វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

សម្រាប់ថ្ងៃបញ្ចប់ នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជា ១៧៧,៤៨៧នាក់ មកទស្សនាកម្សាន្ត សម្រាប់ថ្ងៃទី១៦ ខែមេសា ម្សិលមិញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ! តាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញឱ្យដឹងថា ក្នុងថ្ងៃបញ្ចប់ នៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្ត...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្នុងស្រុកស្វាយលើ ជាច្រើននាក់ បានចូលរួមលេងល្បែងប្រជាប្រិយ៍ខ្មែរជាច្រើនប្រភេទ នៅធិស័ក្ដិសង្ក្រាន្ដជើងភ្នំគូលេន

ប្រជាពលរដ្ឋជាច្រើននាក់ នៅស្រុកស្វាយលើ ខេត្ដសៀមរាប បាននំាចូលរួមសប្បាយរីករាយលេងល្បែងកំសាន្ដប្រជាប្រិយ ដោយពួកគាត់តុបតែងខ្លួន និងស្លៀកសំលៀកបំពាក់របៀបខ្មែរបុរាណ លេងកំសាន្ដ ដើម្បីលើកស្ទួយវប្បធម៌ប្រពៃណីជាតិខ្មែរ និងដើម្បីអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ទីតាំងដែលបានរៀបចំកំសាន្ដក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ ធ្វើឡើងនៅសួនផ្កាធិស័ក្ដិជើងភ្នំគូលេន ខេត្ដសៀមរាប។ ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីនេះ បានសម្ដែងការសប្បាយចិត្ដ ចំពោះការផ្ដល់ការបង្កើតការសប្បាយដោយមានលេងល្បែងប្រជាប្រិយ នៅតំបន់ជនបទនាជើងភ្នំគូលេននេះ។ ពួកគាត់ថា ល្បែងប្រពៃណីវប្បធម៌ខ្មែរ គឺជាទំនៀមទម្លាប់មួយដែលប្រជាជនខ្មែរគ្រប់រូបមិនអាចបំភ្លេចបាន...

ព័ត៌មានលំអិត

ក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមកំពុងជួសជុលខ្លោងទ្វារខាងកើត របស់ប្រាសាទតាព្រហ្ម

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដែលមានកិច្ចសហការជាមួយភាគីឥណ្ឌា បានកំពុងចាប់ផ្ដើមដំណើរការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម ដែលបានរងការខូចខាត និងដួលរលំស្ទើរទាំងស្រុងរយៈពេលជាច្រើនសតវត្សមកហើយនោះ ឱ្យមានភាពប្រសើរឡើងវិញ។ លោកស្រី នេត ស៊ីមន បុរាណវិទូដែលមើលការខុសត្រូវនៅការដ្ឋានជួសជុលខ្លោងទ្វារខាងកើតនោះ ឱ្យដឹងកាលពីថ្ងៃទី១១ ខែមេសានេះថា ខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម កសាងឡើងតាំងពីអំឡុងសតវត្សទី១២ នៃគ្រីស្តសករាជ រហូតមកដល់ពេលនេះ គឺបានទទួលរងការខូចខាតធ្ងន់ធ្ងរ ដោយសារអាយុកាល ដោយសារកត្តាអាកាសធាតុ និងការបំផ្លាញពីរុក្ខជាតិផ្សេងៗ។...

ព័ត៌មានលំអិត

កុលាលភាជន៍ចំនួន៦ ត្រូវបានពលរដ្ឋមួយរូបស្ម័គ្រចិត្តប្រគល់ជូនអាជ្ញាធរជាតិអប្សរា

ប្រជាពលរដ្ឋរស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានស្ម័គ្រចិត្តយកកុលាលភាជន៍សម័យបុរេប្រវត្តិចំនួន៦ ប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីសម្អាតជួសជុល និងថែរក្សាទុកតាមបច្ចេកទេសបុរាណវិទ្យា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ លោកស្រី ភឿន ផាវី ដែលជាម្ចាស់ បានឱ្យដឹងថា កុលាលភាជន៍ចំនួន៦ នេះ គឺលោកស្រីបានរក្សាទុកអស់រយៈពេល ៣ឆ្នាំមកហើយ...

ព័ត៌មានលំអិត

“សួនផ្កាធិស័ក្ដិ”ជើងភ្នំគូលេន ប្រកាសឱ្យអ្នកទេសចរចូលទស្សនាដោយមិនគិតថ្លៃ នាថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខ ដើម្បីរួមចំណែកជួយជំរុញវិស័យទេសចរណ៍

តំបន់ទេសចរណ៍ធម្មជាតិមួយកន្លែង ស្ថិតខាងកើតជាប់ជើងភ្នំគូលេន កំពុងមានការទាក់ទាញអ្នកទេសចរទៅទស្សនា និងសំរាកកំសាន្ដទាំងថ្ងៃទាំងយប់ គឺ “សួនផ្កាធិស័ក្ដិ” ស្ថិតនៅភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ពីខេត្ដសៀមរាប ដែលជាតំបន់ទេសចរណ៍មានការរៀបចំដោយទេសភាពធម្មជាតិពិតៗ រួមមានសួនផ្កាចំរុះពណ៌ ដែលមានទំហំប្រមាណ ៣ហិកតា បោះតង់លក្ខណៈគ្រួសារ អមដោយទេសភាពព្រៃភ្នំ ពើងថ្ម ពើងគំនូរពីបុរាណ កន្លែងក្មេងលេងកំសាន្ដ ជិះកង់ឡើងភ្នំ។...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្នុងខេត្ដសៀមរាប លើកឡើងថាពួកគាត់បានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមសប្បាយៗ ក្នុងពិធីសៀមរាបសង្ក្រាន្ដ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

យុវជន យាង វណ្ឌី បានលើកឡើងថា ២ឆ្នាំកន្លងទៅនេះ ពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ត្រូវបានអាក់ខានដោយសារជំងឺកូវីដ-១៩ ប៉ុន្ដែនៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលបានបើឱ្យមានពិធីចូលឆ្នាំថ្មីនេះឡើងវិញ ដូចនេះក្នុងនាមជាយុវជនក៍ដូចជាប្រជាពលរដ្ឋផ្សេងទៀត បានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមពិធីបុណ្យ ចូលឆ្នាំប្រពែណីជាតិនេះ ជាពីសេសព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ដ ព្រោះពិធីនេះមិនត្រឹមតែរៀបចំអបអរចូលឆ្នាំថ្មីស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងហេដ្ឋរចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ដែលជាទីក្រុងមួយមានភាពស្រស់ស្អាត កំពុងទាក់ទាញអ្នកទេសចរ។ ដោយឡែកប្រជាពលរដ្ឋចំនួនមួយចំនួនទៀត...

ព័ត៌មានលំអិត

ការងារជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ បានសម្រេចបានប្រមាណជា ៧០ភាគរយហើយ

កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខ្លោងទ្វារតាកាវ មានឲ្យដឹងថា ដំណើរការជួសជុលខ្លោងទ្វារតាកាវ នៅភាគខាងលិចរបស់ក្រុងអង្គរធំ គិតមកដល់ត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានសម្រេចលទ្ធផលប្រមាណ ៧០ភាគរយហើយ ដោយក្រុមការងារជួសជុលបានជួយសង្គ្រោះការខូចខាត របស់ខ្លោងទ្វារតាកាវ ឱ្យប្រសើរឡើងវិញជាច្រើនចំណុច ដូចជា រូបដំរីទាំង៤ ដែលខូចខាតធ្ងន់ធ្ងរ ត្រូវបានជួសជុលជិតរួចរាល់...

ព័ត៌មានលំអិត

សិស្សានុសិស្សជាច្រើនរយនាក់ សប្បាយរីករាយក្នុងពិធីសង្ក្រាន្ដវិទ្យាល័យសម្ដេចឪខ្ញុំ នាខេត្ដសៀមរាប

លោក ឈិន តៃឈាង នាយកវិទ្យាល័យសម្ដេចឪ ក្រុងសៀមរាប មានប្រសាសន៍នៅថ្ងៃទី៦ខែមេសាឆ្នាំ២០២២នេះថា ការរៀបចំពិធីសង្ក្រាន្ដវិទ្យាល័យសម្ដេចឪខ្ញុំនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ប៉ុន្ដែក្នុងរយៈពីរឆ្នាំមុន មិនបានរៀបចំនោះទេ ដោយសារជំងឺកូវីដ១៩ ។លោកបានបន្ដថា ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាល បានបើកឱ្យមានពិធីចូលឆ្នាំឡើងវិញក្រោយពីបានផ្អាកពីរឆ្នាំកន្លងមក ក្រុមគ្រូបង្រៀនបានរៀបចំពិធីសង្ក្រាន្ដសម្ដេចឪខ្ញុំនេះឡើង ដោយមានកម្មវិធីល្បែងប្រជាប្រិយជាច្រើន រួមមាន ប្រលងចំរៀង វាយក្អម ទាញព្រ័ត្ដ...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍បើកសិក្ខាសាលាស្តីពីបដិសណ្ឋារកិច្ចល្អ ទេសចរណ៍ មានសុវត្ថិភាពនៅខេត្តសៀមរាប

បដិសណ្ឋារកិច្ចល្អ ទេសចរណ៍ មានសុវត្ថិភាព គឺជាមូលដ្ឋានដំបូងដ៍សំខាន់មួយក្នុងការធានាបានភាពកក់ក្តៅ និងភាពពេញចិត្តរបស់អ្នកទេសចរ ដែលមកទស្សនានៅព្រះរាជាណាចក្រកម្ពុជា និងជាចំណែកមួយចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបើកប្រទេសទទួលទេសចរអន្តរជាតិ និងការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ក្នុងការរៀបចំគោលនយោបាយ ដើម្បីធានាបាននិរន្តរភាពទេសចរណ៍។ នេះបើតាមប្រសាសន៍ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការទេសចរណ៍ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) ក្នុងពិធីបើកសិក្ខាសាលាស្តីពី...

ព័ត៌មានលំអិត

សៀមរាបសង្ក្រាន្ត ត្រៀមបង្ហាញខ្លួននូវពិធីសាសនា និងវប្បធម៌ រួមជាមួយកម្មវិធីកម្សាន្តជាច្រើនចាប់ពីព្រលឹមដល់រាត្រី

  សម្រាប់ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខែមេសា ឆ្នាំ២០២២ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប សហការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានបង្កើតនូវព្រឹត្តិការណ៍ដ៏សប្បាយរីករាយ ហៅថា សៀមរាបសង្ក្រាន្ត ដែលប្រព្រឹត្តិណ៍ទៅចាប់ពីថ្ងៃទី១២ដល់១៦ខែមេសា ឆ្នាំ២០២២។ ចំពោះចំណាប់អារម្មណ៍របស់យុវជនក្នុងខេត្តសៀមរាប លើកឡើងប្រហាក់ប្រហែលគ្នានេះថា សម្រាប់ខេត្តសៀមរាប បានអាក់ខានរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល២ឆ្នាំជាប់គ្នាមកហើយ។ ដូច្នេះ ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំថ្មីខាងមុខនេះ ពិតជាមានកម្មវវិធីសប្បាយៗជាច្រើន ខណៈសោភណ្ឌភាពតាមដងផ្លូវក្នុងក្រុងជាពិសេសផ្លូវ...

ព័ត៌មានលំអិត
Page 42 of 95 1 41 42 43 95

Recommended

សូម Like និង Follow ពួកយើង