Tag: #ព៍ត៌មានខេត្តសៀមរាប

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ គណៈកម្មាធិការបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅក្នុងកិច្ចប្រជុំរបស់ខ្លួន ក្រោមការដឹកនាំរបស់លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរក្រុង-ស្រុកទាំងអស់ក្នុងខេត្ត ដើម្បីត្រួតពិនិត្យ និង ស្វែងរកដំណោះស្រាយ ...

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈដែលមិនទាន់មានច្បាប់អនុញ្ញាត រួសរាន់មកបំពេញភាពស្របច្បាប់នៅមន្ទីររ៉ែ និងថាមពលខេត្ត

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈដែលមិនទាន់មានច្បាប់អនុញ្ញាត រួសរាន់មកបំពេញភាពស្របច្បាប់នៅមន្ទីររ៉ែ និងថាមពលខេត្ត

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា សព្វថ្ងៃនេះនៅក្នុងទូទាំងខេត្តសៀមរាបមានស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ន សរុបចំនួន ៣៦២ ស្ថានីយ ក្នុងនោះមានស្ថានីយប្រេងឥន្ធនៈចំនួន៣១៣ស្ថានីយ , ស្ថានីយឧស្ម័នឥន្ធនៈចំនួន១១ ស្ថានីយ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈមានចំនួន៣៨ស្ថានីយ ហើយក្នុងចំណោមស្ថានីយទាំងអស់ មានស្ថានីយខ្លះសាងសង់ខុសបច្ចេកទេស មានហានិភ័យខ្ពស់គួរឲ្យព្រួយបារម្ភ ដែលចាំបាច់ត្រូវធ្វើការកែសម្រួល និងផ្លាស់ប្តូរទីតាំង ...

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៧៣ ជូនគ្រួសារក្រីក្រពិការជើងនៅឃុំសំរោងយា ក្នុងស្រុកពួក

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៧៣ ជូនគ្រួសារក្រីក្រពិការជើងនៅឃុំសំរោងយា ក្នុងស្រុកពួក

កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នោះ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី៧៣ ចំនួន១ខ្នង ជូនគ្រួសារលោក គី រី អាយុ៦៥ឆ្នាំ ជាជនពិការជើងឆ្វេង និងភរិយាឈ្មោះ ញ៉ឹក ម៉ុន ...

អគ្គិភ័យឆាប់ឆេះរោងគោនៅសង្កាត់ជ្រាវ ក្រុងសៀមរាប បណ្តាលឱ្យឆេះគោយន្តកន្រ្តៃយ៍ចំនួន ០២គ្រឿង និងសម្ភារមួយចំនួន តែមិនបានរងគ្រោះដល់មនុស្សឡើយ

អគ្គិភ័យឆាប់ឆេះរោងគោនៅសង្កាត់ជ្រាវ ក្រុងសៀមរាប បណ្តាលឱ្យឆេះគោយន្តកន្រ្តៃយ៍ចំនួន ០២គ្រឿង និងសម្ភារមួយចំនួន តែមិនបានរងគ្រោះដល់មនុស្សឡើយ

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជា្រវ បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ២០និង៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យមួយបានកើតឡើងដោយឆេះរោងដាក់គោ ស្ថិតនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ជារបស់ជនឈ្មោះ ហ៊ុម ប្រឹង ភេទប្រុស អាយុ៥៣ឆ្នាំ បណ្តាលឱ្យខូចខាតរោងគោធ្វើអំពីឈើប្រក់ស័ង្កសីទំហំ១២ម៉ែត្រគុណនឹង២៥ម៉ែត្រ , គោយន្តកន្រ្តៃយ៍ចំនួន០២គ្រឿង , ទូកស្មាច់ប្រវែង៨ ...

កូនឈើចម្រុះជាង៥ពាន់ដើម ត្រូវបានដាំនៅតាមដងផ្លូវសំខាន់ៗ ក្នុងស្រុកក្រឡាញ់

កូនឈើចម្រុះជាង៥ពាន់ដើម ត្រូវបានដាំនៅតាមដងផ្លូវសំខាន់ៗ ក្នុងស្រុកក្រឡាញ់

កូនឈើចម្រុះរួមមាន ប្រភេទកូនដើមក្ងោក , ដើមលឿងរាជ , ដើមឥន្ទនេល , ដើមរាំង និង ដើមឈើទាល ចំនួន៥ពាន់៥០០ដើម ដែលទទួលបានការជួយឧបត្ថម្ភពីអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើក្រឡាញ់ ត្រូវបានរដ្ឋបាលស្រុកក្រឡាញ់ រៀបចំដាំតាមដងផ្លូវសំខាន់ៗក្នុងស្រុក ចំនួន៤គោលដៅ សរុបប្រវែងផ្លូវទាំងអស់ជាង២០គីឡូម៉ែត្រ នាព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០ តាមរយៈការបើកយុទ្ឋនាការ ដាំដើមឈើចំនួន៥៥០០ដើម ...

កិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

កិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

របៀបវារៈចំនួន២ គឺការពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ និងការពិនិត្យ ពិភាក្សា អនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប គឺជារបៀបវារៈសំខាន់នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដែលបានធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តសៀមរាប នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ...

កិច្ចប្រជុំគណៈគម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

កិច្ចប្រជុំគណៈគម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស (គសប)របស់ក្រុមប្រឹក្សាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាពលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ដសៀមរាប និងមានការអញ្ជើញចូលរួម ពីស្ថាប័នអាជ្ញាធរជាតិអប្សរា លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ដែលជាសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស។ កិច្ចប្រជុំ គ ស ...

គ្រួសារងាយរងគ្រោះក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

គ្រួសារងាយរងគ្រោះក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកទៅចែកជូនបងប្អូនក្រុមគ្រួសារជួបផលប៉ះពាល់ក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ ដោយផ្តោតចំពោះចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និង ជនពិការទីទ័លក្រ ចំនួន ៦០គ្រួសារ ក្នុងស្រុកជីក្រែង ...

ស្ថានទូតសហរដ្ឋអាមេរិក មានគោលដៅបង្កើនចំនួននិស្សិតកម្ពុជា ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក !

ស្ថានទូតសហរដ្ឋអាមេរិក មានគោលដៅបង្កើនចំនួននិស្សិតកម្ពុជា ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក !

 នៅក្នុងដំណើរទស្សនកិច្ចនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តសាខាខេត្តសៀមរាប ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក វាយតម្លៃថា សៀមរាបគឺជាទីផ្សាររីកចម្រើនសម្រាប់ការអប់រំជាន់ខ្ពស់នៅសហរដ្ឋអាមេរិក ស្ថានទូតមានគោលដៅបង្កើនចំនួននិស្សិតកម្ពុជានៅទីនោះ! ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា (ឯកឧត្តម W. Patrick Murphy ) បានអញ្ជើញទៅសាកលវិទ្យាល័យបញ្ញាសាស្ត្រសាខាខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារទី៣០មិថុនានេះ ក្នុងគោលបំណងដើម្បីពិនិត្យមើលមជ្ឈមណ្ឌលផ្តល់ការប្រឹក្សាអំពីការអប់រំ ( EducationUSA ) ដែលជាជំនួយរបស់ស្ថានទូតអាមេរិក ក្រោមការគាំទ្រថវិកាពីការិយាល័យអប់រំ និងកិច្ចការវប្បធម៌។ ...

ឃុំតាសោម ស្រុកអង្គរជុំ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ជាឃុំដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល

ឃុំតាសោម ស្រុកអង្គរជុំ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ជាឃុំដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល

នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០នេះ ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ឃុំតាសោម ស្រុកអង្គរជុំខេត្តសៀមរាប គឺជាឃុំបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ របស់នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ លោក លោកស្រី តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់បានចូលរួមផងដែរ ។ ...

Page 3 of 4 1 2 3 4

Recommended

សូម Like និង Follow ពួកយើង