ក្រសួងទេសចរណ៍បើកសិក្ខាសាលាស្តីពីបដិសណ្ឋារកិច្ចល្អ ទេសចរណ៍ មានសុវត្ថិភាពនៅខេត្តសៀមរាប
បដិសណ្ឋារកិច្ចល្អ ទេសចរណ៍ មានសុវត្ថិភាព គឺជាមូលដ្ឋានដំបូងដ៍សំខាន់មួយក្នុងការធានាបានភាពកក់ក្តៅ និងភាពពេញចិត្តរបស់អ្នកទេសចរ ដែលមកទស្សនានៅព្រះរាជាណាចក្រកម្ពុជា និងជាចំណែកមួយចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបើកប្រទេសទទួលទេសចរអន្តរជាតិ និងការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ក្នុងការរៀបចំគោលនយោបាយ ដើម្បីធានាបាននិរន្តរភាពទេសចរណ៍។ នេះបើតាមប្រសាសន៍ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការទេសចរណ៍ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) ក្នុងពិធីបើកសិក្ខាសាលាស្តីពី ...











