ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងព័ត៌មាន បើកសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានបើកសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងដើម្បីការពារ និងទប់ស្កាត់ការរីករាលដា នៃជំងឺកូវីដ-១៩ ក្រោមអធិបតីភាព លោកជំទាវ ច័ន្ទ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានអចិន្ត្រៃយ៍ និងលោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិតិ្តយស...

ព័ត៌មានលំអិត

យុវវ័យក្នុងខេត្តសៀមរាប អរគុណសម្ដេចតេជោ សម្រាប់ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស និងសម្រេចផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានអាយុចាប់ពី១២ឆ្នាំដល់ ១៧ឆ្នាំមកនោះ មានយុវវ័យជាច្រើននាក់នៅក្នុងខេត្តសៀមរាប បានសម្ដែងនូវការការសប្បាយចិត្ដ និងអរគុណជាអនេក ចំពោះសម្ដេចតេជោ ហ៊ុន សែន សម្រាប់ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃជូនដល់ពួកគាត់។...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៥នាក់ ព្យាបាលជាសះស្បើយ១៤១នាក់ និងស្លាប់២នាក់ នៅថ្ងៃទី០៤ ខែសីហានេះ

រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន ៩៥នាក់ ព្យាបាលជាសះស្បើយចំនួន ១៤១នាក់ និងស្លាប់ចំនួន២នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភ: នេះ។ យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលនេះ បានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង៩៥នាក់ ករណីទី១ ដល់ទី១៦ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកសូទ្រនិគមជំរុញឲ្យស្រ្តីបង្កបង្កើនផលដោយការដាំដំណាំ និងចិញ្ចឹមសត្វជាជាងរង់ចាំជំនួយក្នុងបរិបទកូវីដ-១៩នេះ

ចាប់តាំងពីការរាតត្បាតជាសកលនូវជំងឺកូវីដ-១៩ ក្នុងអំឡុងចុងឆ្នាំ២០១៩ មកដល់បច្ចុប្បន្ននេះ បានធ្វើឲ្យបណ្ដាប្រទេសជាច្រើន លើសកលលោកជួបប្រទះនូវវិបត្តិធ្ងន់ធ្ងរទាំងសុខភាពសាធារណៈ និងសេដ្ឋកិច្ចសង្គម។ ជាក់ស្ដែងប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលបានទទួលរងនូវប៉ះពាល់នៃការរីករាលដាលនៃវីរុសកូវីដ-១៩ ហើយក៏បណ្ដាលឲ្យមានការរាំងស្ទះនូវសេដ្ឋកិច្ចជាតិ នាំឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាផងដែរ។ ទាក់ទងបញ្ហានេះលោកស្រី ទុយ លាំ អភិបាលរងស្រុកទទួលបន្ទុកកិច្ចការស្រ្តី និងកុមារស្រុកសូទ្រនិគម បានជំរុញឲ្យកសិករ បើទោះបីជាស្ថិតក្នុងបរិបទកូវីដ-១៩ ដែលធ្វើឲ្យមានការរាំងស្ទះដល់ការប្រកបរបរចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋទូទៅមួយចំនួនក៏ពិតមែន អាជ្ញាធរស្រុកសូទ្រនិគមតែងតែធ្វើការជំរុញលើកទឹកចិត្ត...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ខ្លួន នៅព្រឹកមិញនេះ

នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ តាមរយៈប្រព័ន្ធវិឌីអូ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ណែនាំឲ្យប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ សូមចូលរួមអនុវត្តរក្សាគម្លាត សណ្តាប់ធ្នាប់ ចៀសវាងការប្រជ្រៀតគ្នា

ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានខិតខំរកវិធីសាស្ត្ររំដោះប្រទេសកម្ពុជាចេញពីវិបត្តនេះ ដោយបានបញ្ជាទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ប៉ុន្តែប្រការដែលសំខាន់នោះ គឺបងប្អូនប្រជាពលរដ្ឋទាំងអស់...

ព័ត៌មានលំអិត

ព្រះមហាវិមលធម្ម ពិន សែម និមន្តជាអធិបតី ក្នុងពិធីបិទសន្លឹកមាសលើព្រះពុទ្ឋបដិមា នៅវត្តដំណាក់

នៅបរិវេណព្រះគន្ឋកុដិក្នុងវត្តដំណាក់ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីចុងសប្តាហ៍នេះ មានរៀបពិធីបិទសន្លឹកមាសលើព្រះពុទ្ឋបដិមា ទ្រង់ត្រាស់ដឹង បរិនិព្វាន និងដំរីបាលិលេយ្យ ក្រោមព្រះវត្តមាននិមន្តជាព្រះអធិបតី ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ជាឧត្ដមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្ដរាជបូណ៌ ក្រុង  ខេត្ដសៀមរាប និងព្រះវត្តមានព្រះមេគណខេត្ត...

ព័ត៌មានលំអិត

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រការរៀបចំវេទិកានិពន្ធនាយកសារព័ត៌មាន របស់អង្គការមូលនិធិបង្ការរបួសអាស៊ី ជាមួយនិង វគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន

នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលជួបសំដែងការគួរសម លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) ប្រចាំប្រទេសកម្ពុជា និងបង្ហាញការគាំទ្រ ក្នុងការរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតនៅកម្ពុជា” ដែលគ្រោងធ្វើឡើងនៅក្នុងខែសីហា ឬ ខែកញ្ញា...

ព័ត៌មានលំអិត

វិទ្យាស្ថានស៊ីងឡាង ខេត្តសៀមរាប៖ការសិក្សាភាសាអង់គ្លេសនិងចិន ក្នុងពេលតែមួយជាគន្លឺះនៃអនាគតកូនខ្មែរ

ការសិក្សាភាសាអង់គ្លេស និងចិន ក្នុងពេលតែមួយ នឹងផ្ដល់ឱកាសដល់កូនខ្មែរ មានអនាគតដ៏ភ្លឺស្វាង ខណៈការប្រើប្រាស់ភាសាអង់គ្លេស ត្រូវបានគេប្រើប្រាស់ជាផ្លូវការ សម្រាប់ការទំនាក់ទំនងលើសកលលោក និងភាសាចិន ត្រូវបានគេប្រើយ៉ាងទូលំទូលាយ ដើម្បីទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន នេះបើតាមប្រសាសន៍របស់លោក លោក អេ រិច វុង នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ក្នុងពិធីផ្សព្វផ្សាយជាផ្លូវការ...

ព័ត៌មានលំអិត

ក្រុមការងារចំពោះកិច្ចរដ្ឋបាលខេត្តចុះធ្វើការអប់រំផ្សព្វផ្សាយឲ្យអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាត ដល់អាជីវករផ្សារភូមិភាគ៤ ក្រោយពីមានការអនុញ្ញាតឲ្យបើកការចេញ-ចូលឡើងវិញ ពីរដ្ឋបាលខេត្តសៀមរាប

នៅថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២១ ក្រុមការងារចំពោះកិច្ចរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្ត លោកអភិបាលរងក្រុង និងកងកម្លាំងសមត្ថកិច្ចបានចុះធ្វើការអប់រំផ្សព្វផ្សាយ ដល់អាជីវករនៅក្នុងផ្សារភូមិភាគ៤ ស្ថិតនៅភូមិខ្វៀន សង្កាត់គោកចក ដែលទើបនឹងបើកក្រោយពីពេលបិទខ្ទប់ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់អនុវត្តវិធានការពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា។ បើតាមលោក ពិន...

ព័ត៌មានលំអិត
Page 33 of 62 1 32 33 34 62

Recommended

សូម Like និង Follow ពួកយើង