ជប៉ុនមានគម្រោងសាងសង់អគារថ្មីធំមួយ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រាប់សេវាសង្គ្រោះបន្ទាន់និងវះកាត់
ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA កំពុងសិក្សាគម្រោងផ្តល់ជំនួយលើការសាងសង់អគារថ្មីធំមួយ មានកម្ពស់៤ជាន់ ស្មើនឹង ៥០០គ្រែ ដោយផ្តោតជាសំខាន់ទៅលើការផ្តល់សេវាសង្គ្រោះបន្ទាន់និងវះកាត់ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រាប់បំពេញតម្រូវការក្នុងការផ្តល់សេវាទទួលអ្នកជំងឺឲ្យសម្រាលព្យាបាល ខណៈពេលដែលបច្ចុប្បន្ននេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប កំពុងប្រឈមនឹងចំនួនដ៏ច្រើននៃអ្នកជំងឺ ដែលមិនត្រឹមតែមកពីបណ្តាមូលដ្ឋានក្នុងខេត្តសៀមរាបប៉ុណ្ណោះទេ ...