សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

មនុស្ស២នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៦៧ ស្ថិតនៅក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ មានរថយន្តមួយគ្រឿងម៉ាក HINOពណ៌ស ក្រហម ពាក់ផ្លាកលេខ សៀមរាប 3A. 0111 បើកកបរដោយជនមិនស្គាល់អត្តសញ្ញាណបើកបរមានទិសដៅពីត្បូងទៅជើងបានបុកនឹងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1Y 4160...

ព័ត៌មានលំអិត

អាជីវកម្មបូមខ្សាច់ទាំងអស់នៅក្នុងស្រុកបន្ទាយស្រីត្រូវបានផ្អាកទាំងស្រុងជាបណ្តោះអាសន្ន

ក្រោយពីបានពិនិត្យវាយតម្លៃឃើញថា ភាគច្រើនលើសលុបនៃអាជីវកម្មបូមខ្សាច់នៅទូទាំងស្រុកបន្ទាយស្រី មិនបានអនុលោមទៅតាមច្បាប់កំណត់ រដ្ឋបាលស្រុកបន្ទាយស្រី ដោយមានការឯកភាពពីមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប បានសម្រេចផ្អាកការដ្ឋានបូមខ្សាច់និងបកខ្សាច់យ៉ាងហោចណាស់១៦កន្លែង ដែលមានទីតាំងនៅក្នុងស្រុកបន្ទាយស្រី ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានប្រាប់ យើងតាមទូរស័ព្ទដៃនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះថាចំណាត់ការនេះ គឺជាវិធានការចាំបាច់ដើម្បីការពារប្រយោជន៍រួម ធ្វើអោយមានរបៀបរៀបរយឡើងវិញនៃសណ្តាប់ធ្នាប់សាធារណៈ និងធានាមិនអោយមានផលប៉ះពាល់ដល់សហគមន៍...

ព័ត៌មានលំអិត

អុជធូបចោលក្នុងផ្ទះ មិនបានប្រុងប្រយ័ត្នបណ្តាលឲ្យមានអគ្គីភ័យនៅស្រុកប្រាសាទបាគង

បើតាមសមត្ថកិច្ចស្រុកប្រាសាទបាគងបានឲ្យដឹងថា នៅវេលាម៉ោង១១ និង៤០នាទី នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ មានករណីអគ្គិភ័យមួយបានកើតឡើង ដោយបានបង្កឲ្យភ្លើងឆេះផ្ទះ១ខ្នង ទំហំ៦ម៉ែត្រ×១១ម៉ែត្រ កម្ពស់៦ម៉ែត្រ សង់ពីឈើ និងខាងក្រោមថ្ម នៅគ្នុងភូមិគោកត្រាច ឃុំ បាគង ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។ សមត្ថកិច្ច...

ព័ត៌មានលំអិត

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១១គ្រាប់ត្រូវបានរដ្ឋបាលឃុំខ្នងភ្នំប្រគល់ឲ្យទៅកម្លាំងអង្គការដោះមីនកម្ពុជា

ថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្នងភ្នំ ចំណុះអធិការដ្ឋាននគរបាលស្រុកស្វាយលើ បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១១គ្រាប់ ឲ្យទៅអង្គការដោះមីនកម្ពុជា ដោយសារបានប្រជាពលរដ្ឋបានប្រទះឃើញ ស្ថិតនៅក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។ ក្រោយប្រទះឃើញភ្លាមៗប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់នគរបាលរដ្ឋបាលឃុំខ្នងភ្នំ ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្នងភ្នំ ក៏បានសហការជាមួយ្លាំងអង្គការដោះមីនកម្ពុជា បានដោះយកគ្រាប់យកទៅរក្សាទុក ។ គ្រាប់យុទ្ធភ័ណ្ឌដែលដោះបានទាំង...

ព័ត៌មានលំអិត

នគរបាលប្រឆាំងគ្រឿងញៀន បញ្ជូនខ្លួនជនសង្ស័យ០៧នាក់ទៅសាលាដំបូងខេត្ត

នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះ កំលាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជូនខ្លួនជនសង្ស័យចំនួន ០៧នាក់ ស្រី០១ រួមនឹងវត្ថុតាងមួយចំនួន ទៅកាន់សាលាដំបូងខេត្តសៀមរាប ជាប់ពាក់ព័ន្ធករណីប្រើប្រាសគ្រឿងញៀនខុសច្បាប់ ។ ជនសង្ស័យទាំង ០៧នាក់រួមមាន៖ ទី១.ឈ្មោះ ទិត្យ ចាន់ឌីណា ហៅអូន ភេទស្រី ឆ្នាំកំណើត២០០២...

ព័ត៌មានលំអិត

ម៉ូតូសណ្ដោងរ៉ឺម៉កបុកជាមួយរថយន្តធន់ធំ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង៥នាក់ទៀតរបួស

បើតាមសមត្ថកិច្ចស្រុកប្រាសាទបាគង បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង៥នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចផ្លូវបំបែកហៃវេ ភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប លើផ្លូវជាតិលេខ៦ រវាងម៉ូតូសណ្ដោងរ៉ឺម៉ក និង រថយន្តធុនធំ ក្នុងទិសដៅផ្ទុយគ្នា ។ សមត្ថកិច្ច...

ព័ត៌មានលំអិត

យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់និង១៣នាក់របួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រឡាញ់

លោកវរៈសេនីយ៍ឯក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានឲ្យដឹងថា នៅវេលាម៉ោង១៣ និង១០នាទីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តឡង់គ្រីស័រ និងរថយន្តតាក់ស៊ី ម៉ាកសាំយ៉ុង នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ បណ្តាលឲ្យស្លាប់មនុស្សម្នាក់...

ព័ត៌មានលំអិត

រថយន្តខ្នាតយក្សដឹកដំឡូងបង្កប់ឈើពីក្រោម ត្រូវបានសមត្ថកិច្ចបង្ក្រាបនៅស្រុកស្វាយលើ ខេត្តសៀមរាប 

ដំឡូងពីលើឈើខាងក្រោមនេះជាល្បិចជនទុច្ចរឹតព្យាយាមគេចវេសពីច្បាប់ ប៉ុន្តែគេចមិនផុតក្រោមកណ្តាប់ដៃសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ក្របួចបានកាលពីរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ស្ទាក់ចាប់បានដោយរថយន្តខ្នាតយក្សមួយគ្រឿងនេះ ដឹកដំឡូងពីលើនិងបង្កប់ឈើពីក្រោមនៅចំណុចស្រុកស្វាយលើ ។ លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប បានអោយអ្នកសាព័ត៌មានយើងដឹងថា រថយន្តដែលបានឃាត់នោះម៉ាកហ៊ីយានដាយធុន(វេអង) ។ ម្ចាស់ឈ្មោះឡុង រដ្ឋា ប្រុសអាយុ៣២ឆ្នាំ ទីលំនៅខេត្តព្រៃវែង បានដឹកដំឡូងហើយបង្កប់ឈើខាងក្រោម...

ព័ត៌មានលំអិត

ជនបរទេសម្នាក់ត្រៀមបណ្តេញចេញពីកម្ពុជា បន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តសៀមរាប រកឃើញការលួចស្នាក់នៅ ខុសច្បាប់

លោកវរៈសេនីយ៍ឯក តូច សុគន្ធ នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា នៅវេលាម៉ោង០៨ និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនជនបរទេសម្នាក់ពាក់ព័ន្ធនឹងករណីលួចស្នាក់នៅខុសច្បាប់ ដែលជនបរទេសរូបនេះមានឈ្មោះ YAN SHAOBING ភេទប្រុស កើតថ្ងៃទី០២ ខែវិច្ឆិកា...

ព័ត៌មានលំអិត

រដ្ឋបាលព្រៃឈើសៀមរាប អះអាងថាមិនមានឡើយចំពោះករណីដោះលែងរថយន្តដឹកអុសនោះទេ

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានអះអាងថា ចំពោះករណីរថយន្តដឹកអុសដែលបាន កម្លាំងជំនាញ់ឃាត់បានកាលពីថ្ងៃទី២៩ ខែធ្នូកន្លងទៅ គឺពុំមានការដោះលែងនោះទេ ហើយកម្លាំងជំនាញបានធ្វើការឃាត់ូកបណកដោះអាសន្ននៅរដ្ឋបាលព្រៃឈើស្រីស្នំ ។ លោកបន្ថែមថា ចំពោះរថយន្តដឹកអុសនោះពេលនេះ មិនមានការដោះលែងនោះទេគឺធ្វើការពិន័យអន្តរការណ៍ ដូច្នេះរថយន្តដែលឃាត់នេះ រដ្ឋបាលព្រៃឈើសៀមរាប សូមបញ្ជាក់ថា មិនមែនដូចព័ត៌មានអាចាមអារ៉ាមថា មានការដោះលែងរថយន្តដឹកអុសចំនួន ២គ្រឿងនោះទេ...

ព័ត៌មានលំអិត
Page 47 of 84 1 46 47 48 84

Recommended

សូម Like និង Follow ពួកយើង