ជនបរទេសបីនាក់ ត្រូវសមត្ថកិច្ចស្រុកពួក ដាក់ការសង្ស័យថាជាអំពើប្លន់ មានស្ថានទំងន់ទោស
នៅវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រ រហូតដល់ម៉ោង៤ទាបភ្លឺ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ កំលាំងនគរបាលរបស់អធិការដ្ឋានស្រុកពួក បានល្បាតតាមរកចាប់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីបានធ្វើសកម្មភាពលួចមានស្ថានទំងន់ទោស(ប្លន់)ស្ថិតនៅភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ជាលទ្ធផលកំលាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យបានទាំងអស់សរុប ៣នាក់ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ៖ ១-ឈ្មោះ ហូ មីង ឆាវ (Hu ...