សិស្សានុសិស្សប្រមាណជាង៣០នាក់ បាននាំគ្នាទៅសម្តែងឈុតឆាកដួលស្លាប់ នៅមុខប្រាសាទអង្គរវត្ត ដោយសារតែការជក់បារី
កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សិស្សានុសិស្សនៃអនុវិទ្យាល័យព្រះឥន្ទកោសា ប្រមាណជាង៣០នាក់ បាននាំគ្នាទៅសម្តែងឈុតឆាកដួលស្លាប់ នៅមុខប្រាសាទអង្គរវត្ត ដោយសារតែការជក់បារី ក្នុងគោលបំណងចង់ទាញចំណាប់អារម្មណ៍ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម ក៍ដូចជាសាធារណជនទូទៅ ទាំងភ្ញៀវជាតិនិងអន្តរជាតិ ឲ្យយល់ដឹងកាន់តែច្បាស់ថា នៅក្នុងបារីមួយដើមមានសារធាតុគីមីពុលរហូតជាង៧ពាន់ប្រភេទ ដែលបានសម្លាប់ប្រជាជនខ្មែរចំនួន៣០នាក់ក្នុងមួយថ្ងៃ និងជិត១ម៉ឺននាក់ក្នុងមួយឆ្នាំ ។ គួររំលឹកថា កាលពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ...