ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ វ៉ាក់សាំងពុំមែនជាចម្លើយ សម្រាប់ការការពារមិនឲ្យចម្លងវីរុសកូវីដ-១៩

នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ តាមរយៈសារជាសំឡេង លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល សង្កត់ធ្ងន់ថា ទោះបីពិភពលោក ក៏ដូចជាប្រទេសកម្ពុជា បានរៀបចំបញ្ជាទិញ វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ក៏ដោយ តែវ៉ាក់សាំងមិនមែនជាចម្លើយតែមួយគត់ សម្រាប់ការការពារ មិនឲ្យចម្លងវីរុសកូវីដ-១៩នោះទេ។ គួរជម្រាបថា របាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី០៩...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ចុះអប់រំអាជីករនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពីការទប់ស្កាត់ជំងឺកូវីដ-១៩ និងព្រមានបិទអាជីវកម្មប្រសិនបើមិនគោរពតាមការណែនាំ

កាលពីល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារចម្រុះ ដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប បានចុះអប់រំ ណែនាំដល់អាជីវករនៅតាមបណ្តោយវិថីសម្ដេចវិបុលបញ្ញា សុខ អាន ឬហៅថាផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប អំពីការអនុវត្តន៍គោលការណ៍សុវត្ថិភាព ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ស្របតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល។...

ព័ត៌មានលំអិត

ក្រសួងព័ត៌មានប្រទេសកម្ពុជា និងរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ប្រទេសចិន សហការរៀបចំសិក្ខាសាលាអនឡាញ ជូនមន្ត្រីព័ត៌មាន នៃរាជធានីខេត្តទាំង២៥

នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍នៃសាធារណរដ្ឋប្រជាមានិតចិន ហៅកាត់ថា NRTA (National Radio and Television Administration) សហការដោយក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា រៀបចំ សិក្ខាសាលាអនឡាញមួយ ស្ដីពី "ការបង្កើត និងនវានុវត្តន៍កម្មវិធីវិទ្យុ និងទូរទស្សន៍"...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បំផុសការពាក់ម៉ាសដល់ប្រជាពលរដ្ឋក្នុងក្រុងនិងចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយ លោក ពិន ប្រាកដ និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បាននាំយកម៉ាស១,៨០០០ម៉ាស ចែកជូនដល់អាជីករនៅក្នុងផ្សារលើធំថ្មី និងផ្សារចាស់ ព្រមទាំងប្រជាពលរដ្ឋនៅតាមដងផ្លូវក្នុងក្រុងសៀមរាប ដើម្បីបំផុសការពាក់ម៉ាស ក្នុងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសចូលរួមបញ្ចប់ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។...

ព័ត៌មានលំអិត

មន្ត្រី១៥០រូបនៃមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញសិក្សាស្វែងយល់ពីការគ្រប់គ្រងបេតិកភណ្ឌ ក្នុងរមណីយដ្ឋានអង្គរ

មន្ត្រី ១៥០រូប នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សិក្សាស្វែងយល់ពីការគ្រប់គ្រងបេតិកភណ្ឌ ក្នុងរមណីយដ្ឋានអង្គរ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈប្រតិភូមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ រួមមាន ក្រុមប្រឹក្សាកុមារកម្ពុជា-យុវជនកម្ពុជា លោកគ្រូ អ្នកគ្រូ ចំនួន១៥០រូប បានជួបស្ដាប់បទបង្ហាញ និងធ្វើទស្សនកិច្ច...

ព័ត៌មានលំអិត

វិទ្យាល័យអារញ្ញសាគរស៊ីអែហ្វស៊ីប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សាក្នុងបរិបទនៃជំងឹកូវីដ-១៩

វិទ្យាល័យអារញ្ញសាគរ ស៊ី អែហ្វ ស៊ី ប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សាក្នុងបរិបទនៃជំងឹកូវីដ-១៩ ក្រោមការឧបត្ថម្ភពីអង្គការថែរក្សាដើម្បីកម្ពុជា (Caring for Cambodia . CFC) នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ វិទ្យាល័យអារញ្ញសាគរ ស៊ី អែហ្វ ស៊ី ដែលស្ថិតក្នុងសង្កាត់សៀមរាប...

ព័ត៌មានលំអិត

នៅឆ្នាំ២០២០ចំនួនបេក្ខជនប្រឡងថ្នាក់ទី១២ មានការកើនឡើងជាង១១ភាគរយ

ទោះបីស្ថានភាពជំងឺកូវីដ-១៩នៅបន្តរីករាលជាសកលក្ដី ប៉ុន្តែដំណើរការនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបសម្រាប់ឆ្នាំ២០២០ នៅតែបន្តជាប្រក្រតីដដែល ហើយនៅឆ្នាំនេះដែរ បេក្ខជនប្រឡងក្នុងខេត្តសៀមរាប មានចំនួនសរុប ៩,៤៦៤នាក់ កើនឡើងជាង១១ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មានចំនួន៨,៤៨៨នាក់ នេះបើតាមរបាយការណ៍របស់ មន្ទីរអប់រំយុវជន និងកីឡា ខេត្ដសៀមរាប បានបង្ហាញក្នុងកិច្ចប្រជុំ ពិភាក្សាស្ដីពីវិធានការទបស្កាត់កូវីដ១៩ នៅថ្ងៃប្រលងបាក់ឌុប ថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០នេះ។ លោក...

ព័ត៌មានលំអិត

សិស្ស១៥០នាក់នៃសាលាបឋមសិក្សាត្រពាំងទឹមស្រុកស្វាយលើទទួលសម្ភារៈសិក្សានិងកង់ពីសប្បុរសជន

  កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមរួមគ្នាដើម្បីការងារសង្គម និងក្រុមសហស្សវត្សមនុស្សធម៌ បាននាំយកសម្ភារៈសិក្សាមួយចំនួន និងកង់ចំនួន១០គ្រឿង ដើម្បីចែកជូនសិស្សានុសិស្សចំនួន ១៥០នាក់ នៃសាលាបឋមសិក្សាត្រពាំងទឹម ស្ថិតនៅភូមិត្រពាំងទឹម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ អញ្ជើញជាអធិបតីក្នុងឱកាសនោះ ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកស្រីស្នំ រៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា

នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្រុកស្រីស្នំ ខេត្តសៀមរាប មានរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ៖ «អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ» ដែលពិធីនេះ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នំា ដើម្បីជំរុញ ប្រជាពលរដ្ឋទូទៅ ចូលរួមថែរក្សាអនាម័យ និងបរិស្ថានក្នុងសហគមន៍ ចៀសផុតពីការចោលសំរាមគ្មានសណ្ដាប់ធ្នាប់។ លោក...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយអត្រានៃការគ្រោះថ្នាក់ចរាចរណ៍

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាខាសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយអាជ្ញាធរ នាយកសាលា លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ក្រុងសៀមរាប បើកវគ្គផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយអត្រានៃការគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក ក្នុងគោលបំណងដើម្បីជម្រុញដល់សិស្សានុសិស្សឲ្យពួកគាត់បានយល់ពីច្បាប់ក្នុងការប្រើប្រាស់ផ្លូវ និងយានយន្តគ្រប់ប្រភេទ។ ពិធីនេះប្រព្រឹត្តិទៅក្រោមវត្តមានលោក ស៊ុ...

ព័ត៌មានលំអិត
Page 38 of 62 1 37 38 39 62

Recommended

សូម Like និង Follow ពួកយើង