អាជ្ញាធរស្រុកប្រាសាទបាគង អំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្ត៣ការពារនិង៣កុំ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ និងឆាប់រាយការណ៍ទៅមន្ត្រីមានសមត្ថកិច្ចនៅជិតមូលដ្ឋានករណីឃើញមានអ្នកចំណូលមកពីខេត្តផ្សេង
លោក សយ វណ្ណា អភិបាលរងស្រុកប្រាសាទបាគង មានប្រសាសន៍ថា ស្ថិតក្នុងបរិការណ៍ជំងឺកូវីដ១៩ឆ្លងជាសកល ជាពិសេសកម្ពុជាបានឆ្លងចូលសហគមន៍ ដែលជាការព្រួយបារម្ភរបស់ប្រមុខថ្នាក់ដឹកនាំប្រទេសនិងប្រជាពលរដ្ឋទូទាំងប្រទេស ហើយដំណាក់កាលនេះ ជាដំណាក់លំបាកដែលបុគ្គលគ្រប់រូប មានកាតព្វកិច្ចចាំបាច់ក្នុងការចូលរួមអនុវត្តន៍វិធានការសុខាភិបាល និងវិធានការផ្សេងៗទៀតដែលសម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលបានដាក់ចេញ ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ចូលសហគមន៍ ក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោលនិងមិនដឹងថានៅទីណានោះ ...