មន្ត្រីសុរិយោដីនិងអាជ្ញាធរស្រុកស្វាយលើ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ត្រៀមឯកសារ និងកំណត់ព្រំដីអោយបានច្បាស់លាស់
ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធក្នុងភូមិចំនួន៧ នៃឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដី សូមចូលរួមសហការជាមួយក្រុមការងារជំនាញចុះវាស់វែងដីធ្លី ដោយចូលរួមបោះបង្គោលព្រំដីដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួនដែលពាក់ព័ន្ធទុកឲ្យរួចរាល់។ លោក ស៊ុន សុជាតិ បានបញ្ជាក់ថា ...











