សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

បងប្អូនប្រជាពលរដ្ឋខ្មែរប្រមាណពី៦០ទៅ៧៥ភាគរយ ដែលធ្លាប់ធ្វើការនៅប្រទេសថៃ មានបំណងចង់ត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ ក្នុងខណៈពេលដែលប្រទេសទាំងពីរ នៅតែបន្តបិទព្រំដែននៅឡើយ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩

មន្ត្រីនៃក្រុមការងារទទួលនិងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ខេត្តសៀមរាប បានឲ្យដឹងថា គិតមកទល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ចូលមកក្នុងខេត្តសៀមរាប មានចំនួនជាង១២.០០០នាក់ បន្ទាប់ពីមានករណីកើតឡើងជំងឺកូវីដ១៩ ហើយក្នុងចំនួននេះ ក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរប្រមាណពី៦០ទៅ៧៥ភាគរយ ដែលធ្លាប់ធ្វើការនៅប្រទេសថៃ មានបំណងចង់ត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញដែរ ក្នុងខណៈពេលដែលប្រទេសទាំងពីរ នៅតែបន្តបិទព្រំដែននៅឡើយ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។...

ព័ត៌មានលំអិត

ប្ដីប្រពន្ធ២នាក់របួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ខណៈធ្វើដំណើរទៅធ្វើការសំណង់ក្នុងក្រុងសៀមរាប

នៅម៉ោងប្រមាណ៦ព្រឹក ព្រឹកថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង ម៉ូតូ និងម៉ូតូ នៅកំណាត់ផ្លូវជាតិលេខ៦ ចំណុចផ្លូវចូលវត្តប្រាសាទឥន្ទ្រា ហៅវត្តគោកប៉ាទ្រី ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងខេត្តសៀមរាប បណ្តាលអ្នកបើកបរ និងរួមដំណើរ រងរបួសចំនួន៤នាក់ ក្នុងនោះ ប្ដីប្រពន្ធជាកម្មករសំណង់...

ព័ត៌មានលំអិត

មនុស្សស្លាប់ម្នាក់និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឃុំព្រៃជ្រូក ស្រុកពួក ព្រមទាំងខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋចំនួន០២ខ្នងបន្ថែមទៀត

សមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងថា កាលពីវេលាម៉ោង០៥និង៣០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងរថយន្ត នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៥១-៣៥២ ក្នុងទឹកដីភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ និង មនុស្សចំនួន០៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ហើយរថយន្តបានជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងបន្ថែមទៀត គឺទី១. ម្ចាស់ផ្ទះរងគ្រោះឈ្មោះ...

ព័ត៌មានលំអិត

ក្រុមការងារព្រៃឈើបាន និងកំពុងកាត់សម្អាតគល់ឈើពុកផុយ និងក្រីបមែកឈើដែលមានហានិភ័យខ្ពស់ក្នុងបរិវេណប្រាសាទតាព្រហ្ម

ឆ្លើយតបតាមអនុសាសន៍របស់អ្នកជំនាញនៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ(ICC-Angkor) ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦ និងប្រជុំបច្ចេកទេសលើកទី៣៣ និងតាមការអង្កេតយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រប់គ្រងហានិភ័យដើមឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បាន និងកំពុងមមាញឹកក្នុងការងារកាត់ដកហូតដើមឈើងាប់ គល់ឈើពុកផុយ និងកាត់ក្រីមែកឈើ ដែលមានហានិភ័យខ្ពស់មកលើប្រាសាទតាព្រហ្មចំនួន១៣ដើម។ ការងារទាំងនេះ ធ្វើឡើងក្នុងបំណងដើម្បីបង្កភាពងាយស្រួលក្នុងការជួសជុលប្រាសាទ បង្កើតឲ្យមានសោភ័ណភាពប្រសើរជាងមុន ជួយសម្រាលតួដើមកុំឲ្យដួលរលំ ជាពិសេសបង្ការផលប៉ះពាល់ខ្លាំងដល់រចនាសម្ព័ន្ធថ្មកំពែង ប្រាសាទ...

ព័ត៌មានលំអិត

ខឹងនឹងបងថ្លៃស្តីបន្ទោស ចូលកាប់ដល់ក្នុងបន្ទប់

នៅវេលាម៉ោង ១៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុងបន្ទប់ជួល ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្ត សៀមរាប មានកើតករណីកាប់ប្រហារបងថ្លៃស្រី បណ្តាលឲ្យរងរបួសជាទម្ងន់ ។ តាមការឲ្យដឹងពីសាកី្សជិតខាងបានឲ្យដឹងថា នៅពេលប្អូនថ្លៃកំពុងផឹកស៊ីចាក់ធុងបាស់បំពងសម្លេង រំខានដល់អ្នកជិតខាង និង បងថ្លៃស្រីកំពុងដេក បានចេញមកប្រាប់ ឲ្យបិទធុងបាស់...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកខ្ពស់ ទោះអ្នកជំងឺកូវីដ១៩នៅកម្ពុជា បានជាសះស្បើយអស់ក្ដី

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងណែនាំដល់អាជ្ញាធរក្រុងស្រុក រហូតដល់ថ្នាក់ភូមិ ត្រូវបន្តយកចិត្តទុកពិនិត្យសុខភាពប្រជាពលរដ្ឋទើបមកពីបរទេស ការដាក់ខ្លួននៅដាច់ដោយឡែក១៤ថ្ងៃ ជាពិសេសណែនាំដល់ប្រជាពលរដ្ឋ កុំធ្វើចំណាកស្រុកទៅបរទេស ដោយខុសច្បាប់។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា បញ្ហាជម្ងឺឆ្លងកូវីដ១៩ យើងត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ថ្វីត្បិតតែក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសនាពេលថ្មីៗនេះថា...

ព័ត៌មានលំអិត

សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងប្រមាណ៥៧ភាគរយ នៅ៤ខែដើមឆ្នាំ២០២០

រយៈពេល ៤ខែ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានចុះហាមឃាត់ ការសាងសង់សំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរមានចំនួន ៧៤៩ករណី ចំនួននេះមានការកើនឡើង ៥៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ នេះបើតាមរបាយការណ៍កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ របស់អាជ្ញាធរជាតិអប្សរា ។ បើតាមរបាយការណ៍កាលពីឆ្នាំ២០១៩...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា រៀបចំបង្គោលតាមទីកន្លែងសំខាន់ៗក្នុងតំបន់អង្គរ ដើម្បីរក្សាសណ្ដាប់ធ្នាប់ចំណតយានយន្ត

នាពេលកន្លងមក ការឈប់យានយន្តនៅតាមដងផ្លូវ ជាពិសេសបរិវេណប្រាសាទ ក្នុងតំបន់អង្គរ បានបង្កឲ្យប៉ះពាល់ដល់ការរៀបចំ សណ្ដាប់ធ្នាប់នៅតាមដងផ្លូវ និងសោភណ្ឌភាព។ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារអាជ្ញាធរជាតិអប្សរា បាននិងកំពុងបន្តរៀបចំ បង្គោលខណ្ឌចែកផ្លូវយានយន្ត និងបរិវេណដើរទស្សនា នៅតាមទីតាំងសំខាន់ៗ ក្នុងតំបន់អង្គរ ដើម្បបង្ការការឈប់យានយន្តគ្រប់ប្រភេទ គ្មានសណ្ដាប់ធ្នាប់ ដែលបង្កឲ្យប៉ះពាល់ដល់ សោភណ្ឌភាពប្រាសាទបុរាណ។...

ព័ត៌មានលំអិត

ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្លំខ្លួនជាមន្ត្រីបរិស្ថានខេត្តសៀមរាប និងគម្រាមទារប្រាក់ពីប្រជាពលរដ្ឋ ក្នុងស្រុកក្រឡាញ់

សមត្ថកិច្ចផែនការងារសន្តិសុខ ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្លំខ្លួនជាមន្ត្រីបរិស្ថានខេត្តសៀមរាប និងគម្រាមទារប្រាក់ ពីម្ចាស់អាជីវកម្មមួយកន្លែង នៅស្រុកក្រឡាញ់ ខេត្តសៀមរាប នេះបើតាមការឲ្យដឹងពីលោក ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរង ទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ។ លោកស្នងការរង...

ព័ត៌មានលំអិត

នារីក្រោម១៨ឆ្នាំម្នាក់ ក្នុងចំណោមនារីបម្រើផ្លូវភេទ៤នាក់ ត្រូវបាននគរបាលខេត្តសៀមរាប រំដោះពីហាងម៉ាស្សា

កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នគរបាលខេត្តសៀមរាប បានចុះបង្ក្រាបករណីបម្រើសេវាផ្លូវភេទ ជ្រកក្រោមស្លាកម៉ាស្សាមួយកន្លែង ស្ថិតនៅភូមិវត្តបូព៌ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ដោយឃាត់ខ្លួនបានម្ចាស់ហាងម្នាក់ និងរំដោះនារីបម្រើសេវាផ្លូវភេទ៤នាក់ ក្នុងនោះមាននារីអាយុ១៧ឆ្នាំម្នាក់។ តាមការបញ្ជាក់ពីលោកវរសនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ហាងម៉ាស្សានេះមានយីហោ...

ព័ត៌មានលំអិត
Page 34 of 84 1 33 34 35 84

Recommended

សូម Like និង Follow ពួកយើង