ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣

​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៩ គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣ បាន​បើក​កិច្ចប្រជុំ លើ​របៀបវារៈ​ចំនួន​៣ រួមមាន ទី​១/ ពិនិត្យ តាមដាន និង​ធ្វើ​បច្ចុប្បន្នភាព​លទ្ធផល​នៃ​ការអនុវត្ត​សេចក្តីសម្រេច​អង្គសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិស​ទិសដៅ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៩ ទី​២/ ពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការដោះស្រាយ​លើ​សំណួរ សំណូមពរ​ដែល​បានលើកឡើង​នៅក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី ២ ឆ្នាំ​២០១៧...

ព័ត៌មានលំអិត

តំណាងរាស្ត្រ​ខេត្តសៀមរាប ចុះ​ជួប​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត រស់​នៅលើ​ភូមិ​បណ្ដែត​ទឹក ស្រុក​ពួក​

​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៩ តំណាងរាស្ត្រ​ខេត្តសៀមរាប ឯកឧត្តម អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ និង​លោកជំទាវ ព្រមទាំង​ក្រុមការងារ បាន​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត រស់​នៅលើ​ភូមិ​បណ្ដែត​ទឹក ចំនួន​៣០០​គ្រួសារ ស្ថិតនៅ​ភូមិ​ពាម​តា​អួរ ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប​។​ ​ក្នុងឱកាស​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន​នាពេលនោះ ឯកឧត្តម...

ព័ត៌មានលំអិត

សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​ខេត្តសៀមរាប បើក​មហាសន្និបាត​លើក​៣

​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៩​នេះ សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​ខេត្តសៀមរាប បាន​បើក​មហាសន្និបាត​អាណត្តិ​ទី​៣ របស់ខ្លួន នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ដើម្បី​ពិនិត្យ​កែសម្រួល និង​អនុម័ត​សេចក្តីព្រាង​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង​របស់​សមាគម និង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​អង្គ​អភិបាលកិច្ច របស់​សមាគម​សម្រាប់​អាណត្តិ​ទី​៣ មាន​ជាអាទិ៍ ប្រធាន​-​អនុប្រធាន សមាជិក​ក្រុមប្រឹក្សា និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​សមាគម​។​ ​ថ្លែង​ក្នុងឱកាស​បើក​មហាសន្និបាត​អាណត្តិ​ទី​៣​នេះ ឯកឧត្តម សយ កុសល...

ព័ត៌មានលំអិត

អភិបាលស្រុក​ស្វាយ​លើ​ថ្មី ប្រកាស​ចូលកាន់​មុខតំណែង​ជា​ផ្លូវការ​

​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៩ លោក អៀង ពិសិដ្ឋ ត្រូវបាន​ប្រកាស​ចូលកាន់​មុខតំណែង​ជា​អភិបាលស្រុក​ស្វាយ​លើ​ថ្មី ជា​ផ្លូវការ​ហើយ នៅ​សាលាស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដោយ​ជំនួស លោក ស៊ិ​ក ប៊ុន​ស៊ិន អតីត​អភិបាលស្រុក ដែល​ត្រូវបាន​ចូល​និវត្ត​។​ ​មាន​វត្តមាន​ជា​អធិបតី​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា...

ព័ត៌មានលំអិត

ស្ពានឈើ​មួយកន្លែង​ស្ថិតក្នុង​ឃុំ​ក្រូច​គរ ស្រុក​ក្រឡាញ់​ត្រូវបាន​ក្រុមការងារ​ចម្រុះ​ចុះ​ជួសជុល និង​ត​ភ្ជាប់​ឡើងវិញ ក្រោយ​ខូចខាត​ដោយ​ទឹកជំនន់​

​ដើម្បី​សម្រួល​ចរាចរណ៍​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ ក៏ដូចជា​ការដឹកជញ្ជូន​កសិផល​ផ្សេងៗ​នោះ កាលពី​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រុមការងារ​របស់រ​ដ្ឋា​ករ​ទឹក ដោយមាន​ការសហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ក្រឡាញ់ បាន​ចុះ​ជួសជុល និង​ត​ភ្ជាប់​ស្ពាន​ឡើងវិញ នៅ​ស្ពានឈើ​មួយកន្លែង ស្ថិតក្នុង​ភូមិ​គោក​ខ្យង ឃុំ​ក្រូច​គរ ស្រុក​ក្រឡាញ់ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ហូរ​បុក​ផ្តាច់​ក្នុងកំឡុងពេល​ភ្លៀង​ធ្លាក់​ខ្លាំង​កន្លងមក​។ ​ក្នុងនោះដែរ​បន្ទាប់ពី​មានការ​ចូលរួម​សហកា​រ​យ៉ាង​សស្រាក់សស្រាំ​ពី​អាជ្ញាធរ​ស្រុក ស្ពាន​នេះ​ត្រូវបាន​ភ​ត​ភ្ជាប់​រួចរាល់​ជា​ស្ថាពរ​។ ហើយ​អាជ្ញាធរ​ក៏​សូម​ការយោគយល់​ពី​សំណាក់​បងប្អូន​ផងដែរ​ចំពោះ​ការជួសជុល​មាន​ភាពយឺតយ៉ាវ ដោយសារ​ភ្លៀង​ដែល​ធ្វើអោយ​ក្រុមការងារ​ពិបាក​ក្នុងការ​ជួសជុល​និង​ត​ភ្ជាប់​។​ ​ទន្ទឹមនឹង​នេះដែរ ចំពោះ​ការជួសជុល...

ព័ត៌មានលំអិត

ចាប់ពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩​នេះ​តទៅ អាជ្ញាធរ​ជាតិ​អប្សរា នឹង​ចាត់វិធានការ​លើស​កម្ម​ភាព​លក់ដូរ​ដោយ​ក្រាលកន្ទេល និង ដាក់​អង្រឹង នៅ​បរិវេណ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​

​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ( Facebook ) ផ្លូវការ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ការដាក់​ឱសានវាទ​បញ្ឈប់​សកម្មភាព​លក់ដូ​រ ក្រាលកន្ទេល អង្រឹង បើក​គ្រឿង​បំពង​សំឡេង​ខ្លាំងៗ និង ទទួលទាន​គ្រឿង​ស្រវឹង នៅ​ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត បាន​ចូល​មកដល់​នៅត្រឹម​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩ ដូច្នេះ​ដើម្បី​លើកកម្ពស់​បរិស្ថាន​ស្អាត សោភ័ណភាព​ស្រស់បំព្រង ក៏ដូចជា​លើក​តម្លៃ​ភាពជា​សក្ការៈ​ដ៏​ឧត្តុង្គឧត្តម​នៃ​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា...

ព័ត៌មានលំអិត

ក្រុមការងារ​អនុសាខា​កាកបាទក្រហម​ស្រុក​ប្រាសាទបាគង នាំយក​អំណោយ​មនុស្សធម៌ ជូន​គ្រួសារ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​

​នៅ​ថ្ងៃទី ០១ ខែតុលា ឆ្នាំ​២០១៩​នេះ លោក សូរ ប្លា​តុង ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​ស្រុក​ប្រាសាទបាគង និង​លោក ទៀប ប៊ុន​ឈួ​យ ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​ស្រុក​ប្រាសាទបាគង និង ក្រុមការងារ បាន​អញ្ជើញ​ជួប​សួរសុខទុក្ខ និង​នាំយក​អំណោយ ថវិកា​មនុស្សធម៌ របស់​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់រ​បើក​ដំបូលផ្ទះ​ចំនួន ២​គ្រួសារ...

ព័ត៌មានលំអិត

ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត បើក​កិច្ចប្រជុំ​សម្រាប់​ការលុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​ខេត្តសៀមរាប​

​នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩​នេះ ការិយាល័យ​បច្ចេកទេស នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បានរៀបចំ​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​៣ នៃ​ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត សម្រាប់​លុបបំបាត់​ជំងឺគ្រុនចាញ់ ក្រោម​អធិបតីភាព​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង លោក​វេជ្ជបណ្ឌិត ជា ងួន អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ...

ព័ត៌មានលំអិត

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​សៀមរាប​ឃាត់ខ្លួន ជាប់​សង្ស័យ​ករណី​អំពើ​លួច​មាន​ស្ថាន​ទំងន់ទោស​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​នគរបាល​ខេត្តសៀមរាប ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ បាន​បញ្ជាក់ថា : កាលពី​វេលា​ម៉ោង ០៩​ព្រឹក នា​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩​នេះ កម្លាំង​ប៉ុស្តិ៍​នគរ បាល​រដ្ឋបាល​សង្កាត់​ស្លក្រាម សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​សាលា​កំរើក និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់ ជ្រាវ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ ហួ ខួច...

ព័ត៌មានលំអិត

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា បុណ្យអុំទូក​ឆ្នាំនេះ នៅតែ​ប្រារព្ធ​ធម្មតា មិន​ខ្លាច​ផែនការ​ផ្តួលរំលំ​របស់ ទណ្ឌិត សម រ​ង្ស៉ី ឡើយ​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ជូន​សិស្ស​ថ្នាក់​វិជ្ជាជីវៈ​គរុកោសល្យ និង​និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​សរុប ១.១៨៣​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​សូមបញ្ជាក់ថា កាល​មុន​ទឹកធំ​ពេក​ក៏​យើង​មិន​អុំ ទឹកតូច​ពេក​ក៏​យើង​មិន​អុំ ប៉ុន្តែ​ឆ្នាំនេះ បើទោះបីជា​ទឹក​នៅតែ​១​ម៉ែត្រ...

ព័ត៌មានលំអិត
Page 436 of 590 1 435 436 437 590

Recommended

សូម Like និង Follow ពួកយើង