សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

សមិទ្ឋផលមួយចំនួនក្នុងវត្តអារញ្ញមានជ័យ ស្ថិតក្នុងស្រុកប្រាសាទបាគង ត្រូវបានប្រារព្ធពិធីកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកមិញនេះ

ឈាបនដ្ឋានថ្មី អាស្រម និងសមិទ្ឋផលមួយចំនួន ក្នុងវត្តអារញ្ញមានជ័យ ហៅវត្តត្រីញ័រ ស្ថិតក្នុងភូមិសួង ឃុំត្រពាំងធំស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបានសាងសង់រួចហើយនោះ ត្រូវបានបវ្រារព្ធពិធីកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ ព្រមទាំងប្រគេនដល់ព្រះសង្ឃដើម្បីជាសម្បត្តិគរុភ័ណ្ឌវត្តនិងទុកប្រើប្រាស់ជាសាធារណៈផងដែរ ក្រោមអធិបតីភាពឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកជំទាវ ដោយមានការនិមន្ត...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសពអ្នកដោះមីនដែលជួបឧបទ្ទេវហេតុផ្ទុះគ្រាប់មីនតោននៅខេត្តព្រះវិហារ

ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលជាក្រុមការងារកម្ទេចមីន របស់អង្គការដោះមីនកម្ពុជា ដែលជួបឧបទ្ទេវហេតុក្នុងករណីផ្ទុះគ្រាប់មីនតោនកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត ៣នាក់...

ព័ត៌មានលំអិត

តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមគោរព វិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយគ្រួសារ សពរបស់អ្នកដោះមីនចំនួន០៣នាក់ ដែលបាន ពលីជីវិតដោយបុព្វហេតុនៃការដោះមីននៅខេត្តព្រះវិហារ

នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធាន ទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណា ចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...

ព័ត៌មានលំអិត

គ្រួសារកម្មករឡឥដ្ឋ ចំនួន ៥២គ្រួសារ ជួបការលំបាកក្នុងជីវភាពទទួលបានទេយ្យទានពីព្រះសង្ឃ

បងប្អូនគ្រួសារកម្មករឡឥដ្ឋ ចំនួន ៥២គ្រួសារស្ថិតនៅ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលជួប ការលំបាកផ្នែកជីវភាព ទទួលបានការឧបត្ថម្ភសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ក្រោមការផ្តួចផ្តើមរបស់ព្រះវិបុលសត្ថា រី សាត ព្រះរាជាគណៈ ថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តកេសរារាម និង ព្រះសច្ចានុបាល ភទ្ទកោ នឿម...

ព័ត៌មានលំអិត

សារមន្ទីរ ព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ នឹងតម្កល់បុរាណវត្ថុមរតកបុព្វបុរសខ្មែរ 

ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណ:ថ្នាក់ទោ ឧត្តមទីប្រឹក្សាគណ:សង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប ព្រះអង្គមានថេរដីកាកាលពីថ្ងៃទី២៧ ខែធ្នូនេះថា ដោយសារទឹកព្រះទ័យស្រឡាញ់ពេញចិត្តគ្រឿងបុរាណវត្ថុ ដែលជាបេតិកភណ្ឌដ៏មានតម្លៃ ជាអត្តសញ្ញាណជាតិ មិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ មានអាយុកាលរាប់រយឆ្នាំមកហើយនោះ ព្រះអង្គបានខិតខំស្វែង ប្រមូលរក្សាទុកបុរាណវត្ថុទាំងនោះតាំងពីអំឡុងឆ្នាំ១៩៨០ រហូតដល់បច្ចុប្បន្ន។...

ព័ត៌មានលំអិត

លោកយាយចាស់ជរាគ្មាទីពឹងម្នាក់នៅស្រុកជីក្រែង ទទួលផ្ទះមនុស្សធម៌ទី៧៨ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ផ្ទះមួយខ្នង មានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្គសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី ០.៤ម៉ែត្រ ជាផ្ទះមនុស្សធម៌ទី៧៨ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលឧបត្ថម្ភដោយលោកស្រី ធា ពេជ្រចិន្ដា និងលោក ហេង ហួង ជាស្វាមី...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយពីសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ-១៩ និងជួយជនរងគ្រោះ ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប !

នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ នៅសាលាខេត្តសៀមរាបមរាប បានទទួលអំណោយពីសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងមន្ត្រីសាលាខេត្ត។ ម្ចាស់អំណោយមាន ឯកឧត្តម សួន រិនឌី អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងឯកឧត្តមសមូហកបណ្ឌិត ឡី...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋខ្វះខាតចំនួន១០គ្រួសារ ក្នុងភូមិវត្តដំណាក់បានទទួលអំណោយពីព្រះសង្ឃ និងគណៈកម្មការវត្តដំណាក់

នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ ប្រជាពលរដ្ឋខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃចំនួន ១០គ្រួសារ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលក្នុងនោះគ្រួសារខ្លះប្រភេទក្រ១ និងក្រ២ និងគ្រួសារខ្លះជាចាស់ជរា ស្ត្រីម៉េម៉ាយកូនច្រើន បានទទួលអំណោយជាថវិកា និងសម្ភារប្រើប្រាស់ផ្ទះបាយ រួមនឹងស្បៀងអាហារមួយចំនួន ដើមម្បីយកទៅដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ។ ដោយអំណោយទាំងអស់នេះដែរ បានមកពីការផ្ដួចផ្ដើមពីព្រះគ្រូធម្មវិសុទ្ឋិរង្សី ឡាច ចន្ថា...

ព័ត៌មានលំអិត

ជប៉ុនសម្រេចផ្ដល់អគារព្យាបាលអ្នកជំងឺមួយខ្នង កម្ពស់៤ជាន់តម្លៃជិត២០លានដុល្លារអាម៉េរិក ជូនដល់មន្ទីរពេទ្យបង្អែកខេត្ដសៀមរាប

រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ដែលហៅកាត់ថា JICA ក្រោមគម្រោងអភិវឌ្ឍន៍ធ្វើឲ្យប្រសើរឡើងដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានសម្រេចផ្ដល់នូវអគារព្យាបាលអ្នកជំងឺមួយខ្នង កម្ពស់៤ជាន់ មានតម្លៃប្រមាណ១៩លានដុល្លារអាម៉េរិក ជូនដល់មន្ទីរពេទ្យបង្អែកខេត្ដសៀមរាប ដែលមានគ្រែសម្រាប់អ្នកជំងឺជាង២០០គ្រែ ។ ថ្លែងក្នុងឱកាសប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាបរៀបចំពិធីបួងសួងសុំឱ្យបារមីវត្ថុសក្ដិសិទ្ធិនៅប្រាសាទអង្គរវត្ដ និងទីតាំងសក្ការៈនានា ជួយផ្ដល់សេចក្តីសុខដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តសៀមរាប បានរៀបចំពិធីបួងសួងនៅខាងមុខប្រាសាទអង្គរវត្ដ ព្រះអង្គរគោលធ្លក ព្រះអង្គងោក និងព្រះអង្គចេក ព្រះអង្គចម ដើម្បីសុំឱ្យបាមរីវត្ថុសក្ដិជួយថែរក្សា និងជួយផ្ដល់សេចក្ដីសុខដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជា ជាពិសេសប្រជាជននៅក្នុងខេត្ដសៀមរាប។ ពិធីនេះប្រារព្ធឡើងក្រោមអធីបតីភាព ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា...

ព័ត៌មានលំអិត
Page 26 of 93 1 25 26 27 93

Recommended

សូម Like និង Follow ពួកយើង