ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ភ្លើងឆេះព្រៃចម្ការពូជឈើធ្នុង អស់ប្រមាណ២០ហិកតានៅស្រុកស្វាយលើ ខេត្តសៀមរាប

តាមការឲ្យដឹងពីលោក លោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បញ្ជាក់ថា ករណីភ្លើងឆេះព្រៃចម្ការពូជឈើធ្នុង កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈម្សិលមិញនេះ បណ្ដាលឲ្យឆេះព្រៃ អស់ទំហំប្រមាណ២០ហិកតា។ លោក ម៉ែន វុទ្ធី បន្ថែមថា៖ ករណីភ្លើងឆេះនេះ...

ព័ត៌មានលំអិត

ក្រុមហ៊ុននៃប្រទេសចិន ស្នើសុំកិច្ចសហការលើការផ្សព្វផ្សាយតាមប្រព័ន្ធOTT ពីក្រសួងព័ត៌មានប្រទេសកម្ពុជា

នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក Long Haiyun អគ្គនាយក ក្រុមហ៊ុន Global Digital Exchange Foundation Co,LTD បានចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមគម្រោងកែលម្អសួនកម្សាន្តនៅតាមមាត់ប្រឡាយបណ្ដោយផ្លូវ៦០ម៉ែត្រ

នៅល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បង្ហាញថា ប្រឡាយទឹកផ្លូវ៦០ម៉ែត្រ នៅតាមបណ្ដោយផ្លូវសម្ដេចវិបុលបញ្ញាសុខ អាន ឬផ្លូវ៦០ម៉ែត្រ ស្ថិតនៅតំបន់អង្គរឃ្យុងយូ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប នឹងត្រូវកែលម្អទៅជាសួនកម្សាន្តមានផ្លូវកង់ ផ្លូវថ្មើរជើង កន្លែងអង្គុយ ដើម្បីលើកកម្ពស់សោភណ្ឌភាពក្រុង និងទាក់ទាញភ្ញៀវទេសចរ។...

ព័ត៌មានលំអិត

គ្រួសារទីទ័លក្រស្រុកប្រាសាទបាគង ទទួលផ្ទះមនុស្សធម៌ទី៧៦ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រគល់ផ្ទះមនុស្សធម៌ទី៧៦ ដែលជាអំណោយរបស់ឯកឧត្តម ឃឹម ប៉ូសាយ និងលោកជំទាវ ម៉ម វាសនា ជូនដល់លោកតាលោកតាយាយទីទ័លក្រ មួយគ្រួសារ រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោកជំទាវ ទាង អេង...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប៖ការបើកវ៉ាជែងនិងបើកទន្ទឹមគ្នាជាកត្តាមួយដែលប្រឈមឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍

ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងក្រុងសៀមរាប បានបង្ហាញ់ថា នាពេលសព្វថ្ងៃនេះ ពួកគាត់សង្គេតឃើញ ប្រជាពលរដ្ឋមួយចំនួន នៅតែមិនសូវចូលរួមគោរពច្បាប់ចរាចរនូវឡើយ ជាពិសេសអ្នកខ្លះបើកបរដោយការវ៉ាជែងច្រើនជួរ និងបើកបរទន្ទឹមគ្នា ដែរនេះ គឺជាកត្តាមួយយ៉ាងសំខាន់ដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ។ ដោយសារកត្តាប្រឈមនេះ ពួកគាត់ក៏បានទទូចឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវធ្វើការរឹតបន្ទឹងទៅលើបញ្ហានេះឲ្យបានតឹងរឹងជានេះទៀត ក្នុងសូមឲ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការចុះអប់រំផ្សព្វផ្សាយពីបញ្ហានេះឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យមានប្រសិទ្ធភាព។ បើតាមលោកវរសេនីយ៍ទោ ឈិត ឆាត...

ព័ត៌មានលំអិត

ក្រុមហ៊ុនផលិតនំក្នុងប្រទេស បង្ហាញពីឱកាសវិនិយោគនៅកម្ពុជា និងជូនអំណោយដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន

នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២O២១ នាទីស្តីការក្រសួងព័ត៌មាន ក្រុមហ៊ុនផលិតនំ ម៉ាកដំរី (Elephant) បាននាំយកអំណោយ ជានំស្រួយ ចាហួយ ទឹកដោះគោជូ និងភេសជ្ជៈប៉ូវកម្លាំងសរុបចំនួន ៩O កេះធំ ព្រមទាំងបានបង្ហាញពីវឌ្ឍភាពនៃការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា ជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប កោតសរសើរលើវឌ្ឍភាពការងាររបស់មន្ទីរកសិកម្មខេត្ត ព្រមទាំងជំរុញដល់មន្ត្រីជំនាញបន្តបង្ក្រាបបទល្មើសនានា

នៅព្រឹកថ្ងៃទី ០២ ខែកុម្ភះ ឆ្នាំ២០២១នេះ នៅសាលាខេត្តសៀមរាប លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បាន ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ និង តាមដានវឌ្ឍនភាពការងារ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត អស់លោក...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋខ្មែរ ចាប់អារម្មណ៍កម្មវិធីទេសចរណ៍បោះតង់ ដែលជាទេសចរណ៍ កំពុងពេញនិយម នៃយុវវ័យ និងវ័យកណ្តាល 

សម្រាប់ទេសចរណ៍បោះតង់ ភ្ញៀវទេសចរណ៍បានជ្រើសរើសទីតាំងដែលសក្តិសម និងមានអំណោយផល ដែលទីតាំងទាំងនោះជាតំបន់អេកូទេសចរណ៍ មានដូចជា តំបន់ភ្នំ ទឹកធ្លាក់ ទឹកស្ទឹង ជារួមគឺនៅព្រៃភ្នំ ហើយមានប្រភពទឹកប្រើប្រាស់ បន្ទប់អនាម័យ មានសុវត្ថិភាព និងទេសភាពស្អាតៗ។ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប មានប្រសាសន៍ថា៖ យុវជនក៏ដូចអ្នកទេសចរណ៍ ជាលក្ខណៈគ្រួសារក្តី...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកស្រីស្នំ សម្ពោធស្ថានីយផលិតទឹកពិសារសុវត្ថិភាពសហគមន៍ស្លែងតាវេត

នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២១ អាជ្ញាធរស្រុកស្រីស្នំ បានសម្ពោធដាក់ឲ្យប្រើប្រាស់ នូវស្ថានីយផលិតទឹកពិសារសុវត្ថិភាពសហគមន៍ស្លែងតាវេត ស្ថិតក្នុងបរិវេណសាលាឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប ជាផ្លូវការ ដើម្បីលើកកម្ពស់សុខភាព អនាម័យ និងជំរុញដល់ប្រជាពលរដ្ឋទទួលទានទឹកសុវត្ថិភាពនៅតាមមូលដ្ឋាន។ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលស្រុក លោក សាង គិមសេង អភិបាលរងស្រុកស្រីស្នំ...

ព័ត៌មានលំអិត

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បើកវគ្គបណ្តុះបណ្តាល ស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់សកម្មភាពជនពិការខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បើកវគ្គបណ្តុះបណ្តាល ស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមប្រឹក្សាសកម្មភាពជនពិការដែរពិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន តំណាងអង្គការជនពិការអន្តរជាតិ (HI) លោកលោកស្រី អនុប្រធាន សមាជិកសមាជិកា...

ព័ត៌មានលំអិត
Page 290 of 591 1 289 290 291 591

Recommended

សូម Like និង Follow ពួកយើង