នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីនគរបាលជំនាញ ពន្លត់អគ្គីភ័យ និងសង្រ្គោះ ខេត្តសៀមរាប ពង្រឹងសមត្ថភាពបន្ថែម លើបច្ចេកទេសប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ និងចំគោលដៅ

មន្ត្រីនគរបាលជំនាញ បង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការពង្រឹងសមត្ថភាពបន្ថែម អន្តរាគមន៍ពន្លត់អគ្គីភ័យ ក៏ដូចជាពញាក់ស្មាតីដល់ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប មានការប្រុងប្រយ័ត្នខ្ពស់។ កាលពីរសៀលថ្ងៃទី ២៣ ខែ សីហាឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ បានមានប្រសាសន៍ថា ដោយបានការអនុញ្ញាតរបស់លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង...

ព័ត៌មានលំអិត

អ្នកវិនិយោគិនមកពីជាង១០ប្រទេស សំលឹងឃើញសក្តានុពលសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា

អ្នកវិនិយោគិនមកពីជាង១០ប្រទេស នៃតំបន់អឺរ៉ុប អាមេរិក និងអាស៊ី ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពី សក្តានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីសំលឹងរកដៃគូ និងគោលដៅមុខជំនួញ របស់ពួកគេ។នៅរសៀលថ្ងៃទី២៣ខែសីហាឆ្នាំ២០១៨ ក្នុងឱកាស ទស្សនកិច្ចដំណើរកំសាន្ត សិក្សាស្វែងយល់ពីប្រាង្គប្រាសាទ តំបន់ទេសចរណ៍ វប្បធម៌ សាសនា ប្រពៃណីទំនៀមទំលាប់ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជា...

ព័ត៌មានលំអិត

នៅឆ្នំា២០២០ ភ្ញៀវទេសចរជនជាតិចិន នឹងមានចំនួន២លាននាក់ ប៉ុន្តែកម្ពុជានៅខ្វះមគ្គុទ្ទេសក៍ទេសចរណ៍ និយាយភាសាចិន

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បង្ហាញថា ប្រទេសកម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរជនជាតិចិន ចំនួន២លាននាក់នៅឆ្នំា២០២០ ក្នុងនោះមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជានិយាយភាសាចិន គឺជាចំណែកមួយដ៍សំខាន់ និងមិនអាចខ្វះបាន។នៅព្រឹកថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៨ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល គ្រូបង្គោលមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជាសម្រាប់ទេសចរចិន ឆ្នាំ២០១៨ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះទីផ្សារទេសចរចិនមានកំណើនយ៉ាងខ្លាំងនៅលើពិភពលោក ហើយនៅឆ្នំា២០២០អ្នកទេសចរចិន នឹងចេញដើរកម្សាន្តនៅលើពិភពលោក ប្រមាណ២០០លាននាក់ឬច្រើនជាងនេះ។ ចំពោះការចំណាយរបស់អ្នកទេសចរចិនទាំងនោះមានប្រមាណ...

ព័ត៌មានលំអិត

មនុស្ស ៩នាក់បានស្លាប់ លំនៅដ្ឋានជាង១៥០ខ្នង រងការខូចខាត ដោយសារគ្រោះធម្មជាតិ ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៨

រយៈពេល០៧ខែ ក្នុងឆ្នាំ២០១៨នេះ ខេត្តសៀមរាបពុំទាន់មានគ្រោះមហន្តរាយជំនន់ទឹកភ្លៀងកើតឡើង ដូចតាមបណ្តាខេត្តមួយចំនួននោះទេ ប៉ុន្តែខេត្តនេះ បានទទួលរងគ្រោះពីគ្រោះមហន្តរាយ និងឥទ្ធិពលពីគ្រោះធម្មជាតិដទៃដូចជា ខ្យល់កន្ទ្រាក់, ឆ្លងអគ្គិសនី, អគ្គីភ័យ, លង់ទឹក, និង រន្ទះបាញ់ជាដើម នេះបើតាមការលើកឡើងរបស់លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប។ នាព្រឹកថ្ងៃទី២២ ខែ សីហា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ទទួលការកោតសរសើរ ចំពោះការដោះស្រាយ បានទាន់ពេលវេលាចំពោះជនរងគ្រោះដោយគ្រោះធម្មជាតិ

ប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្ដែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្តសៀមរាប ដែលធ្វើការដោះស្រាយ បានទាន់ពេលវេលា ចំពោះជនរងគ្រោះ ដោយគ្រោះធម្មជាតិ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយ៧ខែដើមឆ្នាំ និងទិសដៅបន្តនៅខេត្តសៀមរាប នៅសាលប្រជុំរដ្ឋបាលខេត្តសៀមរាប កាលព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្រ្តី ញឹម វណ្ណដា អនុប្រធានទី១ ទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ...

ព័ត៌មានលំអិត

អាស៊ាន និងចិន រួមជាមួយUNDP បើកសន្និសីទលើកទី៣ស្តីពីការបញ្ជ្រាបដល់ថ្នាក់មូលដ្ឋាន និងការលប់បំបាត់ភាពក្រីក្រ

សន្និសីទ អាស៊ាន ចិន រួមជាមួយUNDP លើកទី៣ ផ្តោតលើគោលដៅអភិវឌ្ឍន៍ដោយចីរភាព នៅថ្នាក់មូលដ្ឋាន ក្រុមមន្ត្រីនៃប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសចិន រួមជាមួយអង្គការ UNDP បានជួបប្រជុំគ្នា រយៈពេល ២ ថ្ងៃ ដើម្បីពិភាក្សាអំពីការបញ្ជ្រាបដល់ថ្នាក់មូលដ្ឋាន អំពីគោលដៅអភិវឌ្ឍបន៍ប្រកបដោយចីរភាព ហៅកាត់ថា SDGs និងការសម្រេចបាននូវការលុបបំបាត់ភាពក្រីក្រ។...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបអះអាងថា នៅត្រឹមឆ្នំា២០១៩ នៅក្នុងទីប្រជុំជនក្រុងសៀមរាប នឹងគ្មានខ្សែលើអាកាសរញ៉េរញ៉ៃ លើបង្គោលអគ្គិសនីទៀតឡើយ

បណ្ដាញខ្សែលើអាកាសផ្សេងៗដែលបណ្តាក្រុមហ៊ុនមួយចំនួនបំពាក់លើបង្គោលបណ្តាញអគ្គីសនីនៅក្នុងក្រុងសៀមរាបត្រូវបានក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាបកាត់ទម្លាក់ចុះហើយក្នុងគោលបំណងរៀបចំសោភណ្ឌភាពក្រុងឡើងវិញ។ បណ្តាញខ្សែលើអាកាសរួមានខ្សែអគ្គិសនី ខ្សែអ៊ិនធើណិត ខ្សែទូរស័ព្ទ ខ្សែកាប និងខ្សែដទៃផ្សេងទៀត ដែលមានភាពរញ៉េរញ៉ៃ នៅលើបង្គោលអគ្គីសនីនានា បានបង្កឲ្យបាត់បង់សោភណ្ឌភាព ទីក្រុងទេសចរណ៍សៀមរាប-អង្គរ និងជាមូលហេតុបង្កើតហានិភ័យផ្សេងៗ។ ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំ របស់ក្រុមការងារចម្រុះពាក់ព័ន្ធ បានធ្វើការកាត់ទម្លាក់ បោសសំអាត និងរៀបចំឲ្យមានសណ្តាប់ធ្នាប់នូវបណ្ដាញខ្សែទាំងនោះ ឲ្យមានល្អប្រសើរឡើងវិញ។ ប្រតិបត្តិការនេះ ត្រូវបានចាប់ផ្តើមអនុវត្តថ្ងៃដំបូង នាព្រឹកថ្ងៃទី១៦...

ព័ត៌មានលំអិត

ព្រឹកមិញនេះ លោក បូ ម៉េងទ្រី ត្រូវ​បាន​ប្រកាសតែងតាំង​ជា​អភិបាលរងក្រុងសៀមរាប

លោក បូ ម៉េងទ្រី ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ត្រូវបានធ្វើការប្រកាសចូលកាន់តំណែងជាអភិបាលរងក្រុងសៀមរាប នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំរដ្ឋបាលសាលាក្រុងសៀមរាប ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ។ មានប្រសាសន៍ក្នុងឱកាសនោះ...

ព័ត៌មានលំអិត

អង្គការមិនមែនរដ្ឋាភិបាល លើកឡើងថា ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរយៈពេល ៥ឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានភាពជោគជ័យច្រើន

នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុ លើកថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គឺជាឧបករណ៍គោលនយោបាយទូទៅរបស់រាជរដ្ឋាភិបាលកម្ពុជាដែលត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងឆ្នាំ២០០៦-២០១០ ដោយប្រមូលផ្តុំគោលនយោបាយសំខាន់ៗ របស់រដ្ឋាភិបាល ក្នុងនោះរួមមានការអភិវឌ្ឍន៍សេដ្ឋកិច្ច, ការអប់រំ, សុខាភិបាល, កសិកម្ម, ផែនការដីធ្លី និងបរិស្ថាន ព្រមទាំងវិស័យជាច្រើនទៀត។ ទន្ទឹមនឹងនោះ មន្រ្តីអង្គការសង្គមស៊ីវិលសង្គេតឃើញថា ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរយៈពេល ៥ឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមកនេះ ទទួលបានភាពជោគជ័យច្រើន ប៉ុន្តែក៍នៅមានបញ្ហាមួយចំនួនដែលមិនទាន់អនុវត្តទៅបានល្អ...

ព័ត៌មានលំអិត

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សាងសង់ស្ពានបេឡេមួយកន្លែង ជូនប្រជាពលរដ្ឋឆ្លងកាត់ប្រឡាយពោធិបុស្ស ក្នុងក្រុងសៀមរាប

នៅព្រឹកថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០១៨នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ បានចុះធ្វើការសហការជាមួយប្រជាពលរដ្ឋ ដើម្បីរួមគ្នាតម្លើងស្ពានបេឡេមួយដែលមានប្រវែង១៥ម៉ែត្រ និងទទឹងប្រវែង៤ម៉ែត្រ សម្រាប់ឆ្លងកាត់ប្រឡាយពោធិបុស្ស ស្ថិតក្នុងភូមិពោធិបុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដើម្បីដោះស្រាយការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ៕ អត្ថបទ និង រូបថត ៖ លោក...

ព័ត៌មានលំអិត
Page 241 of 242 1 240 241 242

Recommended

សូម Like និង Follow ពួកយើង