ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អភិបាលខេត្តសៀមរាបដឹកនាំកិច្ចប្រជុំរៀបចំផែនការ ត្រៀមឆ្លើយតបស្ថានភាពធ្ងន់ធ្ងរនៃវិបត្តិកូវីដ-១៩ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំបើកកិច្ចប្រជុំរៀបចំផែនការ

ត្រៀមឆ្លើយតបស្ថានភាពធ្ងន់ធ្ងរនៃវិបត្តិកូវីដ-១៩ ដោយមានការចូលរួមពីសំណាក់លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត អាជ្ញាធរក្រុងសៀមរាប លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរព័ត៌មានខេត្ត សមាគមសហគ្រិនវ័យក្មេងប្រចាំខេត្តផងដែរ។ ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ការបិទខ្ទប់តំបន់ណាមួយដើម្បីទប់ស្កាត់ការចម្លងជម្ងឺកូវីដ-១៩ វាគឺជាជម្រើសចុងក្រោយ ដើម្បីទប់ទល់ និងស្តារស្ថានភាពឡើងវិញ។ យ៉ាងណាក៏ដោយកិច្ចប្រជុំបន្ទាន់មួយបានបង្ហាញនូវផែនការត្រៀមបំរុង ឆ្លើយតបចំពោះស្ថានភាពនោះ ដោយផ្តោតជាសំខាន់ទៅលើបញ្ហារក្សាស្ថិរភាពផ្គត់ផ្គង់ស្បៀងអាហារលើទីផ្សារ...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាបដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយដល់អាជីវករក្នុងផ្សារចំនួនបីក្នុងក្រុងសៀមរាបឲ្យអនុវត្តនូវវិធានការការពារជម្ងឺកូវីដ-១៩

នាព្រឹកថ្ងែទី១៥ ខែមេសា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារ រួមមានមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តសៀមរាប កងកម្លាំងទាំងពីរប្រភេទ ចុះអប់រំផ្សព្វផ្សាយដល់អាជីវករនៅក្នុងផ្សារចំនួនបីរួមមាន៖ ផ្សារលើធំថ្មី ផ្សារសាមគ្គី និងផ្សារទំនើបអង្គរ ដោយណែនាំឲ្យពួកគាត់ពាក់ម៉ាកបានគ្រប់ៗគ្នា និងអនុវត្តនូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រ១និងក្រ២ ចំនួន២០គ្រួសាររស់នៅក្នុងភូមិគោកតាចាន់ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ ពីមន្ត្រីសង្ឃសាលាគណខេត្តសៀមរាប

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ក្រុមការងារសាលាគណខេត្តសៀមរាប ដឹកនាំដោយព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរគណខេត្ត ព្រះអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការវត្តទេពពោធិវង្ស រួមដំណើរដោយប្រតិភូសង្សមួយចំនួនក្នុងក្រុងសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគទៅជូនដល់មេភូមិគោកតាចាន់ សម្រាប់ចែករំលែកទៅដល់ ប្រជាការពារប្រចាំការចំនួន៥គោលដៅ នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ដើម្បីជួយដោះស្រាយជីវភាពក្នុងការការពារទីតាំងដែលត្រូវបានបិទការចេញ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងអាជីវករលក់គ្រឿងក្រអូបក្នុងផ្សារក្រោម ក្រុងសៀមរាប ចំនួន១៥៦នាក់ ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាក

ប្រជាពលរដ្ឋ រួមនិងអាជីវករ ស្ថិតក្នុងនៅផ្សារក្រោម និងក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចំនួន ១៥៦នាក់ ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាក ដើម្បីពិនិត្យរកមេរោគកូវីដ-១៩ ក្រោយពីបានរកឃើញថា មានពាក់ព័ន្ធនឹង អាជីវករ មានវិជ្ជមានមេរោគកូវីដ-១៩ ប្រកបរបរលក់គ្រឿងក្រអូបក្នុងផ្សារក្រោម កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី១៤...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាបន្តសកម្មភាពជួសជុលបង្កាន់ដៃនាគប្រវែង៣០ម៉ែត្រនៅប្រាសាទបន្ទាយសំរ៉ែ

ចាប់ពីដើមខែមីនា ឆ្នាំ២០២១ ក្រុមការងារអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន GIZ ប្រទេសអាល្លឺម៉ង់ បានជួសជុល អភិរក្សលើកតម្លៃបង្កាន់ដៃនាគ ស្ថិតនៅជ្រុងនិរតីនៃប្រាសាទបន្ទាយសំរ៉ែប្រវែង៣០ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមការងារជួសជុលបានប្រមាណ៣៥ភាគរយហើយ។ បើតាមលោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឲ្យដឹងនៅថ្ងៃទី១៣...

ព័ត៌មានលំអិត

អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវ ក្នុងខេត្តសៀមរាបជិត ២០០នាក់ ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវ រួមមានអ្នកបើកបររ៉ឺម៉កម៉ូតូ ម៉ូតូកង់បី និងខ្លះជាអ្នកបើកបររថយន្តទេសចរណ៍ ក្នុងខេត្តសៀមរាបប្រមាណ១៧០នាក់ បានស្ម័គ្រចិត្ដទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ធ្វើឡើងនៅមន្ទីរពទ្យបង្អែកខេត្ដសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ។ តាមការលើកឡើងរបស់ពួកគាត់ បង្ហាញថា ពួកគាត់ពិតជាមានការប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ខ្ពស់ពីភ្ញៀវទេសចរ ខណៈអ្នកទេសចរទាំងនោះ ធ្វើដំណើរពីគ្រប់ទីកន្លែង ពីប្រទេសមួយទៅប្រទេសមួយទៀត។ ការទទួលបានវ៉ាក់សាំងនេះ ទោះបីមិនអាចការពារបាន១០០%ក៍ដោយ...

ព័ត៌មានលំអិត

ឯកឧត្តមអភិបាលខេត្តសៀមរាប ចុះពិនិត្យការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រកបរបរដឹកជញ្ជូនភ្ញៀវ

នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងពិនិត្យសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរបើកបររ៉ឺម៉កម៉ូតូ ម៉ូតូកង់បី និងខ្លះជាអ្នកបើកបររថយន្តទេសចរណ៍ តាមគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត លើកឡើងថា ការចាក់វ៉ាក់សាំងជូនដល់បងប្អូងដែលជាអ្នកពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូននាពេលនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដល់សុខភាពប្រជាពលរដ្ឋដែលមានហានិភ័យ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមខេត្តសៀមរាបទទួលអំណោយជាសម្ភារៈពីធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា FTB

នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអញ្ជើញទទួលអំណោយជាសម្ភារៈ ពីធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា FTB ដោយអំណោយរួមមាន៖ អាកុល ៦០០លីត្រ និងម៉ាស់...

ព័ត៌មានលំអិត

ឃាត់ខ្លួនបុរស២នាក់ជាប់ពាក់ព័ន្ធករណីលួចឆក់ត្រីក្នុងតំបន់បឹងពារាំង

នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវបានធ្វើការឃាត់ខ្លួនបុរស់ចំនួន២នាក់ ក្រោយធ្វើសកម្មភាពឆក់ត្រីខុសច្បាប់ក្នងតំបន់ពូជត្រីធម្មជាតិបឹងពារាំង។ តាមសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់រួមមានទីជនសង្ស័យទាំង0២នាក់រួមមានទី១ ឈ្មោះ សៀ ឆៃណា ភេទ ប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ជាងជួសជុលកង់ម៉ូតូ ទីលំនៅបច្ចុប្បន្ន ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន០១នាក់នៅថ្ងៃនេះ ដែលមានមុខរបរលក់គ្រឿងក្រអូបនៅផ្សារក្រោម ក្នុងក្រុងសៀមរាប និង សម្រេចបិទការចេញចូលជាបណ្តោះអាសន្នផ្សារក្រោមនេះផងដែរ

តាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន០១នាក់នៅថ្ងៃនេះ គឺឈ្មោះ អ៊ឹង ខៃលី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់គ្រឿងក្រអូបនៅផ្សារក្រោម រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ជាបុគ្គលដែលបានធ្វើចត្តាឡីស័ក ដោយពាក់ព័ន្ធជាមួយនឹងបុរសវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ...

ព័ត៌មានលំអិត
Page 266 of 590 1 265 266 267 590

Recommended

សូម Like និង Follow ពួកយើង