រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ មានឆន្ទៈរួបរួមសាមគ្គីគ្នាតែមួយ ឈរលើស្មារតីមហាគ្រួសារវិស័យទេសចរណ៍
ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលវិក្រឹតការមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប ឆ្នាំ២០២៥ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ត្រូវបន្តអភិវឌ្ឍន៍សមត្ថភាព និងជំនាញឱ្យជាប់ជាប្រចាំ ពិសេសត្រូវមានឆន្ទៈរួបរួមសាមគ្គីគ្នាតែមួយ ឈរលើស្មារតីមហាគ្រួសារវិស័យទេសចរណ៍ ត្រូវតម្កល់ឧត្ដមប្រយោជន៍ជាតិ និងកិត្តិយសជាតិជាធំ ដោយត្រូវប្រតិបត្តិវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ...











