សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

លេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបការងាររយៈពេល៣ខែដើមឆ្នាំ២០២០ ដើម្បីបង្ហាញលទ្ឋផលនៃការអនុវត្តយុទ្ឋសាស្ត្រប្រឆាំងការជួញដូរមនុស្ស

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ លេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុបការងាររយៈពេល៣ខែដើមឆ្នាំ២០២០របស់ខ្លួន ដើម្បីពិនិត្យទៅលើកំណត់ហេតុនិងបញ្ហាដែលនៅសេសសល់ និងពិនិត្យលើរបាយការណ៍និងបញ្ហាប្រឈមរបស់ក្រុមការងារទាំង៦ ពិនិត្យនិងពិភាក្សាលើការរៀបចំកិច្ចប្រជុំបូកសរុបលទ្ឋផលការងារនិងលើកទិសដៅសម្រាប់អនុវត្តបន្ត ក្រោមអធិបតីភាពលោកស្រី យូ សុភា អភិបាល រងខេត្ត និង ជាប្រធានលេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិកលេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្ត អាជ្ញាធរក្រុង ស្រុក...

ព័ត៌មានលំអិត

គោលដៅ៥៦៨កន្លែង និងកម្លាំងនគរបាលជិត៤ពាន់នាក់នឹងត្រូវដាក់ពង្រាយចាំឃាត់យានយន្តខុសច្បាប់

អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គោលដៅ៥៦៨កន្លែង និងកម្លាំងនគរបាលសរុប៣.៩១៩នាក់ នឹងត្រូវដាក់ពង្រាយរង់ចាំឃាត់យានយន្តបើកបរល្មើសច្បាប់ចាប់ពីដើមខែឧសភាខាងមុខនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ នឿត សាវឿន អគ្គអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៧ ខែមេសានេះ បានបញ្ជាក់ថា គោលដៅអចល័ត៤៣៦កន្លែង និងគោលដៅចល័ត៦៨កន្លែង និងគោលដៅដើមទី៦៤កន្លែង ជាមួយនឹងកម្លាំងនគរបាលចរាចរណ៍៣៥០៧នាក់ និងកម្លាំងសហការចំនួន៤១២នាក់ នឹងត្រូវដាក់ពង្រាយដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភានេះតទៅ។...

ព័ត៌មានលំអិត

ក្រសួងសុខាភិបាលកំពុងរៀបចំធ្វើប្រព័ន្ធតាមដានអ្នកជំងឺ និងអ្នកប៉ះផ្ទាល់ជាមួយអ្នកជំងឺ

  ក្រសួងសុខាភិបាលកំពុងរៀបចំធ្វើប្រព័ន្ធតាមដានអ្នកជំងឺនិងអ្នកប៉ះផ្ទាល់ជាមួយអ្នកជំងឺ ដើម្បីធ្វើយ៉ាងណាងាយស្រួលរកអ្នកជំងឺនិងអ្នកដែលប៉ះពាល់ជិតស្និតជាមួយអ្នកដែលមានជំងឺ ។ ឯកឧត្តម ម៉ម ប៊ុន ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ក្រសួងនិងវិទ្យាស្ថានសុខភាពសាធារណៈកំពុងរៀបចំបង្កើតប្រព័ន្ធតាមដានអ្នកជំងឺនេះ ហើយប្រព័ន្ធនេះគឺមានសារៈសំខាន់ក្នុងការតាមដានអ្នកជំងឺបានភ្លាមៗនៅទូទាំងប្រទេសដែលមានភាពច្បាស់លាស់។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជាថ្ងៃទី២៧ ខែមេសា ឯកឧត្តមបានបញ្ជាក់ថា កន្លងមកក្រសួងសុខាភិបាលធ្លាប់មានបទពិសោធ៍រួចមកហើយ ចំពោះការស្វែងរកអ្នកជំងឺគ្រុនចាញ់និងជំងឺអេដស៏ថា នៅភូមិ ឃុំ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសដកអាជ្ញាបណ្ណ័ ចំពោះបណ្តាញសារព័ត៌មានណា មិនស្តាប់ ការណែនាំ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសដកអាជ្ញាបណ្ណ ចំពោះបណ្តាញសារព័ត៌មានណា មិនស្តាប់ ការណែនាំ ដើម្បីកុំអោយប៉ះពាល់ ដល់សារព័ត៌មាន ដែលគេគោរពវិជ្ជាជីវៈត្រឹមត្រូវ។ នៅក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចុងខែមេសា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ពាក់ពន្ធ័ទៅនឹងបញ្ហានៃការិះគន់ពីសាធារណជន ចំពោះបណ្តាញសារព័ត៌មាន...

ព័ត៌មានលំអិត

អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដមិនទាន់ព្យាបាលជាសះស្បើយ គឺជាអ្នកទើបឆ្លង ហើយត្រូវការពេលវេលា

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ ដែលនៅសល់ពីការព្យាបាល និងមិនទាន់បានជាសះស្បើយនោះគឺជាករណីថ្មី ហើយត្រូវការពេលវេលា។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសុខាភិបាលនេះ បន្ទាប់ពីក្រុមគ្រូពេទ្យបានធ្វើការព្យាបាលអ្នកឆ្លងជំងឺកូវី-១៩ ជាសះស្បើយចំនួន ១១០នាក់ និងនៅសល់១២នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺនេះសរុប១២២នាក់ នៅទូទាំង ប្រទេស។...

ព័ត៌មានលំអិត

លោកអភិបាលរងខេត្តសៀមរាប ចាត់វិធានការក្ដៅចំពោះជនខិលខូច កំពុងរំលោភយកទ្រព្យសម្បត្តិរដ្ឋ និងតំបន់បុរាណក្នុងខេត្ត

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានណែនាំដល់អាជ្ញាធរក្រុងស្រុក មន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវសហការឃាត់ខ្លួនជនខិលខូច កាប់បំផ្លាញតំបន់ព្រៃការពាររបស់រដ្ឋ រំលោភយកដីតំបន់បុរាណដ្ឋាន ការសាងសង់សំណង់ខុសច្បាប់...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកក្រឡាញ់ អនុញ្ញាតឲ្យប្រជាពលរដ្ឋជាង៨០នាក់ ត្រឡប់ទៅលំនៅដ្ឋានវិញ បន្ទាប់ពីនៅដាច់ដោយឡែក១៤ថ្ងៃ

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ អាជ្ញាធរស្រុកក្រឡាញ់ រួមនិងមន្ត្រីសុខាភិបាលខេត្ត បានអនុញ្ញាតឲ្យប្រជាពលរដ្ឋ ទើបត្រឡប់ពីបរទេស ចំនួន៨២ ត្រឡប់ទៅលំនៅដ្ឋានវិញ បន្ទាប់ពីពិនិត្យឃើញថាមានសុខភាពល្អ និងបានអនុវត្តន៍ការដាក់ខ្លួននៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ នៅវិទ្យាល័យក្រឡាញ់ ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។ តាមរបាយការណ៍របស់រដ្ឋបាលស្រុកក្រឡាញ់ បង្ហាញថា ប្រជាពលរដ្ឋចំណាកស្រុក មានចំនួនសរុប ១២,០៧៩នាក់...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនជនសង្ស័យចំនួន៤នាក់ទៅកាន់សាលាដំបូងខេត្តជាប់ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស

បើតាមលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចខេត្តសៀមរាប បញ្ជូនខ្លួនជនល្មើសចំនួន ៤នាក់ទៅកាន់សាលាដំបូងខេត្តជាប់ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តិទៅ កាលពីវេលាម៉ោង ០៣ និង០០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩...

ព័ត៌មានលំអិត

សមត្ថកិច្ចស្រុកប្រាសាទបាគង ឃាត់ខ្លួនមនុស្ស ១០នាក់ ពាក់ព័ន្ធនឹងករណីប្រព្រឹត្តល្បែងស៊ីសង

ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឃាត់ខ្លួនមនុស្សចំនួន១០នាក៉ ពាក់ព័ន្ធនឹងករណី ប្រព្រឹត្តល្បែងស៊ីសង ស្ថិតនៅភូមិសូភី ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ តាមការឲ្យដឹងពីលោកវរសេនីយ៍ទោ លឹម សុម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បង្ហាញថា ដើម្បីថែរក្សាសន្តិសុខនៅក្នុងស្រុកប្រាសាទបាគង កម្លាំងសមត្ថកិច្ចស្រុក តែងតែចុះត្រួតពិនិត្យនៅតាមមូលដ្ឋាន...

ព័ត៌មានលំអិត

គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តសៀមរាប បន្តចុះណែនាំ និងពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ អំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

ស្របពេលក្រសួងសុខាភិបាល បានបង្ហាញនូវការព្រួយបារម្ភអំពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តសៀមរាប បានបន្តផ្សព្វផ្សាយ ដល់អាជ្ញាធរភូមិ ត្រូវណែនាំដល់ប្រជាពលរដ្ឋ ទើបមកពីបរទេស ត្រូវស្នាក់់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយមេភូមិ អនុភូមិ និងសមាជិកភូមិ ក្នុងឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប នៅថ្ងៃទី១៥...

ព័ត៌មានលំអិត
Page 37 of 84 1 36 37 38 84

Recommended

សូម Like និង Follow ពួកយើង