អភិបាលខេត្តសៀមរាប ណែនាំដល់មន្ត្រីជំនាញក្នុងខេត្ត យកចិត្តទុកដាក់បន្ថែមទៀតក្នុងលើកកម្ពស់សមភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និង ជនងាយរងគ្រោះនៅមូលដ្ឋាន
មានប្រសាសន៍ក្នុងឱកាសបើកសិក្ខាសាលា ឆ្លុះបញ្ចាំងលទ្ធផល ការ ងារ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្ដមទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា សិក្ខាសាលានាថ្ងៃនេះ នឹងឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងការបោះជំហាន ទៅមុខប្រកបដោយភាពម៉ឺងមាត់ និងម្ចាស់ការក្នុងការអនុវត្តតួនាទី ...