ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ដសៀមរាប ប្រជុំផ្សព្វផ្សាយ ស្ដីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និង បញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ដសៀមរាប មានរៀបចំកិច្ចប្រជុំ ស្ដីពី ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៃឃុំ-សង្កាត់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ដែលមានការចូលរួមពី តំណាងអាជ្ញាធរខេត្ត តំណាងគណបក្សចំនួន៦ និងតំណាងអង្គការ-សមាគមចំនួន៤។...

ព័ត៌មានលំអិត

ព្រឹកមិញនេះគណ:ប្រតិភូគណបក្សប្រជាជនកម្ពុជានិងស្ថាប័នជាតិមួយចំនួនអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប

ព្រឹកមិញនេះគណ:ប្រតិភូគណបក្សប្រជាជនកម្ពុជានិងស្ថាប័នជាតិមួយចំនួនអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយឯកឧត្តម សំរឹទ្ធ សារុណ សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា , ប្រតិភូក្រសួងមហាផ្ទៃ ដឹកនាំដោយលោក អ៊ឹង វណ្ណារិន អនុនាយកដ្ឋានគ្រប់គ្រងបុគ្គលិក ,...

ព័ត៌មានលំអិត

អណ្ដូងទឹកជាង៤០០កន្លែងក្នុងខេត្តសៀមរាប នឹងត្រូវស្ដារឡើងវិញ បន្ទាប់ពីខូចខាតដោយជំនន់ទឹកភ្លៀង

បន្ទាប់ពីជំនន់ទឹកភ្លៀងការពីពេលថ្មីៗនេះបានបញ្ចប់ ហេដ្ឋារចនាសម្ព័ន្ធនានា មានខូចខាតជាច្រើនកន្លែង ក្នុងនោះទឹកស្អាត ជាបញ្ហាអាទិភាពមួយ សម្រាប់ប្រជាពលរដ្ឋនៅតាមជនបទ។ តាមការបង្ហាញរបស់ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងអភិវឌ្ឍន៍ជនបទ នាទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់ខេត្តសៀមរាប អណ្ដូងទឹកខូចខាតដោយសារជំនន់ទឹកភ្លៀងជាង៤០០កន្លែង នឹងត្រូវស្ដារឡើងវិញ។...

ព័ត៌មានលំអិត

នៅឆ្នាំ២០២០ចំនួនបេក្ខជនប្រឡងថ្នាក់ទី១២ មានការកើនឡើងជាង១១ភាគរយ

ទោះបីស្ថានភាពជំងឺកូវីដ-១៩នៅបន្តរីករាលជាសកលក្ដី ប៉ុន្តែដំណើរការនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបសម្រាប់ឆ្នាំ២០២០ នៅតែបន្តជាប្រក្រតីដដែល ហើយនៅឆ្នាំនេះដែរ បេក្ខជនប្រឡងក្នុងខេត្តសៀមរាប មានចំនួនសរុប ៩,៤៦៤នាក់ កើនឡើងជាង១១ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មានចំនួន៨,៤៨៨នាក់ នេះបើតាមរបាយការណ៍របស់ មន្ទីរអប់រំយុវជន និងកីឡា ខេត្ដសៀមរាប បានបង្ហាញក្នុងកិច្ចប្រជុំ ពិភាក្សាស្ដីពីវិធានការទបស្កាត់កូវីដ១៩ នៅថ្ងៃប្រលងបាក់ឌុប ថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០នេះ។ លោក...

ព័ត៌មានលំអិត

សិស្ស១៥០នាក់នៃសាលាបឋមសិក្សាត្រពាំងទឹមស្រុកស្វាយលើទទួលសម្ភារៈសិក្សានិងកង់ពីសប្បុរសជន

  កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមរួមគ្នាដើម្បីការងារសង្គម និងក្រុមសហស្សវត្សមនុស្សធម៌ បាននាំយកសម្ភារៈសិក្សាមួយចំនួន និងកង់ចំនួន១០គ្រឿង ដើម្បីចែកជូនសិស្សានុសិស្សចំនួន ១៥០នាក់ នៃសាលាបឋមសិក្សាត្រពាំងទឹម ស្ថិតនៅភូមិត្រពាំងទឹម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ អញ្ជើញជាអធិបតីក្នុងឱកាសនោះ ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប...

ព័ត៌មានលំអិត

ក្រសួងឧស្សាហកម្មផ្សព្វផ្សាយគម្រោងការប្រឹក្សានិងដំណោះស្រាយបច្ចេកវិទ្យាមកពីប្រទេសកូរ៉េ

ក្រសួងឧស្សាហកម្ម ផ្សព្វផ្សាយ គម្រោងការប្រឹក្សា និងដំណោះស្រាយបច្ចេកវិទ្យាមកពីប្រទេសកូរ៉េ ដល់ក្រុមហ៊ុនសហគ្រាសឯកជន ក្នុងខេត្តសៀមរាប នៅខេត្តសៀមរាប នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សហការគាំទ្រដោយ វិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ និងវិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់កូរ៉េ រួមនិង អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មបានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយ...

ព័ត៌មានលំអិត

កសិករមកពី ស្រុកចំនួន៤ ក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលពីបច្ចេកទេសអង្កេតវាស់ស្ទង់ទិន្នផលស្រូវ

នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្រុកសូទ្រនិគម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសអង្កេតវាស់ស្ទង់ទិន្នផលស្រូវ ជូនដល់កសិករមកពី ស្រុកចំនួន៤ ក្នុងខេត្តសៀមរាប រួមមានស្រុកជីក្រែង សូទ្រនិគម ស្វាយលើ និងស្រុកវ៉ារិន សរុបចំនួន៤២នាក់។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងគោលបំណង...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកស្រីស្នំ រៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា

នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្រុកស្រីស្នំ ខេត្តសៀមរាប មានរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ៖ «អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ» ដែលពិធីនេះ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នំា ដើម្បីជំរុញ ប្រជាពលរដ្ឋទូទៅ ចូលរួមថែរក្សាអនាម័យ និងបរិស្ថានក្នុងសហគមន៍ ចៀសផុតពីការចោលសំរាមគ្មានសណ្ដាប់ធ្នាប់។ លោក...

ព័ត៌មានលំអិត

សាយរត់មកដល់ខេត្តសៀមរាប ជាមួយនឹងការចំនួនថវិការៃអង្គាសឡើងដល់ជាង៤០ម៉ឺនដុល្លារអាមេរិច

គិតត្រឹមម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ថវិការៃអង្គាស សម្រាប់ទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក្នុងយុទ្ធនាការ”រត់ដើម្បីមនុស្សធម៌ ជាមួយសាយ” បានឡើងដល់ជាង៤០ម៉ឺនដុល្លារអាមេរិចហើយ ស្របពេល លោក អ៊ួន បឋម ហៅសាយ ជាសិល្បករមួយរូប នៃកម្មវិធីសប្បុរសធម៌នេះ បានរត់មកដល់ខេត្តសៀមរាបផងដែរ។ ការរត់មកដល់ខេត្តសៀមរាប របស់ លោក...

ព័ត៌មានលំអិត

សំណល់ប្លាស្ទិកក្នុងបឹងទន្លេសាប នៃខេត្តសៀមរាប កើនឡើងពីជិត២០០តោន ទៅជិត២៥០តោន ក្នុងឆ្នាំ២០២០

នៅឆ្នាំ២០១៩ ដោយមានកិច្ចសហការរវាង រដ្ឋបាលខេត្តសៀមរាប មន្ទីរបរិស្ថាន និងអង្គការមូលនិធិទំពាំងស្នងឬស្សី សំណល់ប្លាស្ទិកជាង ៤០០០ការ៉ុង ឬស្មើនឹងទម្ងន់ជិត ២០០ តោន ត្រូវបានប្រមូលចេញពីបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តសៀមរាប ហើយចំនួននេះបានកើនដល់ជាង ៥០០០ការ៉ុង ឬស្មើនឹងជិត ២៥០ តោន នៅឆ្នាំ២០២០ នេះបើតាមរបាយការណ៍ របស់ក្រសួងបរិស្ថាន ក្នុងឱកាសប្រារព្ធទិវាអនាម័យបរិស្ថានជាតិ...

ព័ត៌មានលំអិត
Page 306 of 592 1 305 306 307 592

Recommended

សូម Like និង Follow ពួកយើង