សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

កម្លាំងនគរបាលស្រុកប្រាសាទបាគង បានបញ្ជូនខ្លួនស្រ្តីជាជនសង្ស័យម្នាក់ទៅកាន់តុលាការ ពីបទលួចដោះក្រវិលក្មេងៗជាច្រើននាក់ក្នុងខេត្តសៀមរាប

បើតាមលោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការ នគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងនគរបាលស្រុកប្រាសាទបាគង បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅកាន់តុលាការ ជាប់ពាលក់ព័ន្ធករណីលួចដោះក្រវិលក្មេង ក្នុងចំនុចភូមិពពេល ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយជនសង្ស័យមានឈ្មោះ ភួង សុជាតិ ហៅចំបើង...

ព័ត៌មានលំអិត

ទារិកាម្នាក់ស្លាប់ និង ៣នាក់របួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍ស្រុកប្រាសាទបាគង

  ទារិកាអាយុ ៦ខែម្នាក់ ក្នុងចំណោមសមាជិកគ្រួសារបួននាក់បានស្លាប់ និង ៣នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ ដែលបានកើត កាលពីវេលាម៉ោងប្រមាណ៥ ល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ តាមការឲ្យដឹងពី សមត្ថកិច្ច...

ព័ត៌មានលំអិត

យ៉ាងតិចមនុស្សម្នាក់ស្លាប់និងរបួសធ្ងន់ស្រាលចំនួន៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកជីក្រែង

កាលពីរសៀលវេលាម៉ោង៤ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត និងរថយន្ត បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង៨នាក់ទៀតរងរបួសធ្ងន់ស្រាល។ ករណីគ្រោះថ្នាក់នេះ ស្ថិតក្នុងភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។ តាមការឲ្យដឹងពី លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង ករណីគ្រោះថ្នាក់ចរាចរណ៍ មួយនេះកើតឡើង...

ព័ត៌មានលំអិត

ឯកអគ្គរដ្ឋទូតអូស្រ្តាលី បង្ហាញថាវិធានការទប់ស្កាត់ជំងឺកូវីត១៩នៅកម្ពុជា មានភាពល្អប្រសើរ

ក្នុងដំណើរទស្សនកិច្ច នៅតាមបណ្តាខេត្តច្រកព្រំដែនកម្ពុជា-ថៃ ឯកឧត្តម ផាប្លូ កាំង ( Pablo Kang ) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងមណ្ឌលចត្តាឡីស័កស្រុកឡាញ់ ខេត្តសៀមរាប បានវាយតម្លៃថា កម្ពុជាមានការគ្រប់គ្រង ការពារ និងទប់ស្កាត់ ការរីករាលដាលជំងឺកូវីត១៩...

ព័ត៌មានលំអិត

យ៉ាងហោចណាស់អ្នកបើកបរយានយន្ត ៦នាក់ រកឃើញថាមានផ្ទុកសារធាតុញៀនក្នុងខ្លួន លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកពួក នៅថ្ងៃទី៨ ខែកញ្ញានេះ

  យ៉ាងហោចណាស់អ្នកបើកបរយានយន្ត ៦នាក់ ក្នុងចំណោម ៤៩នាក់ ត្រូវបានមន្ត្រីជំនាញ នៃក្រុមការងារអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ពិនិត្យឃើញមាន ផ្ទុកសារធាតុញៀនក្នុងខ្លួន ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រ ស្រុកពួក ខេត្តសៀមរាប នេះបើតាមរបាយការណ៍ផ្ដល់ដោយមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប នៅល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។...

ព័ត៌មានលំអិត

មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្ដាំផ្ញើដល់អាជ្ញាធរទាំងនៅថ្នាក់ខេត្តនិងមូលដ្ឋាន សូមយកបញ្ហាគ្រឿងញៀន ជាអទិភាពក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់

ឯកឧត្ដមឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀននោះទេ ប៉ុន្តែជាប្រទេសដែលឧក្រិដ្ឋជនគ្រឿងញៀន បាននាំចូលគ្រឿងញៀនមកធ្វើការចែកចាយបន្ត និង មានអ្នកប្រើប្រាស់បន្ត បើទោះជាមានការបិទទ្វារព្រំដែននៃប្រទេសនិមួយៗលើពិភពលោក បិទជើងហោះហើរជាអន្តរជាតិក្នុងដំណាក់កាលនៃការគម្រាមកំហែងធ្ងន់ធ្ងរដោយវិបត្តិកូវីដ១៩យ៉ាងណាក៏ដោយ ហើយបើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ការបង្ក្រាបបទល្មើសគ្រឿងញៀនកើនជាង២២ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩...

ព័ត៌មានលំអិត

ប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប បង្ហាញថា ស្ត្រីផ្ទុកមេរោគអេដស៍៣នាក់ ទើបសម្រាលកូន ពុំមានចម្លងមេរោគអេដស៍ដល់ទារកឡើយ

ស្រ្តីជាម្ដាយ ៣នាក់ មានផ្ទុកមេរោគអេដស៍ បានសម្រាលកូន ដោយសុវត្ថិភាព នៅមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប និងពុំមានការចម្លង មេរោគអេដស៍ទៅទារកឡើយ នេះបើតាមប្រសាសន៍ លោកវេជ្ជបណ្ឌិត យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ។ លោកប្រធានមន្ទីរពេទ្យ លើកឡើងថា តាមរយៈបទពិសោធន៍របស់គ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប...

ព័ត៌មានលំអិត

មន្ទីរបរិស្ថានខេត្តសៀមរាប នឹងចាត់វិធានការតាមច្បាប់ ដល់ម្ចាស់អាជីវកម្មទិញ និងរក្សាទុកសំណល់អេឡិចត្រូនិច មិនគោរពសេចក្ដីណែនាំពីវិធានការគ្រប់គ្រងសំណល់អេឡិចត្រូនិច

ម្ចាស់អាជីវកម្ម ទិញ និងរក្សាទុក នូវសំណល់អេឡិចត្រូនិចគ្រប់ប្រភេទ ដូចជា ទូរទស្សន៍ ម៉ាញ៉េ ទូរស័ព្ទដៃ និងបរិក្ខាអេឡិចត្រូនិចគ្រប់ប្រភេទ នឹងត្រូវរងការផាកពិន័យ ឬមានទោស ក្នុងករណីមិនបានអនុវត្តន៍តាមសេចក្ដីណែនាំ ស្ដីពីវិធានការគ្រប់គ្រងសំណល់អេឡិចត្រូនិចឲ្យបានត្រឹមត្រូវ នេះបើតាមការលើកឡើងរបស់ លោក ណម គឹមអ៊ន អនុប្រធានការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តសៀមរាប នៅថ្ងៃទី០១...

ព័ត៌មានលំអិត

កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបញ្ជូនជនសង្ស័យ ០៦នាក់ទៅតុលាការជាប់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន

សៀមរាប៖ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានបញ្ជូនខ្លួនជនសង្ស័យចំនួន ០៦នាក់ទៅកាន់តុលាការខេត្តសៀមរាប ជាប់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន ។ បើតាមលោកឧត្តមសេនីយ៍ ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប បានបញ្ចាក់ថា ជនសង្ស័យទាំង ០៦នាក់រួមមាន៖ ទី១ឈ្មោះ សឿន សាន់...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប គាំទ្រចំណាត់ការរបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ស្ដីពីការហាមឃាត់ការធ្វើអាជីវកម្មទិញលក់ពិឃាតសត្វសុនខ ហើយអំពាវនាវដល់អ្នកប្រកបមុខរបបនេះ គួរតែប្ដូរទៅប្រកបមុខរបរផ្សេងតាមតែអាចធ្វើទៅបាន

មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តសៀមរាប តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ដោយមានការិះគន់ពីភ្ញៀវទេសចរអន្តរជាតិ ក្នុងនាមអាជ្ញាធរខេត្ត សូមគាំទ្រចំណាត់ការរបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ស្ដីពីការហាមឃាត់ការធ្វើអាជីវកម្មទិញលក់ពិឃាតសត្វសុនខ ព្រោះថា ការបរិភោគសាច់សត្វសុនខនេះ វាអាចធ្វើឲ្យមានជំងឺអាសន្នរោគ និងជំងីផ្សេងៗទៀត រួមទាំងមេរោគកូវីត ជាពិសេសធ្វើឲ្យសុខភាពអ្នកបរិភោគចុះទន់ខ្សោយឬអាចដល់ស្លាប់ក៏ថាបានដែរ...

ព័ត៌មានលំអិត
Page 29 of 84 1 28 29 30 84

Recommended

សូម Like និង Follow ពួកយើង