ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អភិបាលខេត្តសៀមរាបចាត់ទុកការធ្វើស្រែសង្គមរបស់រដ្ឋស្រុកបន្ទាយស្រីសម្រាប់យកអង្ករមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ គឺជាគំរូដ៏ល្អមួយ

ថ្លែងនៅក្នុងពិធីចែកអង្ករដែលបានមកពីធ្វើស្រែសង្គមរបស់រដ្ឋបាលស្រុកបន្ទាយស្រី ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទូទាំងស្រុកបន្ទាយស្រី ចំនួន២.៦៦៨គ្រួសារ ជាប្រភេទក្រ១ ក្រ២ និងប្រជាការពារភូមិ នៅព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយសារតែការរាត្បាតនៃមេរោគកូវីដ-១៩ បានធ្វើឱ្យប្រជាពលរដ្ឋមានការរងផលប៉ះពាល់ជាច្រើន ក្នុងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ កាន់តែជួបការលំបាកខ្លាំង ហេតុនេះរដ្ឋបាលស្រុកបន្ទាយស្រី បានសហការជាមួយសប្បុរសជន អង្គការដៃគូ និងប្រជាពលរដ្ឋបានរួមគ្នាធ្វើស្រែសង្គម...

ព័ត៌មានលំអិត

កិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារ រយៈពេលមួយឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តឆ្នាំ២០២១ របស់មន្ទីរធម្មការ និងសាសនាខេត្តសៀមរាប

នារសៀលថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១ មន្ទីរធម្មការ និងសាសនាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារ រយៈពេលមួយឆ្នាំ ២០២០ និងទិសដៅអនុវត្តបន្តឆ្នាំ២០២១ ដែរពិធីនេះប្រព្រិត្តិទៅក្រោមអធិបតីយភាព លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងអ្នកពាក់ព័ន្ធមកពីតំណាងសាសនាផ្សេងក្នុងខេត្តផងដែរ។ ក្នុងឱកាសនោះ លោកស្រីយូ...

ព័ត៌មានលំអិត

ស្រុកក្រឡាញ់ និងស្រុកស្រីស្នំជាគោលដៅទី១នៃការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ ឆ្នាំ២០២០

នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ខ្លួន អាណត្តិទី៣ ឆ្នាំ២០២០ នៅគោលដៅទី១ សម្រាប់ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប រួមជាមួយមន្រ្តីជំនាញថ្នាក់ខេត្ត...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមខេត្ត ប្រគល់អំណោយមនុស្សធម៌ជូនសមាគមនារីកម្ពុជាដើមី្បសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ក្នុងការចូលរួមសកម្មភាពជួយដល់ស្ត្រីរងគ្រោះ

នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ សាខាកាកបាទក្រហមខេត្តសៀមរាប បានប្រគល់អំណោយមនុស្សធម៌ជូនសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប ដែរអំណោយទាំងនោះមាន៖អង្ករ ៤.៥០០គីឡូក្រាម ,ទឹកបរិសុទ្ធ២០កេស ,មី៣០០កេសតូច អំពូលភ្លើងបំភ្លឺសូឡាចំនួន ៥ឈុត និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ ពិធីនេះប្រព្រឹត្តិទៅក្រោមវត្តមានលោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប...

ព័ត៌មានលំអិត

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាមរយ:ពេល៤ថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវជាង១១ម៉ឺននាក់

រយ:ពេល៤ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម ថ្ងៃទី១១-១៤ ខែកុម្ភ: ឆ្នាំ២០២១ នៅទូទាំងខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១១ម៉ឹន ៧ពាន់នាក់ (ដប់មួយម៉ឺនប្រាំពីរពាន់នាក់) មានការធ្លាក់ចុះជាងឆ្នាំមុន ដោយការធ្លាក់ចុះ គឺបណ្តាលមកពីវិបត្តិជាសាកល នៃជំងឺកូវីដ-១៩។ បើតាមលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឲ្យដឹងថាចាប់ពីថ្ងៃទី១១ មកដល់ថ្ងៃទី១៤ខែកុម្ភៈនេះ មានអ្នកទេសចរប្រមាណជាង១១ម៉ឺន៧ពាន់នាក់ ក្នុងនោះមាន...

ព័ត៌មានលំអិត

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកកិច្ចសាមញ្ញប្រចាំសប្តាហ៍ ត្រួតពិនិត្យវឌ្ឍនភាពការងារ

នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២O២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញបើកកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ដែលបានលើកឡើងការពីសប្ដាហ៍កន្លងទៅ។ ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានជំរុញដល់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងបណ្តាមន្ទីរព័ត៌មានទាំងអស់ ត្រូវធ្វើការពិនិត្យឡើងវិញ ចំពោះអង្គភាពសារព័ត៌មានឯកជនមួយចំនួន...

ព័ត៌មានលំអិត

យ៉ាងហោចណាស់ មនុស្ស១៤នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរចរណ៍ អំឡុងថ្ងៃចូលឆ្នាំចិន-វៀតណាម

រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៃថ្ងៃចូលឆ្នាំចិន-វៀតណាម ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងសរុបចំនួន ៣៥ករណី និងបានបង្កឲ្យមនុស្សយ៉ាងតិចណាស់ ១៤នាក់បានស្លាប់ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ការចុះផ្សាយដដែលនេះ បញ្ជាក់ថា មូលហេតុនៃការស្លាប់ក្នុងគ្រោះថ្នាក់នេះ បង្កដោយ ការបើកបរលើសល្បឿនកំណត់ចំនួន ៨នាក់...

ព័ត៌មានលំអិត

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអនុវត្តន៍ច្បាប់ចំពោះអ្នកគេចវេសពីការធ្វើចត្តាឡីស័ក និងស្នើកែអនុក្រឹត្យពិន័យឱ្យបានធ្ងន់ធ្ងរ

តាមរយៈសារសំឡេងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យក្រសួងសុខាភិបាល និងមន្ត្រីពាក់ព័ន្ធទាំងអស់ ចាប់ផ្តើមអនុវត្តន៍វិធានការច្បាប់តាម «អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល» ឱ្យបានតឹងរឹងបំផុតចំពោះអ្នកព្យាយាមគេចវេសពីការធ្វើចត្តាឡីស័ក។ បទបញ្ជា និងការណែនាំនេះ បានធ្វើឡើងបន្ទាប់ពីពលករខ្មែរឆ្លងមកពីប្រទេសថៃមួយចំនួន បានព្យាយាមគេចវេសពីការធ្វើចត្តាឡីស័ក ដែលជាហានិភ័យដ៏ធ្ងន់ធ្ងរក្នុងការនាំជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ សម្តេចតេជោ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ចុះសួរសុខទុក្ខប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មុនត្រៀមបញ្ជូនមកខេត្តសៀមរាបវិញ

នាថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២១ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងជាប្រធានគណៈកម្មការទទួលប្រជាពលរដ្ឋចំណូលស្រុក បានចុះជួប ប្រជាពលរដ្ឋចំណូលស្រុកមកពីបរទេស នៅតាមមណ្ឌលចត្តាឡីស័ក នៃបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីស្វែងយល់ពីការរស់នៅរបស់ប្រជាពលរដ្ឋអំឡុងពេលធ្វើចត្តាឡីស័ក។ តាមរបាយការណ៍របស់ ក្រុមការងារគ្រប់គ្រងប្រជាពលរដ្ឋចំណូលស្រុកមកពីប្រទេសថៃ នៃខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានបង្ហាញប្រហែលគ្នាថា ក្នុងមួយថ្ងៃៗ ជាមធ្យម ក្រុមការងារបានទទួលជនចំណូលស្រុក...

ព័ត៌មានលំអិត

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួបសំណេះសំណាលជាមួយកុមារគថ្លង់ ពិការភ្នែក និងកុមារកំព្រា ក្នុងក្រុងសៀមរាប

នារសៀលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី គណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ប្រធានកិត្តិយស អនុប្រធានគណ:កម្មាធិការសាខាកាកបាទកម្រហមកម្ពុជា...

ព័ត៌មានលំអិត
Page 286 of 591 1 285 286 287 591

Recommended

សូម Like និង Follow ពួកយើង