អាជ្ញាធរខេត្តសៀមរាប ក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង
ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៨-២០១៩ នៅវិទ្យាល័យ១០មករា១៩៧៩ កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ លោក ទៀ សីហា អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា វិស័យអប់រំ គឺជាវិស័យគោល ហើយសិស្សានុសិស្ស គឺជាសរសរទ្រូងរបស់ប្រទេសជាតិ និងជាទំពាំងស្នងឬស្សីដើម្បីបន្ដវេនដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខនាពេលអនាគត។ ដូច្នេះតាមរយៈនៃបវេសនកាលឆ្នាំសិក្សាថ្មីនេះ ក្នុងនាមអាជ្ញាធរខេត្ត សូមក្រើនរំលឹក ...