យដឹងថា ប្រាសាទទន្លេស្ងួត​រង​នូវ​ការខូចខាត​ខ្លាំង​ដោយ​កត្តា​ពីរ​សំខាន់ គឺ​ទឹកភ្លៀង ព្រោះ​ប្រាសាទ​គ្មាន​ដំបូល​នាំឱ្យ​ទឹក​ហូរ​ចូលដល់​ក្នុង​គ្រឹះ ធ្វើឱ្យ​គ្រឹះ​ប្រាសាទ​ចុះខ្សោយ​ខ្លាំង និង​ស្រុត​។ ទី​ពីរ គឺ​ដើមឈើ​ដែលជា​បង្អែក​ដល់​ប្រាសាទ​ផង ហើយក៏​ជា​អ្នក​បំផ្លាញ​ប្រាសាទ​ផង ...

ការដាំ​កូនឈើ បង្ហាញ​ពី​ការចូលរួម​ជួយ​ការពារ​ភព​ផែន​ដែននិង​ការពារ​ប្រាសាទបុរាណ​ខ្មែរ​

ការដាំ​កូនឈើ បង្ហាញ​ពី​ការចូលរួម​ជួយ​ការពារ​ភព​ផែន​ដែននិង​ការពារ​ប្រាសាទបុរាណ​ខ្មែរ​

​កូនឈើ គគីរ និង​ក្រញូង ចំនួន​៥០០០​ដើម ត្រូវបាន ដាំ​នៅលើ​ផ្ទៃដី ៣​ហិច​តា ស្ថិតនៅ​ខាងកើត​ប្រាសាទ​ប្រិ​យ៍ ក្នុង ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ដើម្បី​រក្សា​ទុកជា​គម្រប​ការពារ​កំដៅ​របស់​ភពផែនដី និង​មួយផ្នែក​ទៀត​ជា​របាំង​ការពារ​ប្រាសាទបុរាណ ពី​គ្រោះធម្មជាតិ​នានា​។ ​ព្រះ​វិជ័យ​រង្សី សាសន​ធ​រោ ឡា​ច លាង អនុគណ​ក្រុង​សៀមរាប​មាន​ថេរ​ដិ​ការ​ថា ...

ក្រុមការងារ​ប្រចាំការ​អាជ្ញាធរ​ជាតិ​អប្សរា ចាក់​បំពេញ​ដី​បំបាត់​ទឹក​ដក់​នៅតាម​ទីតាំង ប្រាសាទ​នានា​នៃ​រមណីយដ្ឋាន​អង្គរ​

ក្រុមការងារ​ប្រចាំការ​អាជ្ញាធរ​ជាតិ​អប្សរា ចាក់​បំពេញ​ដី​បំបាត់​ទឹក​ដក់​នៅតាម​ទីតាំង ប្រាសាទ​នានា​នៃ​រមណីយដ្ឋាន​អង្គរ​

ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៩ ក្រុមការងារ​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្តរ​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ត្រួតពិនិត្យ​សណ្ឋាន​ដី បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា នៅ​ដើមរដូវ​វស្សា​កន្លងមក​នេះ នៅតាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ភក់​ជោកជាំ​នៅតាម​ផ្លូវ​ដើរ​របស់​ភ្ញៀវ​ចូល​ទស្សនា​ប្រាសាទ​។​ ​ទីតាំង​ដែល​បាន​បំពេញ​ដី​បំបាត់​ទឹក​ដក់​នោះ រួមមាន​នៅមុខ​ស្ពាន​បណ្តែត​ទឹក ច្រកចូល​ប្រាសាទ​អង្គរ និង​មុខ​ទីលាន​ព្រះ​គ​ន្ល​ង់​។ ក្រៅពី​ទីតាំង​នេះ ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​អនុវត្តន៍​នៅតាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​បន្ថែមទៀត ដើម្បី​ឲ្យ​ភ្ញៀវ​អាច​ដើរ​ទស្សនា​ឱ្យ​ប្រសើ​ឡើងជា​បន្តបន្ទាប់ ជៀសវាង​ទឹក​ដក់​បង្ករ​ឱ្យមាន​ការខូចខាត​៕ ​លោក ឡុង ...

អ្នក​បុរាណវិទ្យា បង្ហាញថា ការសិក្សា​ពី​កុលាលភាជន៍ គឺ​ដើម្បី​ដឹង​ពី​ជីវភាព​រស់នៅ​របស់​ម​នុស្ស​បុរាណ​

អ្នក​បុរាណវិទ្យា បង្ហាញថា ការសិក្សា​ពី​កុលាលភាជន៍ គឺ​ដើម្បី​ដឹង​ពី​ជីវភាព​រស់នៅ​របស់​ម​នុស្ស​បុរាណ​

​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ អនុប្រធាន​មជ្ឈមណ្ឌល​អន្ដរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​អ្នកជំនាញ​ផ្នែក​កុលាលភាជន៍ បានឱ្យដឹងថា កុលាលភាជន៍​ខ្មែរ​មាន​២​ប្រភេទ គឺ​ប្រភេទ​រឹង​និង​ផុយ ហើយ​ចំណុច​ពិសេស​របស់​កុលាលភាជន៍​ខ្មែរ គឺ​នៅត្រង់​ដី​និង​មាន​ស្រទាប់​រលោង ក្នុងនោះ​ក្បាច់លម្អ​របស់​កុលា​ល ភាជន៍​ខ្មែរ ក៏​កាន់តែ​ពិសេស​ជាង​កុលាលភាជន៍​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ការ​គូរ​ក្បាច់​វិញ ខ្មែរ​ជំនាន់​នោះ​ប្រើតែ​ឈើ ឬ​ឫស្សី​តែប៉ុណ្ណោះ​។​ ​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ ...

Page 24 of 31 1 23 24 25 31

Recommended

សូម Like និង Follow ពួកយើង