ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

វិទ្យាស្ថានជាតិប្រៃសណីយ៍ បើកវគ្គបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ (Digital Skill Essential) ជូនដល់មន្ត្រីរាជការនៅតាមមន្ទីរនានាក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សហការជាមួយមន្ទីរប្រៃសណីយ៍និងទូរគមានគមន៍ខេត្តសៀមរាប បានរៀបចំបើកវគ្គបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ (Digital Skill Essential) ជូនដល់មន្ត្រីរាជការចំនួន២៥នាក់នៅតាមមន្ទីរនានាក្នុងខេត្តសៀមរាប មានរយៈពេល៦ថ្ងៃដោយគិតចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០៣ខែតុលាឆ្នាំ២០២០ ។ លោក ជា វិចិត្រ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាល...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកយុទ្ធនាការផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅចំណុចផ្សារពួក ក្នុងស្រុកពួក ស្តីពីសុវត្ថិភាពចរាចរណ៍ ក្នុងគោលបំណងកាត់បន្ថយអត្រាការស្លាប់ របួស និងពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍

នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ស៊ំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំមន្ត្រីគម្រោងសុវត្ថិភាពចរាចរណ៍ និងយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយនឹងរដ្ឋបាលស្រុកពួក បើកយុទ្ធនាការផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ និងពិការភាព ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចរាចរណ៍នៅតាមដងផ្លូវជាតិលេខ៦ ត្រង់ចំណុចភ្លើងស្តុប មុខផ្សារពួក ក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប ក្នុងគោលបំណងកាត់បន្ថយអត្រាការស្លាប់...

ព័ត៌មានលំអិត

ឯកអគ្គរដ្ឋទូតអូស្រ្តាលី បង្ហាញថាវិធានការទប់ស្កាត់ជំងឺកូវីត១៩នៅកម្ពុជា មានភាពល្អប្រសើរ

ក្នុងដំណើរទស្សនកិច្ច នៅតាមបណ្តាខេត្តច្រកព្រំដែនកម្ពុជា-ថៃ ឯកឧត្តម ផាប្លូ កាំង ( Pablo Kang ) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងមណ្ឌលចត្តាឡីស័កស្រុកឡាញ់ ខេត្តសៀមរាប បានវាយតម្លៃថា កម្ពុជាមានការគ្រប់គ្រង ការពារ និងទប់ស្កាត់ ការរីករាលដាលជំងឺកូវីត១៩...

ព័ត៌មានលំអិត

ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងអប់រំ ចុះពិនិត្យការបើកសាកល្បង សាលារៀនរបស់រដ្ឋឡើងវិញ ក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ចុះពិនិត្យការបើកសាកល្បង សាលារៀនរបស់រដ្ឋឡើងវិញ ក្នុងខេត្តសៀមរាប បន្ទាប់ពីបានផ្អាកដំណើរការសាលារៀនទាំងអស់នៅទូទាំងប្រទេស តាំងពីពាក់កណ្ដាលខែមីនាកន្លងទៅនេះមកម្ល៉េះ។ ឯកឧត្ដមរដ្ឋមន្ដ្រី លើកឡើងថា សម្រាប់ការបើកសាកល្បងនេះ សិស្សថ្នាក់មត្តេយ្យ បែងចែកជា២វេន ដោយក្នុងមួយសប្ដាហ៍រៀនតែពីរថ្ងៃប៉ុណ្ណោះ...

ព័ត៌មានលំអិត

ថ្ងៃទី៧ខែកញ្ញានេះ សាលារៀនសាធារណជាង៦០០កន្លែងក្នុងខេត្តសៀមរាប នឹងបើកដំណើរការឡើងវិញ

នៅសប្ដាហ៍ក្រោយនេះ គឺនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ សាលារៀនសាធារណជាង៦០០កន្លែងក្នុងខេត្តសៀមរាប នឹងបើកដំណើរការឡើងវិញ ស្របតាមសេចក្តីណែនាំ របស់ក្រសួងអប់រំយុវជននិងកីឡា ស្តីពីការបើកឲ្យ ដំណើរការឡើងវិញ នៃគ្រឹះស្ថានសិក្សា ដំណាក់កាលទី២ នេះបើតាមការឲ្យដឹងពីលោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣១ ខែសីហា...

ព័ត៌មានលំអិត

យុវសិស្សស័្មគ្រចិត្តស្រុកស្រីស្នំ បើកយុទ្ធនាការបន្តផ្សព្វផ្សាយ និងបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីត១៩ ក្នុងសហគមន៍

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ យុវសិស្សស័្មគ្រចិត្ត នៃវិទ្យាល័យ ២៨មករា ស្រុកស្រីស្នំ រួមនិងលោកគ្រូ អ្នកគ្រូ អាជ្ញាធរស្រុក បានបើកយុទ្ធនាការបន្តផ្សព្វផ្សាយ និងបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីត១៩ ក្នុងសហគមន៍ តាមបណ្តាភូមិ នៃឃុំទាំង៦ របស់ស្រុកស្រីស្នំ ខេត្តសៀមរាប ក្នុងគោលបំណង ក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅទូទាំងស្រុក...

ព័ត៌មានលំអិត

ការប្រកួតបាលទាត់ពាន់រង្វាន់ Siem Reap Baby league គ្រោងនឹងចាប់ផ្ដើមហើយនៅខែកញ្ញានេះ

ការប្រកួតបាលទាត់ពាន់រង្វាន់ Siem Reap Baby League លើកដំបូងនៅកម្ពុជា ក៏ដូចជាខេត្តសៀមរាប ដែលរៀបចំឡើងដោយ ក្លឹបបាលទាត់សៀមរាបយូណាយធីត នឹងចាប់ផ្ដើមដំណើរការហើយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ។ ដោយការប្រកួត គឺមានរយៈពេល ១២សប្ដាហ៍ ក្នុង១សប្ដាហ៍មានការប្រកួត១ថ្ងៃ ចាប់ពីម៉ោង៤ល្ងាច នៅកីឡាដ្ឋានសៀមរាបយូណាធីតផ្ទាល់តែម្ដង ។...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា ព្រួបារម្ភពីសំណង់ខុសច្បាប់កើតឡើងនៅតំបន់អង្គរ នៅថ្ងៃឈប់សម្រាកច្រើនថ្ងៃក្នុងខែសីហានេះ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានសម្ដែងការព្រួយបារម្ភខ្លាចប្រជាពលរដ្ឋមួយចំនួន ឆ្លៀតឱកាសលួចធ្វើសំណង់ខុសច្បាប់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៅថ្ងៃឈប់សម្រាកច្រើនថ្ងៃនេះ ខណៈដែលមន្ដ្រីរាជការទូទៅមិនបំរើការងារ ។ ការព្រួយបារម្ភនេះ កើតឡើងនៅពេលដែល ដែលរារដ្ឋាភិបាលបានអោយមន្ដ្រីរាជការ កម្មករ និយោជិតឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែររយៈពេល៥ថ្ងៃ ចាប់ទីថ្ងៃទី១៧ដល់ថ្ងៃទី២១ខែសីហាឆ្នាំ២០២០នេះ ។ លោក ឡុង កុសល អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា...

ព័ត៌មានលំអិត

ទីប្រឹក្សាក្រសួងព័ត៌មាន ចាត់ទុកការសរសេរព័ត៌មានបែបសន្តិភាព ជាការលាតត្រដាងការពិត និងពង្រឹងវប្បធម៌អហិង្សាលើវិស័យព័ត៌មាន

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាល ការសរសេរព័ត៌មានបែបសន្តិភាព នាព្រឹកថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០២០ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានចាត់ទុកការសរសេរព័ត៌មានបែបសន្តិភាព ជាការលាតត្រដាងការពិត និងពង្រឹងវប្បធម៌អហិង្សាលើវិស័យព័ត៌មាន ខណៈបច្ចេកវិទ្យាកាន់តែទំនើបការចេញផ្សាយព័ត៌មានក៏មានភាពរហ័ស ដូច្នេះអ្នកព័ត៌មានត្រូវត្រួតពិនិត្យ និងទទួលខុសត្រូវឱ្យបានខ្ពស់មុនចេញផ្សាយព័ត៌មានទាំងនោះ ជៀសវាងបង្ករផលប៉ះពាល់ និងបង្ករជាទំនាស់ក្រោយពេលចុះផ្សាយ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា សហការជាមួយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានដឹកនាំក្រុមយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្ត យុវជនកាយរិទ្ឋ...

ព័ត៌មានលំអិត
Page 41 of 63 1 40 41 42 63

Recommended

សូម Like និង Follow ពួកយើង