សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

រដ្ឋបាលក្រុងសៀមរាប ទទួលបានអំណោយជាអង្ករពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងសៀមរាប

នៅព្រឹកថ្ងៃទី ៣០ កញ្ញានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និង ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងសៀមរាប បាននាំយកអង្ករចំនួន ៥តោន ប្រគល់ជូនដល់រដ្ឋបាលក្រុង សម្រាប់ចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុង ដែលកំពុងខ្វះខាតជីវភាពប្រចាំថ្ងៃ ។ មានប្រសាសន៍ក្នុងឱកាសនោះ លោក នួន ពុទ្ធារ៉ា...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសប្បុរសជន សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបង្ការ និង ទប់ស្កាត់ជំងឺកូវីដ-១៩

កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីលោកស្រី តាំង វ៉ាន់ច័ន្ទ និងស្វាមី ក្នុងនោះមាន ៖ អង្ករ ៥០០គីឡូក្រាម , ត្រីខ ២៥យួរ និងមី ២៤កេស និងក្រុមហ៊ុន អង្គរលេសស៊ីនហ្វូម ក្នុងនោះមាន...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ក្នុងស្រុកប្រាសាទបាគង ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ លោក លី គឹមហេង ប្រធានការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយ និងសុខភាព នៃសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងលោក សូ ផ្លាតុង អភិបាលស្រុកប្រាសាទបាគង រួមនឹងសហការី បាននាំយកអំណោយមនុស្សធម៌មួយចំនួន ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន ៥គ្រួសារ រស់នៅភូមិសួង ឃុំត្រពាំងធំ...

ព័ត៌មានលំអិត

អាជ្ញាធរសង្កាត់ជ្រាវប្រគល់ឯកសណ្ឋានចំនួន៦០សម្រាប់ ជូនប្រជាការពារនៅក្នុងភូមិខ្នារសម្រាប់បម្រើការងារប្រចាំថ្ងៃ

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ អាជ្ញាធរសង្កាត់ជ្រាវ ក្រុងសៀមរាប បានប្រគល់សម្លៀកបំពាក់ឯកសណ្ឋានប្រជាការពារភូមិចំនួន៦០សម្រាប់ ជូនបងប្អូនប្រជាការពារភូមិខ្នារ សម្រាប់ប្រើប្រាស់បម្រើការងារប្រចាំថ្ងៃ ជាពិសេសសម្រាប់ការងារបិទខ្ទប់តំបន់ហានីភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នេះ។ លោកគង់ ប៊ឹប ចៅសង្កាត់រងទី១ សង្កាត់ជ្រាវ បានឱ្យដឹងថា សម្លៀកបំពាក់ជាឯកសណ្ឋានប្រជាការពារទាំងអស់នេះ បានមកពីការចូលរួមរបស់សប្បុរសជនតាមរយៈលោកផ្ទាល់ ហើយក្រៅពីការប្រគល់ជូនប្រជាការពារនៅក្នុងភូមិខ្នារនេះ លោកនឹងនាំយកសម្លៀកបំពាក់ជាឯកសណ្ឋានប្រជាការពារ ទៅចែកជូនដល់បងប្អូនប្រជាការពារតាមបណ្ដាភូមិផ្សេងៗទៀត...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយជាអង្ករ ១០តោន ពីមន្ទីរដែនដីនគរួបនីយកម្ម និងសំណង និងសាខាពន្ធដារខេត្តសៀមរាប ដើម្បីទុកសម្រាប់ចែកជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតក្នុងតំបន់បិទខ្ទប់ទូទាំងខេត្ត !

ក្នុងស្ថានភាពដែលកំពុងជាប់ដៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារ:ប្រើប្រាស់ និងថវិកា ពីសប្បុរសជន សម្រាប់ផ្គត់ផ្គង់ជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់( តំបន់ក្រហម) ។ ជាមួយនោះ មន្ទីរដែនដីនគរួបនីយកម្ម និងសំណង និងសាខាពន្ធដារខេត្តសៀមរាប បានផ្ដល់អំណោយជាអង្ករចំនួន ១០តោន ដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តសៀមរាប ដើម្បីធ្វើការចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃ ក្នុងវិបត្តិជំងឺកូវីដ-១៩។...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បានធ្វើការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាពលរដ្ឋស្ថិតក្នុងតំបន់ក្រហម នៃក្រុងសៀមរាប បានជិត៣ពាន់គ្រួសារ គិតត្រឹមថ្ងៃទី២៧

ដោយមើលឃើញពីការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ក្រហម កំណត់ដោយរដ្ឋបាលខេត្ត ដែលជាតំបន់កំពុងប្រឈមនឹងហានីភ័យខ្ពស់ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នោះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសាលាខេត្តសៀមរាប បានរៀបចំយុទ្ធនាការផ្គត់ផ្គង់ស្បៀង អាហារដល់ប្រជាពលរដ្ឋជួបការខ្វះខាត ដោយគិតមកត្រឹមនៅថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២១នេះ បានផ្គត់ផ្គង់ស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិ...

ព័ត៌មានលំអិត

ព្រះគ្រូសូត្រស្តាំវត្តពោធិបន្ទាយជ័យ ប្រគេនទេយ្យទានដល់ព្រះសង្ឃក្នុងវត្តនិងប្រជាការពារ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងរដូវភ្ជុំបិណ្ឌនេះ

ថ្មីៗនេះ ព្រះយសមុនីវង្សី រិត ស៊ីធីម យសលាភោ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូសូត្រស្តាំវត្តពោធិ៍បន្ទាយជ័យ ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប បានរៀបចំជាទេយ្យទានប្រគេនព្រះសង្ឃចំនួន ៣០អង្គ គង់ប្រចាំនៅវត្តពោធិ៍បន្ទាយជ័យ ក្នុងនោះព្រះសង្ឃមួយអង្គៗ ទទួលបានទេយ្យទាន រួមមាន ៖ អង្ករ ២០គីឡូក្រាម, ត្រីខ ១យួរ,...

ព័ត៌មានលំអិត

រដ្ឋបាលក្រុងសៀមរាប បានទទួលអំណោយជាអង្ករពីក្រុមហ៊ុនសហគ្រាស ចុង ជៀន ថុង អ៊ិចប្រេស ១៦៨

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ឡំ សុខាក់ នាយករដ្ឋបាលសាលាក្រុងតំណាងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានទទួលអំណោយជាអង្ករចំនួន ១តោន ពីក្រុមហ៊ុនសហគ្រាស ចុង ជៀន ថុង អ៊ិចប្រេស ១៦៨ សម្រាប់ចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត...

ព័ត៌មានលំអិត

រដ្ឋបាលសង្កាត់ជ្រាវ ទទួលអំណោយពីសប្បុរសជន សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក គាំ គឿន និងក្រុមគ្រួសារ រស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប បាននាំយកនូវអង្ករចំនួន១.១០០គីឡូក្រាម , ត្រីខ ២កេសធំ , ប្រេងឆា១១០ដប , ប៊ីចេង១១០កញ្ចប់ និងពងទា៦៦០ពង មកប្រគល់ជូនដល់រដ្ឋបាលសង្កាត់ជ្រាវ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បន្តទទួលអំណោយពី ក្លឹបបាល់ទាត់អង្គរថាយហ្គឺ និងប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប បន្តទទួលអំណោយពី ក្លឹបបាល់ទាត់អង្គរថាយហ្គឺ និងប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញទទួលអំណោយពី លោក AKIHIRO KATO ប្រធានសមាគមបាល់ទាត់ក្លឹបបាល់ទាត់អង្គរថាយហ្គឺ និងប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នូវថវិកាចំនួន ១១,០០០ដុល្លារសហរដ្ឋអាមេរិក...

ព័ត៌មានលំអិត
Page 31 of 93 1 30 31 32 93

Recommended

សូម Like និង Follow ពួកយើង