សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

អាជ្ញាធរសង្កាត់ជ្រាវ ទទួលបានអំណោយជាគ្រឿងបរិភោគពីសប្បុរសជនក្នុងសង្កាត់ សម្រាប់ផ្តល់ជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់

កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ អាជ្ញាធរសង្កាត់ជ្រាវ ក្រុងសៀមរាប ទទួលបានអំណោយជាគ្រឿងបរិភោគជាអង្ករចំនួន២តោន រួមជាមួយនឹងត្រីខ ប្រេងឆា និងប៊ីចេងមួយចំនួន ពីលោក គង់ ប៊ឹប ជាសប្បុរសជនក្នុងសង្កាត់សង្កាត់ជ្រាវ សម្រាប់ជួយប្រជាពលរដ្ឋងាយរងគ្រោះ និង ជួបការលំបាក ដែលកំពុងរស់នៅស្ថិតក្នុងតំបន់ពណ៌ក្រហម។ មានប្រសាសន៍ក្នុងឱកាសនោះ លោក...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់ក្រហមនៃក្រុងសៀមរាបជិត៧០០០គ្រួសារ បានទទួលអង្ករឧបត្ថមបន្ទាន់

រដ្ឋបាលក្រុងសៀមរាប បញ្ចេញអង្ករតាមរយៈនៃយុទ្ធនាការបន្ទាន់មួយ ឲ្យក្រុមការងារនៃបណ្តាភូមិ-សង្កាត់ក្នុងតំបន់ក្រហម ប្រើប្រាស់រយៈពេលមិនឲ្យលើសពី១ថ្ងៃ ដើម្បីចែកអង្ករទាំងនោះ ជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋជិត៧០០០គ្រួសារ ដែលខ្វះខាត។ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានជម្រុញឲ្យក្រុមការងារតាមបណ្តាភូមិ-សង្កាត់នានា ដែលកំពុងស្ថិតនៅជាតំបន់ក្រហមបណ្តោះអាសន្ន ចុះចែកអង្ករដោយការប្រញាប់បំផុត ជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតនិងមិនត្រូវបន្សល់ទុកការងារនេះ ឲ្យនៅសល់បន្តដល់ថ្ងៃស្អែកនោះឡើយ។ លោកបានចេញបទបញ្ជាយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីក្រុមហ៊ុន មីជាតិ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែរកំពុងជួបការលំបាកដោយសារជំងឺកូវីដ-១៩

នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញទទួលអំណោយពីក្រុមហ៊ុន មីជាតិ នូវទឹកពិសាវីតាល់ ចំនួន ១០០០កេស និងមីជាតិ ចំនួន ១០០០កេស សម្រាប់ចែកជូនប្រជាពលរដ្ឋដែរកំពុងជួបការលំបាកនៃការឆ្លងជំងឺកូវីដ-១៩...

ព័ត៌មានលំអិត

សម្តេចពិជ័យសេនា ទៀ បាញ់ ចាត់តំណាងចុះសួរសុខទុក្ខបងប្អូនយោធិនពិការ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិន ពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលលេខាធិការក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូនៃក្រសួងការពារជាតិ ចុះសួរសុខទុក្ខបងប្អូនជានាយទាហាន នាយទាហានរង និង ពលទាហាន ដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិន ពិការ សម្ដេចតេជោ...

ព័ត៌មានលំអិត

ក្រុមហ៊ុនសាប៊ូលីប៉ាយ នាំយកអំណោយរួមមានសាប៊ូចំនួន២០កេស ទឹកសម្អាតបន្ទប់ទឹក ១០កេស ទឹកលាងដៃ ២០កេស និងម៉ាស ៥កេសជូន ឯកឧត្តម ខៀវ កាញារីទ្ធ

អំណោយសប្បុរសធម៏ រួមមានសាប៊ូចំនួន ២០កេស ទឹកសម្អាតបន្ទប់ ទឹក ១០កេស ទឹកលាងដៃ ២០កេស និងម៉ាស ៥កេស ត្រូវបានលោក ម៉ាន់ ពន្លឺពេជ្រ នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនសាប៊ូ លីប៉ាយ បាននាំយកមកប្រគល់ជូនដល់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលអំណោយ ទឹកថ្នាំបន្តក់ភ្នែក អ៊ីសូទិន ពីឧកញ៉ា ផាសុកបណ្ឌិត គាង សេង នាយកក្រុមហ៊ុន KEANG SENG SIMON

នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួប និងទទួលអំណោយ ទឹកថ្នាំបន្តក់ភ្នែក អ៊ីសូទិន ពីឧកញ៉ា ផាសុកបណ្ឌិត គាង សេង នាយកក្រុមហ៊ុន KEANG SENG...

ព័ត៌មានលំអិត

ព្រះចៅអធិការវត្តស្វាយរមៀត នាំយកគ្រឿងឧបភោគបរិភោគជូនដល់១៥គ្រួសារ ក្នុងសង្កាត់ទឹកវិល កំពុងធ្វើចត្តាឡីស័ក និងគ្រួសារដែលឆ្លងជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រះតេជគុណព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី ព្រះរាជាគណៈកិត្តិយស ទីប្រឹក្សាសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តបារាយណ៍មហានទីរតនារាម ហៅវត្តស្វាយរមៀត សហការជាមួយអាជ្ញាធរសង្កាត់ទឹកវិល និងព្រះវត្តមាននិមន្តចូលរួមព្រះរាជាគណៈនិងជាព្រះចៅអធិការវត្តមួយចំនួនក្នុងក្រុងសៀមរាប បាននាំយកទេយ្យទានជាគ្រឿងបរិភោគមួយចំនួន ជូនដល់គ្រួសារដែលមានសមាជិកកំពុងសម្រាកព្យាបាលដោយការឆ្លងជំងឺកូវីដ-១៩ និង...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលទ័យទានពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកក្រុងសៀមរាប

នៅព្រឹកថ្ងៃទី០៩ខែកញ្ញា ឆ្នាំ ២០២១នេះ លោកស៊ុ សំអននាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងក្រុមការងារបានអញ្ជើញទទួលទ័យទានជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក មានបន្លុងចំនួន ៣៦ឈុត អង្ករ១០០គ.ក្រ និងមី៥កេសតូច សម្រាប់យកទៅចាត់ចែងទុកជួយដល់គ្រួសាររងគ្រោះជួបគ្រោះមហន្តរាយផ្សេងៗ។ ព្រះគ្រូវិចិត្រវង្សា ហែម គឹម សាន ព្រះចៅអធិការវត្តប្រាសាទគោកចក បានមានសង្ឃដីកាថាព្រះអង្គ មានការគាំទ្រ...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប នាំយកអំណោយជូនបន្តដល់គ្រួសារសាសនិកឥស្លាមនៅស្រុកសូទ្រនិគម ដែលសមាជិកគ្រួសារចំនួន១៤នាក់ មានវិជ្ជមានជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាអនុប្រធានសាសនាឥស្លាមខេត្ត និងលោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុកសូទ្រនិគម ព្រមទាំងក្រុមកាងារនៃរដ្ឋបាលស្រុកសូទ្រនិគម រួមជាមួយក្រុមការងារសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ប្រគល់ជូនដល់ក្រុមគ្រួសារជាសាសនិកឥស្លាម ដែលសមាជិកគ្រួសារចំនួន១៤នាក់ ដែលវិជ្ជមានជំងឺកូវីដ-១៩...

ព័ត៌មានលំអិត

មន្ត្រីសង្ឃសាលាគណខេត្តសៀមរាប នាំទេយ្យទានប្រគេនព្រះចៅអធិការវត្តប្រាសាទលលៃ ក្នុងស្រុកប្រាសាទបាគង

ដើម្បីផ្គត់ផ្គង់ព្រះសង្ឃដែលកំពុងជាប់ធ្វើចត្តាឡីស័ក នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ ក្រុមការងារមន្ត្រីសង្ឃសាលាគណខេត្តសៀមរាប ដឹកនាំដោយព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរគណខេត្ត ព្រះអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការវត្តទេពពោធិវង្ស ចូលរួមដោយព្រះចៅអធិការវត្តមួយចំនួនក្នុងក្រុងសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគ រួមមាន ៖ អង្ករចំនួន ២៥០ គីឡូក្រាម...

ព័ត៌មានលំអិត
Page 33 of 93 1 32 33 34 93

Recommended

សូម Like និង Follow ពួកយើង