ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ក្រុមការងារព្រៃឈើបាន និងកំពុងកាត់សម្អាតគល់ឈើពុកផុយ និងក្រីបមែកឈើដែលមានហានិភ័យខ្ពស់ក្នុងបរិវេណប្រាសាទតាព្រហ្ម

ឆ្លើយតបតាមអនុសាសន៍របស់អ្នកជំនាញនៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ(ICC-Angkor) ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦ និងប្រជុំបច្ចេកទេសលើកទី៣៣ និងតាមការអង្កេតយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រប់គ្រងហានិភ័យដើមឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បាន និងកំពុងមមាញឹកក្នុងការងារកាត់ដកហូតដើមឈើងាប់ គល់ឈើពុកផុយ និងកាត់ក្រីមែកឈើ ដែលមានហានិភ័យខ្ពស់មកលើប្រាសាទតាព្រហ្មចំនួន១៣ដើម។ ការងារទាំងនេះ ធ្វើឡើងក្នុងបំណងដើម្បីបង្កភាពងាយស្រួលក្នុងការជួសជុលប្រាសាទ បង្កើតឲ្យមានសោភ័ណភាពប្រសើរជាងមុន ជួយសម្រាលតួដើមកុំឲ្យដួលរលំ ជាពិសេសបង្ការផលប៉ះពាល់ខ្លាំងដល់រចនាសម្ព័ន្ធថ្មកំពែង ប្រាសាទ...

ព័ត៌មានលំអិត

ខឹងនឹងបងថ្លៃស្តីបន្ទោស ចូលកាប់ដល់ក្នុងបន្ទប់

នៅវេលាម៉ោង ១៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុងបន្ទប់ជួល ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្ត សៀមរាប មានកើតករណីកាប់ប្រហារបងថ្លៃស្រី បណ្តាលឲ្យរងរបួសជាទម្ងន់ ។ តាមការឲ្យដឹងពីសាកី្សជិតខាងបានឲ្យដឹងថា នៅពេលប្អូនថ្លៃកំពុងផឹកស៊ីចាក់ធុងបាស់បំពងសម្លេង រំខានដល់អ្នកជិតខាង និង បងថ្លៃស្រីកំពុងដេក បានចេញមកប្រាប់ ឲ្យបិទធុងបាស់...

ព័ត៌មានលំអិត

ជំនួបពិភាក្សារវាងអភិបាលខេត្តសៀមរាបនិងអគ្គនាយកដ្ឋានផែនការ

នៅព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យប្រតិភូក្រសួងផែនការ ដឹកនាំដោយឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ ចូលជួបពិភាក្សាលើការងារកំណត់អត្តសញ្ញាណ ប្រជាពលរដ្ឋគ្រួសារក្រ១ និង ក្រ២ នៅសាលាខេត្តសៀមរាប ។...

ព័ត៌មានលំអិត

ចំណតរថយន្ដដោយមិនគិតថ្លៃនៅក្នុងតំបន់អង្គររួចរាល់ហើយ សម្រាប់ទទួលភ្ញៀវទេសចរណ៍ក្រោយបញ្ចប់កូវីដ១៩

កាលពីថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០មន្ដ្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើម្បីធ្វើឱ្យនៅបរិវេណមុខប្រាសាទអង្គរវត្តមានសោភ័ណ្ឌភាពស្អាត និងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ អាជ្ញាធរជាតិអប្សរាបានកំពុងតែមមាញឹកក្នុងការកែលំម្អនៅតំបន់នេះ ទាំងហេដ្ឋរចនាសម្ព័ន្ធ ភាពបៃតង ចំណតរថយន្ត និងមជ្ឍមណ្ឌលបដិសណ្ឋាកិច្ច ដែលការងារទាំងនេះ តាមផែនការគ្រោងឱ្យរួចរាល់នៅចុងឆ្នាំ២០២០។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍បន្ថែមថា ការទៅទស្សនាអង្គរភ្ញៀវទេសចរណ៍ត្រូវយករថយន្ដទៅចតនៅចំណតរថយន្តនៅបរិវេណមុខអង្គរ ដោយមិនគិតប្រាក់ ដែលអាជ្ញាធរជាតិអប្សរាបានរៀបចំរួចរាល់ហើយ ដោយបានកំណត់ឱ្យរថយន្តចូលចតតាមប្រភេទផងដែរ។លោកបានបន្ដថា...

ព័ត៌មានលំអិត

អណ្តូងទឹកស្អាតចំនួន២បានប្រគល់ជូនសហគមន៍ ដើម្បីជួយសម្រួលដោះស្រាយការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ !

 តំណាងរាស្រ្តមណ្ឌលសៀមរាប ប្រគល់អណ្តូងទឹកស្អាតខ្នាតធំ២គ្រឿង ជូនប្រជាពលរដ្ឋចំនួន២ភូមិ នៃឃុំសែនសុខ ស្រុកក្រឡាញ់ បានប្រើប្រាស់ជាសាធារណៈ ក្នុងពេលដែលសហគមន៍ទាំងនោះ ជួបបញ្ហាគ្រោះរាំងស្ងួត ! ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងសហការីជាក្រុមការងារចុះជួយមូលដ្ឋានស្រុកក្រឡាញ់ បានប្រគល់អណ្តូងទឹកស្អាតចំនួន២គ្រឿង ដែលជាប្រភេទអណ្តូងស្នប់ខ្នាតធំ ជូនអាជ្ញាធរមូលដ្ឋានឃុំសែនសុខ ដើម្បីគ្រប់គ្រងចាត់ចែងឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ជាលក្ខណៈសហគមន៍ កាលពីចុងសប្តាហ៍កន្លងមកនេះ ។...

ព័ត៌មានលំអិត

មន្ទីរសុខាភិបាលខេត្តសៀមរាប៖ ការចុះផ្សាយថារកឃើញជនជាតិវៀតណាមម្នាក់ បានឆ្លងមេរោគកូវីដ១៩នៅកម្ពុជា ពុំទាន់មានការផ្ដល់ព័ត៌មានជាក់លាក់ពីរដ្ឋាភិបាលវៀតណាមឡើយ

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ថា មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា មិនបានទទួលព័ត៌មានផ្លូវការ ណាមួយពីរដ្ឋាភិបាលវៀតណាម ដូចការចុះផ្សាយ របស់សារព័ត៌មានវៀតណាម ជុំវិញករណីថាមានជនជាតិវៀតណាមម្នាក់ បានចាកចេញពីខេត្តសៀមរាប ប្រទេសកម្ពុជា និងបានរកឃើញវិជ្ជមាន មេរោគកូវីដ១៩ ដោយអជ្ញាធរវៀតណាម ពេលត្រឡប់ទៅដល់ប្រទេសរបស់ខ្លួនវិញឡើយ។ តាមរយៈការបញ្ជាក់របស់លោកជំទាវ ឱ...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកខ្ពស់ ទោះអ្នកជំងឺកូវីដ១៩នៅកម្ពុជា បានជាសះស្បើយអស់ក្ដី

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងណែនាំដល់អាជ្ញាធរក្រុងស្រុក រហូតដល់ថ្នាក់ភូមិ ត្រូវបន្តយកចិត្តទុកពិនិត្យសុខភាពប្រជាពលរដ្ឋទើបមកពីបរទេស ការដាក់ខ្លួននៅដាច់ដោយឡែក១៤ថ្ងៃ ជាពិសេសណែនាំដល់ប្រជាពលរដ្ឋ កុំធ្វើចំណាកស្រុកទៅបរទេស ដោយខុសច្បាប់។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា បញ្ហាជម្ងឺឆ្លងកូវីដ១៩ យើងត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ថ្វីត្បិតតែក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសនាពេលថ្មីៗនេះថា...

ព័ត៌មានលំអិត

សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងប្រមាណ៥៧ភាគរយ នៅ៤ខែដើមឆ្នាំ២០២០

រយៈពេល ៤ខែ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានចុះហាមឃាត់ ការសាងសង់សំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរមានចំនួន ៧៤៩ករណី ចំនួននេះមានការកើនឡើង ៥៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ នេះបើតាមរបាយការណ៍កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ របស់អាជ្ញាធរជាតិអប្សរា ។ បើតាមរបាយការណ៍កាលពីឆ្នាំ២០១៩...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ ទទួលបានផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៦១៥ម៉ែត្រ

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ អតីតផ្លូវគ្រួសក្រហមមួយ ០១ខ្សែ ប្រវែង ៦១៥ ម ទទឹង ៥ ម៉ែត្រ ត្រូវបានស្ថាបនាជាផ្លូវបេតុងអាមេថ្មី ស្ថិតក្នុងភូមិសំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប និង បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ។...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា រៀបចំបង្គោលតាមទីកន្លែងសំខាន់ៗក្នុងតំបន់អង្គរ ដើម្បីរក្សាសណ្ដាប់ធ្នាប់ចំណតយានយន្ត

នាពេលកន្លងមក ការឈប់យានយន្តនៅតាមដងផ្លូវ ជាពិសេសបរិវេណប្រាសាទ ក្នុងតំបន់អង្គរ បានបង្កឲ្យប៉ះពាល់ដល់ការរៀបចំ សណ្ដាប់ធ្នាប់នៅតាមដងផ្លូវ និងសោភណ្ឌភាព។ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារអាជ្ញាធរជាតិអប្សរា បាននិងកំពុងបន្តរៀបចំ បង្គោលខណ្ឌចែកផ្លូវយានយន្ត និងបរិវេណដើរទស្សនា នៅតាមទីតាំងសំខាន់ៗ ក្នុងតំបន់អង្គរ ដើម្បបង្ការការឈប់យានយន្តគ្រប់ប្រភេទ គ្មានសណ្ដាប់ធ្នាប់ ដែលបង្កឲ្យប៉ះពាល់ដល់ សោភណ្ឌភាពប្រាសាទបុរាណ។...

ព័ត៌មានលំអិត
Page 356 of 589 1 355 356 357 589

Recommended

សូម Like និង Follow ពួកយើង