នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

កម្ពុជា​-​ថៃ ប្តេជ្ញា​បង្កើន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ត្រួតពិនិត្យ និង​បង្ក្រាប​គ្រឿងញៀន​ឆ្លងដែន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព

​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​កម្ពុជា​ថៃ លើក​ទី​១២ ស្តីពី​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន នៅក្នុង​ក្រុង​សៀមរាប នា​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស វិរិទ្ធ​អគ្គលេខាធិការ​ដ្ឋា​ន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តំណាង​ឲ្យ​ភាគី​កម្ពុជា និង ឯកឧត្តម ស៊ីរិន​យ៉ា សិទ្ធិ​ឆៃ អគ្គលេខាធិការ នៃ​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​នៃ​ប្រទេស​ថៃ តំណាង​ឲ្យ​ភាគី​ថៃ បាន​ប្តេជ្ញា​បង្កើន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ត្រួតពិនិត្យ...

ព័ត៌មានលំអិត

រាជរដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​ដាក់​ចម្ការ​ព្រៃ​មេ​ពូជឈើ​គ្រញូង​នៅក្នុង​ស្រុក​បន្ទាយស្រី ដែល​ជា​ចម្ការ​ព្រៃ​មេ​ពូជឈើ​គ្រញូង​ដ៏​ធំ​នៅ​កម្ពុជា ទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ​

​លោក សេង លន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ កន្ទួត​ខ្នារ​ក្រៅ បានឲ្យដឹងថា តំបន់​ដែល​មាន​ដើម​គ្រញូង​ធំៗ​ប្រមាណ​ជាង​៥០០​ដើម នៅលើ​ផ្ទៃដី​ទំហំ​១.៨៨៨​ហិកតា មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ខ្នារ​រង្វាស់ ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​ដាក់​ទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ ហើយ​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ការពារ​ពូជឈើ​ដ៏​កម្រ​នៅក្នុង​ប្រទេស​កម្ពុជា និង​បាន​អំពាវនាវ​ដល់​អ្នកទេសច​រណ៍ ទាំង​ជាតិ និង​អន្តរជាតិ​ចូលរួម​ទាំងអស់គ្នា​។​ ​លោក សេង...

ព័ត៌មានលំអិត

ធនាគារពិភពលោក ផ្តល់ប្រាក់កម្ចី ២០លានដុល្លារអាមេរិក សម្រាប់គម្រោងទឹកស្អាត និង អនាម័យ ក្នុងខេត្តសៀមរាប

ធនាគារពិភពលោក បាន​សម្រេច​ផ្តល់ ប្រាក់កម្ចី​ប្រមាណ ៥០​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុង​នោះ​ថវិកា​២០​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ទឹកស្អាត និង អនាម័យ ក្នុង​ការសាងសង់​បណ្តា​ញ​លូ​ខ្នែង និង ខ្នែង​រងទឹក​កខ្វក់​ក្នុង​ខេត្តសៀមរាប​។​ ​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៨ ថ្លែង​ក្នុង​កិច្ចប្រជុំ ពិគ្រោះ​យោបល់​លើ ផែនការ​អភិវឌ្ឍ​ប្រព័ន្ធ​បណ្តាញ​លូ ប្រមូល​ទឹក​សំណល់​ក្នុង​ក្រុង​សៀមរាប លោក ទៀ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌា អះអាងថា ឥណ្ឌា​នៅតែ​បន្ត​គាំទ្រ ដល់​កម្ពុជា គ្រប់​កាលៈទេសៈ​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្តសៀមរាប រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា បាន​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា ជួយ​ជួសជុល​ប្រាសាទ​បុរាណ​ខ្មែរ និង​អនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រសួងការបរទេស​កម្ពុ​ជា និង​ឥណ្ឌា​។​ ​នៅ​រសៀល​ថ្ងៃ​ទី​៣០​ខែ​សីហា​ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​ជួប ទទួល​សម្តែង​ការគួរសម ស្វាគមន៍ លោកជំទាវ ស៊ុស​ម៉ា ស្វា​រ៉ា​ច រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌា និង​លោកជំទាវ​ម៉ា​នី...

ព័ត៌មានលំអិត

អ្នកជំនាញ​មកពី​សាកលវិទ្យាល័យ​អន្តរជាតិ​ធំៗ ចំនួន​៤ ធ្វើការ​ពិភាក្សា​លើ​ផលប៉ះពាល់​ធាតុគីមី លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

​អង្គ​សន្និសីទ​ស្តីពី កសិកម្ម​និរន្តរភាព​នៅ​ប្រទេស​កម្ពុជា ចំណេះដឹង​បច្ចុប្បន្ន ការអនុវត្តន៍ និង​តម្រូវការ​អនាគត ធ្វើការ​ពិភាក្សា ដោយ​ផ្តោត​យ៉ាង​សំខាន់​ទៅលើ​សារធាតុ​ថ្នាំពុល​កសិកម្ម ដែល​ផ្ដល់​ផលប៉ះពាល់​ដល់​សុខភាព មនុស្ស សត្វ និង រុក្ខជាតិ​។​ ​នា​ព្រឹក​ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ​២០១៨ តាម​ការបញ្ជាក់​របស់​លោក​បណ្ឌិត ស្រ៊ាន ពៅ...

ព័ត៌មានលំអិត

អាជ្ញាធរ​មីន​កម្ពុជា រៀបចំ​សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​ព័ត៌មាន លើ​វិស័យ​មីន ដើម្បី​ផ្លាស់​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​មុខងារ​រូបរាង​ថ្មី​

​អាជ្ញាធរ​មីន​កម្ពុជា សហការ​ជាមួយ​អង្គការ​អន្តរជាតិ សម្រាប់​ការដោះមីន​មនុស្សធម៌​ក្រុង​ហ្សឺ​ណែ​វ ( GICHD) បាន​រៀបចំ​សិក្ខាសាលា​មួយ នៅ​សណ្ឋាគារ​អប្សរា​អង្គរ​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ ស្តីពី​ការគ្រប់គ្រង​ព័ត៌មាន​វិស័យ​មីន​ជា​មួយ​ភាគី​ពាក់ព័ន្ធ ក្នុង​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​អាជ្ញាធរ​មីន ប្រតិបត្តិ​ករ​បោសសំអាត​មីន ជាតិ​និង​អន្តរជាតិ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ត អះអាងថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ខេត្ត​សៀមរាប​នេះ ទទួលបាន​លទ្ធផល​ល្អប្រសើរ ទាំង​ទិដ្ឋភាព​ច្បាប់ និង បច្ចេកទេស

​មានប្រសាសន៍​ក្នុងឱកាស​បើក​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ខេត្ត​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ លោក ង៉ាន់ ភិរុណ អភិបាលរង​ខេត្តសៀមរាប បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​គណបក្សនយោបាយ អ្នក​សនង្កេតការណ៍​ជាតិ អន្តរជាតិ និង អ្នកពាក់ព័ន្ធ​នានា ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្ត និង គោរព​ច្បាប់​បោះឆ្នោត បទបញ្ជា...

ព័ត៌មានលំអិត

មន្រ្តីយោធាមានស្នាដៃឆ្នើម ចំនួន ២៨០ រូប នៃយោធភូមិភាគទី៤ ទទួលការបំពាក់ឋានន្តរស័ក្តចាប់ពីថ្នាក់អនុសេនីយ៍ ថ្នាក់វរៈសេនីយ៍ ដល់ថ្នាក់ឧត្តមសេនីយ៍ត្រី

នាយទាហាននៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ ចំនួន ២៨០ រូប ដែលមានស្នាដៃឆ្នើម ក្នុងការបំពេញភារកិច្ចជួនជាតិមាតុភូមិ ត្រូវបានទទួលការបំពាក់ឋានន្តរស័ក្តចាប់ពីថ្នាក់អនុសេនីយ៍ ថ្នាក់វរៈសេនីយ៍ ដល់ថ្នាក់ឧត្តមសេនីយ៍ត្រី ក្នុងនោះនាយទាហានចំនួន១១រូប ត្រូវបានប្រកាសតែងតាំងមុខងារ ចូលកាន់តំណែងផងដែរ ។ ពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារ និង បំពាក់ឋានន្តរសក្តិនេះ បានធ្វើឡើងនៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ នាព្រឹកថ្ងៃទី២៧ ខែសីហា...

ព័ត៌មានលំអិត

មន្ត្រីនគរបាលជំនាញ ពន្លត់អគ្គីភ័យ និងសង្រ្គោះ ខេត្តសៀមរាប ពង្រឹងសមត្ថភាពបន្ថែម លើបច្ចេកទេសប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ និងចំគោលដៅ

មន្ត្រីនគរបាលជំនាញ បង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការពង្រឹងសមត្ថភាពបន្ថែម អន្តរាគមន៍ពន្លត់អគ្គីភ័យ ក៏ដូចជាពញាក់ស្មាតីដល់ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប មានការប្រុងប្រយ័ត្នខ្ពស់។ កាលពីរសៀលថ្ងៃទី ២៣ ខែ សីហាឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ បានមានប្រសាសន៍ថា ដោយបានការអនុញ្ញាតរបស់លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង...

ព័ត៌មានលំអិត

អ្នកវិនិយោគិនមកពីជាង១០ប្រទេស សំលឹងឃើញសក្តានុពលសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា

អ្នកវិនិយោគិនមកពីជាង១០ប្រទេស នៃតំបន់អឺរ៉ុប អាមេរិក និងអាស៊ី ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពី សក្តានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីសំលឹងរកដៃគូ និងគោលដៅមុខជំនួញ របស់ពួកគេ។នៅរសៀលថ្ងៃទី២៣ខែសីហាឆ្នាំ២០១៨ ក្នុងឱកាស ទស្សនកិច្ចដំណើរកំសាន្ត សិក្សាស្វែងយល់ពីប្រាង្គប្រាសាទ តំបន់ទេសចរណ៍ វប្បធម៌ សាសនា ប្រពៃណីទំនៀមទំលាប់ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជា...

ព័ត៌មានលំអិត
Page 240 of 241 1 239 240 241

Recommended

សូម Like និង Follow ពួកយើង